រយះពេលជាច្រេីនម៉ោងក៏បានកន្លងផុតទៅពេលនេះជាពេលល្ងាចហេីយហេីយវាក៏ដល់ពេលដែលរាងតូចអាចចាកចេញពីមន្ទីរពេទ្យទៅស្នាក់នៅឯផ្ទះខ្លួនវិញដែរតែថាបេីពេលនេះគេគ្មានកន្លែងត្រូវស្នាក់នៅផងឲ្យគេទៅនៅឯណា?រកបន្ទប់ជួលថ្មី?? អត់ទេៗបេីរកភ្លាមស្នាក់នៅភ្លាមវាមិនកេីតទេនេះគេគួរធ្វេីអ្វីបន្ត??
Hyunjin គេក៏បានទៅទិញខោអាវថ្មីឲ្យរាងតូចផងដែរក៏ព្រោះតែអាវចាស់របស់រាងតូចប្រលាក់ឈាមអស់ហេីយមួយសន្ទុះក្រោយមករាងតូចក៏ផ្លាស់ប្តូរសម្លៀកបំពាក់រួចក៏ប្រឹងដេីរចេញទៅខាងក្រៅទាំងលំបាកព្រោះនៅឈឺរបួសនៅឡេីយតែសំណាងល្អដែលដែរមានរាងក្រាស់នៅក្បែរ
Hyunjin មិនអាចឈរមេីលរាងតូចទាំងបែបនេះទេគេក៏គ្រា Felix ដេីរចេញមកដល់ខាងក្រៅឯរឿងថ្លៃពេទ្យអីវិញបានបង់ហេីយរួចរាល់អស់ហេីយ
«ត្រឹមនេះចុះខ្ញុំអរគុណលោកច្រេីនហេីយ» មកដល់ខាងក្នុងមន្ទីរពេទ្យរាងតូចក៏ដកខ្លួនចេញពីរាងក្រាស់ហេីយក៏មិនភ្លេចនិយាយអរគុណគេដែរដែលបាននៅមេីលថែខ្លួនហេីយថែមទាំងចំណាយលុយផ្ទាល់ខ្លួនមកលុយសម្ភារះនឹងអាហារឲ្យគេទៀតផង
«មិនអីទេ...ចុះ Felix ប្រុងទៅណាបន្ត?» hyunjin ក៏បានសួរឡេីងព្រោះមេីលទៅពេលនេះរាងតូចដូចជាតែលតោលគ្មានគោលដៅច្បាស់លាស់សោះ
«ខ្ញុំក៏មិនដឹងដែរបេីរកមិនបានមានរកកន្លែងដេកមួយយប់សិនទៅហេីយស្អែកនឹងកន្លែងស្នាក់នៅបន្ត...ខ្ញុំទៅសិនហេីយ» Felix ក៏ឆ្លេីយឡេីងទាំងអស់សង្ឃឹមជីវិតគេពេលនេះប្រៀបដូចវិញ្ញាណដែលវិលវល់គ្មានសូម្បីតែកន្លែងត្រូវទៅទោះផែនដីមួយនេះធំប៉ុណ្ណាក៏ដោយបេីជីវិតធ្លាក់មកដល់ចំណុចបែបនេះហេីយវានឹងចង្អៀតគ្មានកន្លែងសូម្បីតែដេីរ...បន្ទាប់ពីឆ្លេីយរួចហេីយគេក៏បែរខ្នងដាក់រាងក្រាស់ហេីយបម្រង់នឹងដេីរចេញតែ...
«ឈប់សិន! Felix អាចទៅស្នាក់នៅខុនដូរខ្ញុំក៏បានដែររហូតទាល់តែ Felix អាចរកកន្លែងស្នាក់នៅថ្មីបាន» hyunjin ក៏និយាយឡេីងបង្អាក់ដំណេីររបស់រាងតូចហេីយកាយតូចក៏បែរខ្លួនមកវិញតែគេនៅរក្សារទឹកមុខអស់សង្ឃឹមដដែល
YOU ARE READING
និស្ស័យនឹងវាសនា//HYUNLIX
Short Storyទេវតាបានកំណត់និស្ស័យឲ្យពួកយេីងបានជួបគ្នាប៉ុន្តែទេវតាមិនបានកំណត់ជោគវាសនារបស់ពួកយេីងទេ
