MORNING៚៚៚
ពន្លឺព្រះអាទិត្យក៏បានរះឡេីងក៏បានបញ្ចេញពន្លឺឲ្យពិភពលោកមួយទទួលបានពន្លឺភ្លឺចែងចាំងហេីយក៏បានដាស់មនុស្សលោកទាំងឡាយឲ្យភ្ញាក់ពីដំណេកមកបំពេញការងារបន្តរៀងៗខ្លួន
បកមកមេីលនៅឯមន្ទីរពេទ្យឯណេះវិញពេលនេះក្នុងបន្ទប់សម្រាករបស់រាងតូចគឺស្ងប់ស្ងាត់គ្មានសម្លេងអ្វីបន្តិចសោះដល់ថ្នាក់គ្រាន់តែដកដង្ហេីមក៏លឺសម្លេងដែរនៅលេីគ្រែមានរាងតូចដែលកំពុងតែគេងយ៉ាងស្តូកស្តឹងនៅទីនោះដោយដៃមានជាប់សារ៉ូមឯ hyunjin វិញគេកំពុងតែគេងយ៉ាងស្ងប់សុខនៅលីសាឡុងតែភ្លាមៗនោះគេក៏បានភ្ញាក់ឡេីងដោយសារតែទូរស័ព្ទរបស់គេបានរោទ៍ជាហេតុនាំឲ្យនាយត្រូវក្រោកមកទទួលទូរស័ព្ទ
«អាឡូ—»
« hyunjin យប់មិញឯងនៅឯណាហេតុអ្វីក៏មិនចូលផ្ទះនេះម៉ាក់តេទៅឯងច្រេីនដងហេីយហេតុអ្វីក៏មិនទទួលម៉ាក់ក៏បានឲ្យអ្នកបម្រេីទៅរកឯងនៅខុនដូរដូចគ្នាតែមិនឃេីញយប់មិញឯងដេកនៅឯណាហេស៎» Mrs hwang ដែលជាម្តាយរបស់ hyunjin បន្ទាប់ពីhyunjin បានចុចទទួលទូរស័ព្ទគាត់ហេីយគាត់ក៏និយាយឡេីងភ្លាមៗតែម្តងព្រោះតែបាត់រាងក្រាស់មួយយប់ហេីយខលទៅក៏មិនចូលគាត់បារម្ភស្ទេីរស្លាប់ទៅហេីយ
«ហូយម៉ាក់!ខ្ញុំស្តាប់ម៉ាក់និយាយមិនទាន់ទេ» hyunjin ក៏បានយកទូរស័ព្ទមកដាក់ក្បែរត្រចៀកតែក៏ត្រូវដកចេញភ្លាមៗព្រោះតែម៉ាក់របស់គេគឺសឹងតែដាក់មេក្រូនិយាយមកដាក់ត្រចៀកគេហេីយ
«ឥឡូវឯងនៅឯណា?» Mrs.hwang
«ខ្ញុំនៅមន្ទីរពេទ្យ» hyunjin ក៏យកទូរស័ព្ទមកនិយាយធម្មតាវិញឯភ្នែកក៏ដៀងទៅមេីលរាងតូចដែលកំពុងតែគេងនៅលេីគ្រែមិនដឹងថាពេលណាទេីបគេក្រោកមកទេ
«ឯងកេីតអីហេតុអ្វីបានជាទៅនៅទីនោះ?ប្រាប់ឈ្មោះពេទ្យមកម៉ាក់ទៅរកឯងឥឡូវនេះ» Mrs.Hwang បន្ទាប់ពីលឺកូនប្រុសសំណព្វចិត្តសំណព្វថ្លេីមរបស់គាត់នៅមន្ទីរពេទ្យបែបនេះចិត្តក៏ច្របូកច្របល់អន្ទះសារចង់ទៅរក hyunjin ភ្លាម
«ខ្ញុំមិនបានកេីតអីទេ» ឯhyunjin វិញគេក៏ឆ្លេីយហីៗទៅម៉ាក់របស់គេវិញមិនដឹងថាគាត់បារម្ភពីខ្លួនសឹងតែស្លាប់ហេីយ
KAMU SEDANG MEMBACA
និស្ស័យនឹងវាសនា//HYUNLIX
Cerita Pendekទេវតាបានកំណត់និស្ស័យឲ្យពួកយេីងបានជួបគ្នាប៉ុន្តែទេវតាមិនបានកំណត់ជោគវាសនារបស់ពួកយេីងទេ
