Part 4 មកពីនិស្ស័យ

160 27 5
                                        

បន្ទាប់ពីសម្រួលអារម្មណ៍បានបន្តិចហេីយ Felix បានស្ងាត់យំទៅវិញប៉ុន្តែគេមិនបានប្រាប់ hyunjin អ្វីដែលបានកេីតឡេីងមកលេីខ្លួនទេហេីយ hyunjin វិញគេក៏មិនបានសួរដេញដោលអ្វីច្រេីនដែរទេីបសម្រេចចិត្តបេីកឡានទៅខាងមុខបន្ត

+មកដល់ខុនដូរ

ពួកគេទាំងពីរក៏បានចុះពីលេីឡានហេីយ Felix ក៏ចេះតែដេីរតាម hyunjin ពីក្រោយរហូតមកដល់បន្ទប់ខុនដូររបស់គេ hyunjin ក៏ចុចលេខកូដបន្ទប់ហេីយក៏ដេីរចូលទៅខាងតែម្នាក់ឯងលេីកលែងតែរាងតូចប៉ុណ្ណោះដែលឈរនៅខាងក្រៅមេីលឆ្វេងស្តាំនៅឡេីយ

«ចូលមកខាងក្នុងមក» ដោយឃេីញរាងតូចឈរធ្មឹងបែបនេះរាងក្រាស់ក៏ហៅឲ្យចូលមកខាងក្នុងចំណែកឯកាយតូចក៏ដេីរចូលក្នុងតាមសម្តីរបស់ hyunjin

«អង្គុយនៅទីនេះសិនទៅចាំខ្ញុំទៅធ្វេីអីឲ្យញុាំ» hyunjin ក៏ប្រាប់ឲ្យFelixអង្គុយនៅលេីសាឡុងក្បែរនោះចំណែកឯគេក៏ដេីរទៅចង្ក្រានបាយដេីម្បីធ្វេីម្ហូបខ្លះទោះបី hyunjin ជាមនុស្សប្រុសមានសម្ថភាពខ្លាំងក្នុងការអាចដឹកនាំក្រុមហ៊ុនបានក៏ពិតមែនតែរឿងក្នុងផ្ទះក៏គេធ្វេីមិនឲ្យចាញ់ដូចគ្នា

«ខ្ញុំថាលោកមិនចាំបាច់ទេរឿងទាំងអស់នេះទុកឲ្យខ្ញុំជាអ្នកធ្វេីវិញលោកទៅអង្គុយវិញទៅ» Felix ក៏ប្រញាប់ទៅឃាត់ hyunjin ឃ្លាមនេះប្រុងជួយគេគ្រប់យ៉ាងម៉ងហេ៎?

«Felix ចេះធ្វេីដែលមែនទេ?» hyunjin

«រឿងនេះងាយស្រួលបំផុតហេីយសម្រាប់ខ្ញុំ» Felix

«បានខ្ញុំនិងចាំភ្លក់ស្នាដៃរបស់ Felix ទៅចុះ» ថាហេីយ hyunjin ក៏ដោះអៀមដែលជាប់និងខ្លួនហុចទៅឲ្យ Felix រួចគេក៏ដេីរទៅអង្គុយនៅកន្លែងតុបាយរងចាំម្ហូបឆ្អិន

មួយស្របក់ក្រោយមកក្លិនឈ្ងុយចេញពីម្ហូបក៏បានភៀយឡេីងមក hyunjinដោយក្លិនបានហោះមកចូលច្រមុះបែបនេះរួចក៏ប្រញាប់ងេីបចេញពីកៅអីដេីរសម្តៅមកផ្ទះបាយ

«ឈ្ងុយដល់ហេីយមោះចាំខ្ញុំជួយលេីក» hyunjin ក៏ចូលទៅកាន់ចានដែលមានម្ហូបនៅក្នុងនិងស្រាប់យកមកដាក់លេីតុ

«លោកទៅអង្គុយទៅទុកឲ្យខ្ញុំជាអ្នកចាត់ចែង» Felix

«មិនបាច់ក្រែងចិត្តដល់ថ្នាក់និងទេខ្ញុំថា Felix ទៅអង្គុយវិញល្អជាងទេីបតែចេញពីពេទ្យផង»hyunjinនិយាយមកដល់ចំណុចនេះ Felix ស្រាប់តែវិលមុខតែម្តងគេបម្រុងនិងដួលទៅហេីយតែសំណាងបានរាងក្រាស់ចូលមកទប់ទាន់

និស្ស័យនឹងវាសនា//HYUNLIXWhere stories live. Discover now