យូជីនបានត្រឹមតែសម្លឹងមើលមនុស្សស្រីដែលខ្លួនស្រលាញ់ទាំងភាពឈឺចាប់ អន់ចិត្តប៉ុណ្ណោះ។
****
យូជីន ទៅក្លឹបដើម្បីផឹកស្រាបំបាត់ទុក្ខនៅឯក្លឹបកំសាន្តមួយកន្លែងជាមួយនឹងមិត្តរបស់គេ។ មិត្តរបស់គេឃើញគេខូចចិត្តបែបនេះក៏មានគំនិតចង់បបួលគេទៅកន្លែងមួយដើម្បីរំសាយអារម្មណ៍។ ថេស៊ុងទាញកែវស្រាពីដៃរបស់យូជីន ធ្វើអោយយូជីនមួរម៉ៅជាខ្លាំង ហើយប្រញាប់ទាញកែវស្រាពីដៃរបស់ថេស៊ុងវិញ តែថេស៊ុងមិនព្រមអោយកែវស្រាទៅគេវិញនោះទេ។
«ឯងធ្វើស្អី? អោយស្រាមកយើងភ្លាម!» យូជីនដំឡើងសម្លេងខ្លាំងៗល្មមនឹងធ្វើអោយអ្នកក្បែរនោះខ្លាចនឹងសម្លេងរបស់គេ។
«ហុឺយ...យូជីន ផឹកស្រាបែបនេះ វាគ្មានបានការទេ» ថេស៊ុង
«បើមិនអោយយើងផឹកស្រា ធ្វើម៉េចយើងអាចរំសាយភាពឈឺចាប់បានទៅ យើងចង់ផឹកអោយស្រវឹងទើបយើងអាចឈប់នឹកដល់ស៊ូអុីនទៀត»យូជីន
«យូជីន យើងមានកន្លែងមួយធានាថាឯងអាចរំសាយទុក្ខបានប្រាកដណាស់ ជឿយើង» ថេស៊ុងញញឹម និងព្យាយាមបញ្ចុះបញ្ចូលយូជីនអោយព្រមទៅជាមួយខ្លួន។
«កន្លែងណា?» យូជីនលើកចិញ្ចើមសួរដោយក្តីចង់ដឹង។
«ចាំយើងនាំឯងទៅ» ថេស៊ុង
****
ពួកគេទាំងអស់គ្នាមកដល់អគារមួយកន្លែងដែលសម្បូរទៅដោយពួកអ្នកមានៗ និងពោរពេញទៅដោយ Omega ស្អាតៗក្មេងៗជាច្រើននាក់។ យូជីនអានផ្លាកដែលនៅលើជញ្ជាំង ហើយនិយាយ
«វិមាននៃឋានសួគ៍»
«មែន....កន្លែងនេះជាឋានសួគ៍ដែលជួយបំបាត់រាល់ទុក្ខសោក និងភាពឈឺចាប់គ្រប់បែបយ៉ាងដែលឯងមាន» ថេស៊ុងញាក់ស្មារបស់ខ្លួន។
«ឯងចង់បានន័យថាម៉េច? ហើយកន្លែងនេះមានស្អីពិសេសទៅ?» យូជីនជ្រួញចិញ្ចើមទាំងមិនយល់។
«ជាកន្លែងសម្រាប់ពួកអ្នកមានដូចជាពួកយើងចាយលុយលើomega ដើម្បីកំចាយអារម្មណ៍» ថេស៊ុងញញឹមភ្លឺឡើង
«នេះកុំប្រាប់ណាថា....ជាកន្លែងរកសុីផ្លូវភេទ»យូជីន ភ្ញាក់ផ្អើល
«យូជីន គេមិនហៅថាកន្លែងរកសុីផ្លូវភេទទេ គេហៅវិមាននៃក្តីសុខ» ថេស៊ុងសើច
«ទេ....យើងត្រឡប់ទៅវិញល្អជាង យើងមិនចូលចិត្តកន្លែងបែបនេះទេ» ទឹកមុខយូជីនមិនសប្បាយចិត្តឡើយ ហើយគេងាកក្រោយដើម្បីចាកចេញ ប៉ុន្តែថេស៊ុងចាប់ដៃយូជីនជាប់នឹងព្យាយាមជម្រុញចិត្តយូជីន។
«ឯងទៅណាយូជីន? ក្រែងឯងចង់បំភ្លេចរឿងឈឺចាប់មិនអញ្ចឹង កន្លែងនេះមានomega ក្មេងៗស្អាតៗច្រើនរាប់មិនអស់ជាពិសេសomega ដែលនៅបរិសុទ្ធក៏មានច្រើនដែរ យើងធានាថាឯងបានសាកហើយដឹងតែបំភ្លេចទុក្ខអស់មិនខាន» ថេស៊ុង
«ពិតមែនហេស៎?»យូជីនសួរបញ្ជាក់
«មែន» ថេស៊ុងញញឹម
យូជីន គិតមួយភ្លែតហើយគេតបទៅថេស៊ុងវិញ
«បាន....យើងនឹងចូលទៅខាងក្នុង»
«ហាសហា៎....វាត្រូវតែអញ្ចឹង»ថេស៊ុង
បំភ្លេចមិនបាន(ភាគទី1)
Start from the beginning
