"អាប្រុសឆ្កួតហ្ហឹកៗ...អាប្រុសហេងស៊យហ្ហឹកៗ....ទ្រង់ក៏ដឹងថាយើងមិនបានខុសហេតុអីក៏ស្រែកដាក់យើងបែបនេះ"ស៊ុននូនិយាយបណ្ដើរយំបណ្ដើរ។នៅនឹងមុខមនុស្សគ្រប់គ្នាស៊ុននូគឺជាមនុស្សដែររឹងមាំខ្លាំងណាស់តែនៅក្រោយពីភាពរឹមាំស៊ុននូត្រឹមតែជាមនុស្សដែរត្រូវការអ្នកយល់ចិត្តម្នាក់ប៉ុណ្ណោះ។
"សុំទោស....."ស៊ុងហ៊ុននិយាយម្នាក់ឯងបន្ទាប់ពីឃើញស៊ុននូសម្រក់ទឹកភ្នែកដោយសារខ្លួនបែបនេះតែរាងក្រាស់ក៏មិនហ៊ានចូលទៅលួងលោមដែរព្រោះអាចធ្វើអោយស៊ុននូខឹងលើសដើមក៏ថាបាន។
បន្ទាប់ពីយំអស់ចិត្តហើយស៊ុននូក៏ត្រឡប់ទៅដំណាក់វិញដើម្បីសម្រាកព្រោះរាងតូចមានអារម្មណ៍ហត់យ៉ាងមិចមិនដឹងទេ។
គេងពីមួយសន្ទះរហូតដល់មួយម៉ោងហើយពេលនេះក៏ជាពេលល្ងាចដូចគ្នា។
...តុកៗ....
កំពុងតែគេងសុខៗសម្រាប់តែមានមនុស្សមកគោះទ្វាស៊ុននូលឺដូចច្នេះក៏ប្រញាប់ដើរទៅបើកទ្វាទាំងមិនទាន់ស្វាងងងុយនៅឡើយ។
...ក្រាក....
"តើមានអ្វីមេនទេ...?"ស៊ុននូសួរទៅភីលៀងដែរមើលថែនៅដំណាក់ខ្លួន
"គឺមហេសីបានអោយគេមកប្រាប់ថាល្ងាចនេះមានកម្មវិធីនៅដំណាក់ដូចច្នេះហើយទើបមហេសីចង់អោយរាជបុត្រទៅចូលរួម..."ភីលៀងបានប្រាប់ពីហេតុផលដែរខ្លួនមកហៅស៊ុននូ
"អ៎...តើកម្មវិធីចាប់ផ្ដើមឡើងនៅម៉ោងប៉ុន្មានដែរ?"ស៊ុននូសួរទៅភីលៀងស្រីនោះម្ដងទៀត
"គឺនៅម៉ោង6ល្ងាចរាជបុត្រ"ភីលៀង
"អគុណច្រើនហើយ"ស៊ុននូនិយាយហើយក៏បិទទ្វាវិញទៅបន្ទាប់មកក៏ទៅសម្អាតខ្លួនព្រោះពេលនេះក៏ជិតដល់ហើយដែរ។
បន្ទាប់ពីរៀបចំខ្លួនរួចរាល់ហើយស៊ុននូក៏ទៅចូលរួមកម្មវិធីដែរមហេសីបានអញ្ជើញ។
ពេលដែរទៅដល់ស៊ុននូក៏ចូលទៅអង្គុយនៅកន្លែងរបស់ខ្លួនជាធម្មតា។
"ការប្រកួតជិតនឹងបញ្ចប់ហើយដូចច្នេះខ្ញុំសង្ឃឹមថាទោះលទ្ធផលបែបណាអ្នកទាំងអស់គ្នានឹងទទួលយក...."ស្ដេចផាកបានក្រោកឈរហើយលើកពែងស្រានឹងនិយាយពាក្យប៉ុន្មានម៉ាត់ទៅកាន់អ្នកទាំងអស់គ្នា។
មនុស្សទាំងអស់ពេលដែរឃើញស្ដេចផាក្រោកឈរបែបនេះពួកគេក៏ក្រោកឈរតាមនឹងលើកពែងស្រា យកមកផឹកដើម្បីផ្ដល់កេរ្តិ៍យសដល់ស្ដេចផាកវិញដូចគ្នា។កម្មវិធីនេះមានការរាំរែកពីភីលៀងស្រីៗនឹងមានការផឹកស៊ីលក្ខណៈសប្បាយៗអីបែបនឹងចំណែកស៊ុងហ៊ុនមិនហ៊ានសូម្បីតែសម្លឹងស៊ុននូឡើយ។
"រាជបុត្រស៊ុងហ៊ុន....សង្ឃឹមថាទ្រង់មិនប្រកាន់ហើយព្រមទទួលស្រាដែរខ្ញុំម្ចាស់ចាក់អោយទៅចុះ"ហ្វាងអ៉ីនបានក្រោកឈរហើយយកស្រាទៅអោយស៊ុងហ៊ុនចំណែកស៊ុងហ៊ុនក៏មិនបានបដិសេដអ្វីដែរព្រោះខ្លាចធ្វើអោយព្រះនាងហ្វាងអ៉ីនបាក់មុខ។
"បើមិនជាយល់ទាស់ទេខ្ញុំម្ចាស់សុំលាមហេសីនឹងស្ដេចផាកត្រឡប់ទៅវិញហើយព្រោះខ្ញុំម្ចាស់មិនស្រួលខ្លួនទេព្រះពរ"ស៊ុននូដោយទ្រាំមើលស៊ុងហ៊ុនស្និតស្នាលនឹងអ្នកផ្សេងមិនបានក៏សុំលាអ្នកទាំងអស់គ្នាត្រឡប់ទៅមុន។
"តើក្មួយមិនស្រួលត្រង់ណាមេនទេ..បើយល់ទាស់ទេអោយបងជួនទៅម្យ៉ាងទៀតបើក្មួយមានបញ្ហាតាមផ្លូវគិតយ៉ាងមិច"មហេសីនិយាយទៅកាន់ស៊ុនូទាំងបារម្មណ៌
"ខ្ញុំម្ចាស់មិនអីទេមិនរំខានរាជបុត្រស៊ុងហ៊ុនឡើយខ្ញុំម្ចាស់អាចទៅដោយខ្លួនឯងបាន"ស៊ុននូបដិសេដភ្លាមៗព្រោះមិនទាន់បាត់ខឹងរាងក្រាស់នៅឡើយ
"មិនអីទេ...មិនរំខានអ្វីទេ"ស៊ុងហ៊ុននិយាយទៅកាន់ស៊ុននូ
"តែ......
"មិនអីទេឆាប់ទៅជាមួយបងទៅ"ស៊ុននូនិយាយមិនទាន់ចប់ផងក៏ត្រូវមហេសីនិយាយកាត់
"បាទអញ្ចឹងក្មួយសុំលាទៅសិនហើយ"ដោយមិនចង់ប្រកែកច្រនស៊ុននូក៏យល់ព្រមតែម្ដងទៅ។
__________
ដំណឹងស្វែងរកអ្នកunfollow មានបញ្ហាអីអាចដោះស្រាយគ្នាបានណាកុំធ្វីអញ្ចឹងអីព្រោះ follower admin តិចណាស់😭
Vote for next episode ♥️
To be Continue
15.12.2024
YOU ARE READING
អភូតហេតុស្នេហ៍🔥
Short Story"យើងពិតជាស្អប់ទ្រង់ខ្លាំងណាស់ kim sunoo"ស៊ុងហ៊ុន #Sunghoon #Sunoo
ភាគទី12 អាប្រុសចង្រៃហ្ហឹកៗ....
Start from the beginning
