យើងក្រឡែកមកមើលស៊ុននូឯនេះវិញបន្ទាប់ពីជួបគ្រោះថ្នាក់ចររាចណ៍មកវិញ្ញាណរបស់គេមិនបានទៅណាឆ្ងាយឡើយពោលគឺនៅតាមមើលរាងកាយរបស់គេជានិច្ចហើយគេក៏បានឃើញរាល់សកម្មភាពរបស់ប៉ាគេដូចគ្នាគេពិតជាមានអារម្មណ៍ថាខុសចំពោះគាត់ខ្លាំងណាស់ប៉ុន្តែគេមិនអាចកែប្រែអ្វីបានឡើយ។
"គីមស៊ុននូ......ដល់ពេលដែរឯងត្រូវទៅហើយ"កំពុងតែឈរមើលរាងកាយរបស់ខ្លួនសុខៗស្រាប់តែបុរសស្លៀកឈុតសនឹងឈុតខ្មៅ2នាក់បានហៅឈ្មោះរបស់ស៊ុននូតែអ្វីដែរជាចម្ងល់គេបែរជាហៅត្រកូលរបស់ស៊ុននូខុសទៅវិញ។
"នេះពួកលោកជាអ្នកណាហើយពួកលោកមានន័យថាមិចខ្ញុំមិនយល់ទេ..."ស៊ុននូគេមិនទាន់ចាប់អារម្មណ៍នឹងឈ្មោះដែលគេហៅនោះទេព្រោះគេពិតជាសោកស្ដាយដែលខ្លួនស្លាប់លឿនបែបនេះទាំងដែរខ្លួនមិនទាន់ទាំងបានមើលថែប៉ារបស់ខ្លួននៅឡើយ។
"ពួកយើងជាយមរាជដែរមកទទួលវិញ្ញាណមនុស្សដែលស្លាប់ហើយ ហើយឯងគីមស៊ុននូវាគឺដល់ដែលឯងត្រូវទៅហើយ"យមរាជឈុតសនោះនិយាយមកកាន់ស៊ុននូ
"ឈប់សិនលោកហៅត្រកូលរបស់ខ្ញុំខុសហើយខ្ញុំមិនមេនគីមស៊ុននូទេ..ខ្ញុំគឺជុងស៊ុននូសូមមេត្តាហៅឈ្មោះខ្ញុំអោយត្រូវផង"ស៊ុននូពេលដែរលឺគេហៅត្រកូលរបស់ខ្លួនខុសជាលើកទី2បែបនេះទើបគេចាប់អារម្មណ៍ហើយក៏ប្រាប់ត្រកូលត្រឹមត្រូវទៅកាន់បុរសនោះ។
"មិចនឹងអាចទៅ....វីរវររហើយ...."យមរាជទាំងពីរគ្រាន់តែលឺថាម្នាក់នេះគឺជុងស៊ុននូមិនមេនគីមស៊ុននូគេក៏ប្រញាប់បើកសៀវភៅដែរកត់ត្រាឈ្មោះមនុស្សដែរបានស្លាប់ក្នុងថ្ងៃនេះ ហើយអ្វីដែរគេឃើញនោះគឺមនុស្សដែរស្លាប់មិនមេនជុងស៊ុននូឡើយតែគឺជាគីមស៊ុននូរាជបុត្រនៃអំបូរកញ្ជ្រោងទៅវិញទេ នេះមិនបានន័យថាពួកគេយកមនុស្សខុសហើយរឺ។
"យ៉ាងមិចពួកលោកនឹងហេតុអីក៏ភ្ញាក់ផ្អើលបែបនេះ"ស៊ុននូបន្ទាប់ពីឃើញអ្នកទាំងពីរមានអាការៈភ្ញាក់ផ្អើលបែបនេះក៏សួរឡើង។
"គ្មានអ្វីទេ....!យើងគិតថាយើងមាននិស្ស័យជាមួយឯងតើឯងចង់រស់ម្ដងទៀតដែរទេ"យមរាជស្លៀកឈុតសនិយាយមកកាន់ស៊ុននូ
YOU ARE READING
អភូតហេតុស្នេហ៍🔥
Short Story"យើងពិតជាស្អប់ទ្រង់ខ្លាំងណាស់ kim sunoo"ស៊ុងហ៊ុន #Sunghoon #Sunoo
