បន្ទាប់ពីនិយាយហើយព្រះអង្គក៏ដើរចេញទៅដោយមានស៊ុននូដើរតាមពីខាងក្រោយ។
"តើបុត្រចេះក្បាច់ដាវទាំងអស់នេះមកពីណា?"ដើរមួយសន្ទុះព្រះអង្គក៏បានឈប់ហើយងាកមកសួរនាំរាងតូចព្រោះស៊ុននូពីមុនគេមិនដែរបង្ហាញឡើយថាខ្លួនចេះក្បាច់ដាវអីបែបនេះនោះ។
"គឺ....គឺបុត្រលួចរៀនពេលដែរបុត្រនៅម្នាក់ឯង"ស៊ុននូឆ្លើយទាំងភ័យទៅកាន់បិតាខ្លួន។
"ហេតុអ្វីបានជាបិតាមិនដែរដឹងបែបនេះ?"ព្រះអង្គក៏នៅតែបន្តសួរស៊ុននូបន្ថែមទៀត។
"គឺ...មកពី....ពីមុនបុត្រមានសុខភាពខ្សោយដូចច្នេះហើយទើបបុត្រមិនដែរបានបង្ហាញនោះអីបិតារឺបិតាមិនចង់ឃើញបុត្ររឹងមាំបែបនេះ"ស៊ុននូក៏ប្រឹងរកនឹកកុហកព្រះអង្គម្ដងទៀតដើម្បីកុំអោយទ្រង់សង្ស័យនឹងខ្លួនហើយក៏ធ្វើជានិយាយបែបអន់ចិត្តទៅកាន់ទ្រង់។
"អៅ....មិនមេនបិតាមិនចង់ឃើញបុត្របែបនេះទេតែបិតាបារម្មណ៍ពីបុត្រហើយបុត្រអាចនឹងឈឺម្ដងទៀត"ព្រះអង្គឃើញបុត្ររៀងទម្លាក់មុខបែបនេះក៏និយាយសម្លេងស្រទន់ទៅកាន់បុត្រហើយក៏អង្អែលក្បាលរាងតូចទៀតផង។ចំណែកឯស៊ុននូពេលដែរឃើញកាយវិកាយកចិត្តទុកដាក់របស់ព្រះអង្គមកលើខ្លួនបែបនេះរាងតូចស្រាប់តែមានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់ព្រោះគេមិនដែរបានទទួលបានអារម្មណ៍បែបនេះឡើយ។
"អ៎មួយវិញទៀតល្ងាចនេះកុំភ្លេចទៅជួបបិតានៅសាលប្រជុំផង"ព្រះអង្គនិយាយហើយក៏ដើរចេញទៅបាត់ទៅ។
+កាត់
ពេលល្ងាចក៏បានឈានមកដល់ស៊ុននូក៏បានចេញពីដំណាក់របស់ខ្លួនទៅកាន់សាលប្រជុំ។
"សូមយាងចូលព្រះពរ"ពេលដែរដើរមកដល់មុខសាលប្រជុំភ្លាមរាជអាមាត្យដែរយាមនៅទីនោះក៏ប្រញាប់ឱនគោរពនឹងបើកទ្វាអោយរាងតូច។ចំណែកស៊ុននូគេសុាំទៅហើយនឹងការគោរពបែបនេះនោះព្រោះកាលពីមុនគេក៏មិនមេនជាមនុស្សធម្មតាដែរ។គ្រាន់តែស៊ុននូចូលមកដល់មនុស្សទាំងអស់នៅសាលាប្រជុំក៏បានងាកមកមើលរាងតូចគ្រប់ៗគ្នាប៉ុន្តែគ្មានអ្នកណាឱនគោរពរាងតូចឡើយព្រោះដូចដែរបានដឹងអញ្ចឹងគឺអ្នកនៅទីនេះមិនសូវជាមានអ្នកចូលចិត្តរាងតូចឡើយព្រោះស៊ុននូគ្មានឥទ្ធិលពលរឺក៏វេទមន្ដអ្វីនោះទេដែរធ្វើអោយពួកគេហ៊ានធ្វើបែបនេះមកលើស៊ុននូ។បន្ទាប់ពីបានមកដល់ហើយស៊ុននូក៏បានចូលទៅអង្គុយនៅជិតនឹងជុងវ៉ុនព្រោះគេចាំបានថាគេតែងតែអង្គុយនៅទីនេះឯង។
KAMU SEDANG MEMBACA
អភូតហេតុស្នេហ៍🔥
Cerita Pendek"យើងពិតជាស្អប់ទ្រង់ខ្លាំងណាស់ kim sunoo"ស៊ុងហ៊ុន #Sunghoon #Sunoo
