កន្លងផុតទៅជាច្រើថ្ងៃពេលនេះក៏ដល់ពេលដែលស៊ុននូត្រូវទៅកាន់អំបូរនាគដើម្បីចូលរួមការប្រកួតជ្រើសរើសមហេសីរឺព្រះអង្គម្ចាស់តូចរបស់រាជបុត្រស៊ុងហ៊ុន។
"ស៊ុននូ....បុត្រត្រូវតែមើលថែសុខភាពអោយបានល្អលឺទេបើសិនជាមានរឿងអ្វីមិនល្អឆាប់ប្រាប់ដំណឹងមកកាន់មាតា"មហេសីបាននិយាយផ្ដាំទៅកាន់បុត្រខ្លួនអោយមើលថែសុខភាពនឹងផ្ដល់ដំណឹងដល់ទ្រង់បើមានរឿងអ្វីមិនល្អកើតឡើង។
"បុត្រដឹងហើយមាតា"ស៊ុននូតបទៅកាន់មាតាខ្លួនទាំងញញឹម
"ជុងវ៉ុនបុត្រក៏ដូចគ្នាត្រូវមើលថែខ្លួនផងហើយជួយមើលម្ចាស់បងរបស់បុត្រផង...អ៌កុំភ្លេចផ្ដាំប្រាប់មហេសីផាកផងថាមាតានឹកបើមានពេលមាតានឹងទៅលេង"មហេសីក៏ងាកទៅនិយាយជាមួយជុងវ៉ុនម្ដងព្រោះជុងវ៉ុនក៏ត្រូវទៅជាមួយស៊ុននូដូចគ្នា។
"បាទ....មាតាបុត្រដឹងហើយ"ជុងវ៉ុន
បន្ទាប់ពីផ្ដែផ្ដាំគ្នារួចហើយនោះជុងវ៉ុននឹងស៊ុននូក៏ចេញដំណើរទៅដោយជិះសេះព្រមទាំងមានសេនាប៉ុន្មាននាក់ទៅជាមួយផងដែរ។
ការធ្វើដំណើរក៏ចេះតែបន្តអស់រយះពេលជាយូរពេលនេះពួកគេក៏បានចូលមកដល់ព្រំដែរនៃអំបូរនាគហើយ។កំពុងតែធ្វើដំណើរសុខៗក៏លេចចេញនៅជនមួយក្រុមដែរស្លៀកឈុតខ្មៅបិទបាំងមុខជិតឈឹងបានស្កាត់ដំណើររបស់ស៊ុននូ។
....ជ្រុច.....ព្រួញមួយដើមបានហោះទៅរកស៊ុននូយ៉ាងលឿនតែស៊ុននូក៏បានគិចទាន់ដែលបណ្ដាលអោយគ្រាប់ព្រួញនោះបានហោះទៅត្រូវទ្រូងខាងឆ្វេងរបស់ទាហានម្នាក់។
....ឆាំងៗ.....សម្លេងនៃការប្រយុទ្ធគ្នាក៏បានបន្លឺឡើងរវាងក្រុមរបស់ស៊ុននូនឹងក្រុមឃាតករ។ការប្រយុទ្ធក៏ចេះតែបន្តទៅជារឿយៗទាហានរបស់ស៊ុននូក៏បានស្លាប់អស់ជាច្រើននាក់ឃើញដូចច្នេះស៊ុននូក៏ប្រើវេទមន្តរបស់ខ្លួនចូលទៅសម្លាប់ពួកនោះអស់ជាច្រើននាក់ប៉ុន្តែដោយសារតែគ្នារបស់វាច្រើនពេកទើបណ្ដាលអោយរាងតូចពិបាកក្នុងទប់ទល់។
"ជុងវ៉ុនប្រយ័ត្ន....ឆ្វាច់.."បុរសម្នាក់បានតម្រង់ដាវបំរុងនឹងចូលទៅចាក់ជុងវ៉ុនតែក៏ត្រូវស៊ុននូចូលទៅរងជំនួសទើបបណ្ដាលអោយរាងតូចត្រូវរបួសនៅផ្នែកខាងស្ដាំនៃដៃបន្តិចប៉ុន្តែក៏មិនត្រូវខ្លាំងដែរ។ពេលនោះគ្នារបស់ពួកឃាតករក៏បានមកឡោមព័ទ្ធស៊ុននូនឹងជុងវ៉ុនព្រោះពេលនោះទាហានដែលមកតាមរាងតូចគឺនៅសល់តិចខ្លាំងណាស់។
YOU ARE READING
អភូតហេតុស្នេហ៍🔥
Short Story"យើងពិតជាស្អប់ទ្រង់ខ្លាំងណាស់ kim sunoo"ស៊ុងហ៊ុន #Sunghoon #Sunoo
