ភាគទី12 អាប្រុសចង្រៃហ្ហឹកៗ....

573 82 10
                                        

បន្ទាប់ពីការប្រកួតបានបញ្ចប់ពេលនេះស៊ុននូក៏បានត្រឡប់ទៅដំណាក់ខ្លួនដើម្បីសម្អាតខ្លួននឹងត្រឡប់មកញុាំអាហារថ្ងៃត្រង់ជាមួយនឹងខ្សែររាជវង្សវិញ។បន្ទាប់ពីរៀបចំខ្លួនរួចហើយស៊ុននូក៏បានចាកចេញទៅដំណាក់ធំប៉ុន្តែថ្ងៃនេះស៊ុននូមិនពាក់ស្បៃនោះទេព្រោះគេគ្រប់គ្នាបានឃើញមុខខ្លួនអស់ទៅហើយ។ដើរមួយសន្ទុះស៊ុននូក៏មកដល់ដំណាក់ធំ មិនបង្អង់យូររាងតូចក៏ចូលទៅខាងក្នុងដែលនៅខាងក្នុងមានព្រះនាងស៊ូហ្វីន ស៊ុងហ៊ុន  ជេយ៍ ជុងវ៉ុន រាជបុត្រកាងស៊ូ ព្រះនាងកាងមីន អ្នកប្រុសតេយ៉ុននឹងព្រះនាងហ្វាងអ៉ីនដែលអង្គុយរងចាំស្ដេចផាកនឹងមហេសីព្រោះពួកទ្រង់មិនទាន់មកនោះទេ។គ្រាន់តែវត្តមានរបស់រាងតូវមកដល់កែវភ្នែកជាច្រើនបានបង្វែរមករករាងតូចគ្រប់ៗគ្នាដែលធ្វើអោយរាងតូចភ័យបន្តិចដែរ។

"មើលទៅរាជបុត្រស៊ុននូពិតជាស្រស់ស្អាតខ្លាំងណាស់មិនដូចពាក្យចរចាមអារ៉ាមឡើយ"តេយ៉ុនបាននិយាយសរសើររាងតូចព្រោះសូម្បីតែតេយ៉ុនក៏មិនគិតដូចគ្នាថាស៊ុននូអាចនឹងមានរូបរាងស្អាតបែបនេះ។

"អ្នកប្រុសតេយ៉ុនសរសើរពេកហើយ"ស៊ុននូតបទៅកាន់តេយ៉ុនវិញទាំងញញឹមតិចៗ

"ខ្ញុំនិយាយពិតមេនណា...."តេយ៉ុន

"គ្មានឃើញស្អាតត្រង់ណាទេមុខមិនបានភីលៀងនៅអំបូររបស់ខ្ញុំផង"ហ្វាងអ៉ីបាននិយាយមើលងាយទៅកាន់ស៊ុននូ

"ខ្ញុំថាព្រះនាងគួតែប្រើប្រាស់ពាក្យសម្ដីរបស់ព្រះនាងអោយល្អបន្តិចទៅ"ជុងវ៉ុនដោយទ្រាំនឹងហ្វាងអ៉ីនយូរដែរហើយក៏ថាបកទៅអោយហ្វាងអ៉ីនវិញមិនទុកចាំស្អែកឡើយ

"ខ្ញុំមិនបាននិយាយជាមួយទ្រង់ទេជុងវ៉ុនតែថាខ្ញុំនិយាយវាជាការពិតណា៎ហឹស..."ហ្វាងអ៉ីនមិនអោយចាញ់ក៏ថាអោយជុងវ៉ុនហើយក៏សើចចម្អកអោយរាងតូចទៀតផងជុងវ៉ុនលឺដូចច្នេះក៏ប្រុងនឹងងើបថាអោយហ្វាងអ៉ីនតែក៏ត្រូវស៊ុននូចាប់ដៃជាប់។

"ខ្ញុំមើលទៅរូបសម្រស់របស់ព្រះនាងក៏មិនអន់អ្វីទេតែទាស់ត្រង់ថាការនិយាយរបស់ទ្រង់ដូចជាខ្វះការសិក្សាខ្លាំងណាស់អ៎រឺមួយក៏នៅអំបូរទ្រង់ខ្វះអ្នកមានចំណេះដឹងទើបបានជាមិនមានអ្នកបង្ហាត់បង្រៀនព្រះនាងតែខ្ញុំគិតថាបើព្រះនាងខ្វះអ្នកបង្រៀនខ្លាំងណាស់អាចមករៀននៅអំបូររបស់ខ្ញុំបានព្រោះនៅអំបូររបស់ខ្ញុំគេមិននិយាយស្ដីបែបនេះទេហើយពាក្យទាំងអស់នេះភាគច្រើនមនុស្សថោកៗតែប៉ុណ្ណោះដែរនិយាយចេញមករួច"ឆ្អែតមិនបាច់ចាំស៊ីបាយ ព្រះនាងហ្វាងអ៉ីនក្រោយពីលឺស៊ុននូថាអោយបែបនេះគឺគាំងតែម្ដងនាងគិតថាស៊ុននូប្រហែលជាស្លូតទើបមិនតបនិងនាងមករហូតតែវាខុសពីការគិតនាងទាំងស្រុងចំណែកអ្នកនៅទីនោះក៏មានអ្នកណាមាត់អ្វីដែរ។

អភូតហេតុស្នេហ៍🔥Where stories live. Discover now