ក្រឡេកមកមើលចាន់នឹងអុីប៉ូពួកគេបានតម្រង់មកផ្ទះតូចដែលអុីប៉ូទិញទុកចាន់Surprisedខ្លាំងណាស់ដែលអុីប៉ូបានធ្វេីបែបនេះដែលផ្ទះពោរពេញដោយ អនុស្សាវរីយ៍រូបថតនាយជាមួយគេយ៉ាងច្រើនថែមទាំងមានសំបុត្រចាន់អានហើយសម្រក់ទឹកភ្នែកដោយក្តីរំភើប។
« មុនពេលបងរៀបការជាមួយវ៉ាន់ឈីងបងបានទិញផ្ទះនេះដេីម្បីបង្កើតអនុស្សាវរីយ៍របស់ពួកយើងទុកបងនឹងអោយអូនដឹងថាបងគឺស្រឡាញ់អូន » នាយអោបចាន់ហើយរៀបរាប់ ក្រឡេកទៅណាពីណាមកណាក៏ឃើញតែរូបភាពនាយជាមួយនឹងចាន់ដែរ
« សំណាងម៉្លេះទេមានសង្សារស្វីតបែបនេះ » ចាន់បែរទៅអង្អែលថ្ពាល់ដ៏រលោងរបស់អុីប៉ូ។
ពួកគេឈរខាងក្រៅហើយសម្លឹងមើលផ្ទះដៃអោបគ្នាយ៉ាងស្អិតរមួតបបូរមាត់រត់រកគ្នាទៀតទោះបីជាយ៉ាងណាក៏ទីបំផុតស្នេហារបស់ពួកយើងបានសមបំណងហើយ។
2ឆ្នាំក្រោយមក.....
ហិហិ!!ពេលវេលាដេីរលឿនណាស់ត្រូវអត់?មួយពព្រិចភ្នែកសោះឡើយ2ឆ្នាំកន្លងផុតទៅហើយគិតថាវាលឿនពេកព្រោះរឿងគ្រប់យ៉ាងបានកន្លងផុតទៅទៅតាមពេលវេលា។នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃមានក្មេងពីរនាក់រត់លេងយ៉ាងសប្បាយរីករាយដែលមានប៉ាតូចប៉ាធំកំពុងតែមេីលហេីយពួកគេក៏សេីចមានអ្នកណាទៀតក្រៅពីស៊ាវចាន់នឹងវ៉ាងអុីប៉ូ ប៉ុន្តែចង់ប្រាប់ថាពួកគេបានរៀបការរួចហើយក៏រស់នៅផ្ទះថ្មីនឹងមានកូនពីរនាក់ឥឡូវពួកគេក៏ចាស់ទុំហើយក៏ញញឹមដាក់គ្នាទៅវិញទៅមកមេីលកូនរត់ប្រលែងលេងយ៉ាងសប្បាយ។
« 2ឆ្នាំហើយដែលបងបានស្រឡាញ់អូននឹងបង្កើតកូន បងសប្បាយចិត្តណាស់ពួកយើងនឹងកាន់ដៃគ្នាដល់ចាស់កោងខ្នង » អុីប៉ូញញឹមថេីរៗអង្អែលថ្ពាល់ដ៏សរលោងរបស់ភរិយា ទោះបីជាកន្លងផុតទៅយូរយ៉ាងណាក៏ក្តីស្រឡាញ់ចំពោះភរិយាតូចនៅតែមិនប្រែ
« ត្រូវហើយពួកយើងជាប្តីប្រពន្ធនឹងកាន់ដៃគ្នា ប្តីប្រពន្ធពួកយើងនឹងមិនបែកគ្នាឡើយ » ចាន់ញញឹមផ្អែកលើដេីមទ្រូងស្វាមី ក្តីស្នេហ៍ដែលគេអោយមកខ្លួនគឺច្រេីនពេកហេីយ បានប្តីល្អបែបនេះចាត់ទុកថាមានសំណាងដែលទេវតាប្រទានអោយហើយ
« អូយ.... » ពេលនោះចាន់រេីខ្លួនឡើងទាំងឈឺក្តោបពោះ
« កុំធ្វើបាបប៉ាតូចឯងពេកអាកូន ~ សឺត » អុីប៉ូអង្អែលពោះកូនទីបីថ្នមៗនឹងយកបបូរមាត់ទៅថើបដោយក្តីស្រឡាញ់ព្រោះគេនឹងអាចចេញមកឃេីញពន្លឺថ្ងៃនៅប៉ុន្មានខែខាងមុខនេះហេីយ។
តាមពិតកូនបីសោះ!ហិហិ!
ពេលនោះហុងសៀន មីងយៀក វ៉ាន់ឈីងនឹងសង្សារជនជាតិបារាំងរបស់នាងបានមកលេងផ្ទះចាន់។បន្តិចក្រោយមកឈូអុីងនឹងអុីនៀនបានមកដល់ពួកគេជជែកគ្នាដែលឥឡូវចាស់ទុំអស់ហេីយ។ហុងសៀននឹងមីងយៀកបានភោជនីយដ្ឋាននោះព្រោះចាន់ប្រគល់ជាកាដូអោយពួកគេ។វ៉ាន់ឈីងនឹងសង្សារក៏ទាក់ទងគ្នាយ៉ាងរីករាយ។ បងប្អូនត្រកូលហ្វឹងវិញរៀងកំសត់បន្តិចហេីយ។ហ្វឹងឈូអុីងអាចកាត់ចិត្តពីជូឆឹងបានព្រោះយូរហើយ ប៉ុន្តែអុីនៀនគេម្នាក់ឯងបែបនេះអ្នកអាងច្បាស់ជាដឹងហើយថាលីវយីងទៅណាមែនអត់?
« លីវយីងអូនឃើញអត់ពួកយើងជួបជុំគ្នាសប្បាយណាស់ហេតុអ្វីអូនមិនកំដរបងដេីម្បីនិយាយជាមួយពួកគេដែរ?អូនលឺបងនិយាយទេ អូនរស់នៅលើមេឃសុខសប្បាយអត់? » ការបាត់បង់ដ៏ធំធេងមួយនេះអុីនៀនគ្មានថ្ងៃបំភ្លេចឡើយ រយះពេល2ឆ្នាំដែលរស់នៅម្នាក់ឯងចងចាំអនុស្សាវរីយ៍គ្រប់យ៉ាងមិនមែនមិនចង់បំភ្លេចទេប៉ុន្តែវាបំភ្លេចមិនបាន។
ការជួបជុំរបស់ពួកគេពោរពេញដោយភាពសប្បាយរីករាយនឹងនាំគ្នាសើចនឹងប្រលែងលេងជាមួយក្មេងៗទាំងមានក្តីសុខនៅទីបំផុតក្តីសុខដែលយេីងប៉ងប្រាថ្នាក៏ទទួលបានសម្រេច គ្រាន់តែក្នុងចំណោមនោះពួកគេខ្លះរីករាយខ្លះទុក្ខសោក ប្រៀបដូចជាដំណេីរជីវិត។ហើយសាច់រឿងមួយនេះចប់ត្រឹមនេះដល់ទីបញ្ចប់ហេីយ.....
❤️ចប់ដោយបរិបូរណ៍💚
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
ភាគបញ្ចប់
Start from the beginning
