ភាគទី16 : មុខសញ្ញា
« សឺត ~ បេីអូននិយាយបែបនេះទម្រាំទៅមុខទៀតជាតិស្ករក្នុងខ្លួនអូននឹងកាន់តែច្រើនជាមិនខាន » នាយអោនថេីបសក់ដ៏រលោងរបស់ចាន់ ដាក់ចិត្តស្រឡាញ់ហើយគ្មានថ្ងៃប្រែទេហេីយនឹងធ្វើឱ្យស៊ាវចាន់ជាមនុស្សសំណាងដែរបំផុតនៅពេលដែលបានស្រឡាញ់នាយ។
រាងក្រាស់បានបីបណ្ដូលចិត្តចូលទៅគេងទាំងពីរនាក់ហើយអោបគ្នាយ៉ាងស្អិតរមួតដែលជារាត្រីផ្អែមល្ហែមដំបូងរបស់ពួកគេទាំងពីរដែលបញ្ជូលក្តីស្រឡាញ់យ៉ាងធំធេងគ្មានអ្វីប្រៀបផ្ទឹមបាន។
ថ្ងៃថ្មី...
ពេលព្រឹកព្រលឹងនៅផ្ទះរបស់លីវយីងគេបានរៀបចំធ្វើម្ហូបសម្រាប់ញុាំដោយមានអុីនៀនដែលកំពុងតែដេីរចុះមកពីបន្ទប់ហើយក៏ញញឹមស្រស់ដែលពោរពេញទៅដោយបញ្ហាច្រើនដែលលាក់ទុកមិនអាចបញ្ចេញ។
« អរគុណសម្រាប់យប់មិញនេះ » នាយដេីរទៅជិតលីវយីងហើយពោលពាក្យអរគុណត្បិតតែមិនបានគេងរួមគ្នាប៉ុន្តែបានដេកផ្ទះរបស់គេក៏សប្បាយចិត្ត
« មិនអីទេមនុស្សមានទុក្ខត្រូវចេះជួយគ្នាចឹងហើយ » លីវយីងងក់ក្បាលបន្តិចដោយខ្លួនមិនមែនមនុស្សអាក្រក់ឯណាឃើញមនុស្សមានទុក្ខហើយត្រូវចេះតែជួយគ្នាទេីបថ្ងៃក្រោយបេីមានរឿងអ្វីគេនឹងអាចជួយយេីងវិញក៏ថាបានដែរ
« ចឹងខ្ញុំសុំត្រឡប់ទៅវិញសិនហើយតែឯងថ្ងៃនេះត្រូវទៅធ្វើការមិនមែនគេចសម្រាកទេព្រោះស្អែកនេះជាថ្ងៃអាទិត្យហើយ » អុីនៀនឆ្លៀតនិយាយលេងបន្តិចអោយសប្បាយចិត្តនឹងកុំឱ្យបរិយាកាសអាប់អួរបែបនេះ នាយចង់ចំណាយពេលវេលានៅជាមួយមនុស្សដែលធ្លាប់ស្រឡាញ់ណាស់ប៉ុន្តែឪកាសមួយនោះមិនដឹងពេលណា
« បាទលោកប្រធាន » លីវយីងឆ្លើយទាំងសេីចតិចៗ ហើយអុីនៀនក៏ដេីរចេញបាត់ទៅ ដែលធ្វើឲ្យទឹកមុខដែលស្រស់បស់អម្បាញ់មិញនេះប្រែជាស្រពោននឹងសម្លឹងមើលមនុស្សដេីរចេញទៅទាំងមិនដាច់ចិត្ត។
« ..... » អុីនៀនចូលទៅក្នុងឡាននាយបេីកចេញទាំងបង្ហូរទឹកភ្នែកដែលយកដៃខ្ទប់បេះដូងកុំឱ្យឈឺខ្លាំងជាងនេះ អារម្មណ៍ស្នេហ៍មួយនេះបានឆាប់ឆេះម្តងទៀតហើយបន្ទាប់ពីជួបសង្សារចាស់កាលនៅវិទ្យាល័យ ដែលឆាបឆេះកាន់តែខ្លាំងគឺត្រូវតែយកទឹកពន្លត់វិញមិនអញ្ចឹងនាយនឹងមានពាក្យមួយជាប់ខ្លួនថា"ស្រឡាញ់សង្សារចាស់តែម្នាក់ឯង"។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
