ភាគទី26 : បង្ខំ
សឺត ~
អុីប៉ូមិនព្រមចាញ់ហើយក៏កាន់ដៃចាន់ជាប់នឹងថេីបមួយខ្សឺតដែលធ្វើឲ្យអ្នកឈរមេីលអស់សំណើចឡើងរឹងខ្លួនអស់ហើយ បរិយាកាសមួយនេះគឺពោរពេញទៅដោយក្តីសុខ។
វីឡាស៊ូ
របស់របរនៅក្នុងបន្ទប់វ៉ាន់ឈីងត្រូវបានខ្ទេចខ្ទីអស់នាងបោកចោលខ្ទេចហើយក៏ស្រែកបញ្ចេញអារម្មណ៍ខឹង។យកដៃស្ទាបមុខខ្លួនឯងនឹកឃេីញដល់ចាន់ដែលបានទះមួយដៃនាងគុំមិនទាន់បំភ្លេចឡេីយ នាងត្រូវតែសងសឹកអោយបានមិនអោយមួយដៃនោះបានរួចខ្លួនទេនាងនឹងសងវិញយ៉ាងសាកសម។
« ចាំមើលថាពួកឯងស្រឡាញ់គ្នាបានប៉ុណ្ណាទៅតែប៉ាម៉ាក់របស់យើងមកពួកឯងគឺនៅផ្អែមទៀតទេ?វ៉ាងអុីប៉ូត្រូវតែជារបស់យើងតែម្នាក់ » នាងញញឹមចុងមាត់យ៉ាងកំណាចគម្រោងដែលបានពីសម្តីពូគឺបានធ្វើរួចហើយទ្រាំមិនបានឡើយចង់ឃើញពួកគេទាំងពីរនាក់បែកបាក់គ្នា នាងនឹងសប្បាយចិត្តហើយជីវិតនាងនឹងមិនអោយចាន់ជាន់ឈ្លីបាន
« ចង់លេងជាមួយអ្នកណាមកលេងជាមួយយើងផងហ៎េស៊ាវចាន់ » វ៉ាន់ឈីងគ្រវីក្បាលទាំងអស់សំណើចនាងមិនព្រមចាញ់អ្នកណាងាយៗឡេីយ របស់នាងអ្វីដែរនាងត្រូវការគឺគ្មានអ្នកណាអាចយកបានទាំងអស់់។
សកម្មភាពទាំងនេះត្រូវបានជូឆឹងមេីលចេញពីខាងក្រៅនាយក៏គ្រវីក្បាលហួសចិត្តនឹងដាក់ដៃជ្រែកបោប៉ៅហេីយដេីរចញទៅ។
« នេះហើយមនុស្សស្រី!!ទាំងវ៉ាន់ឈីងនឹងឈូអុីងពួកនាងគឺដូចតែគ្នា » នាយនិយាយតិចៗលឺតែម្នាក់ឯង គេជាមនុស្សអាថ៍កំបាំងណាស់មិនដឹងថាពេលនេះមានគំនិតអ្វីចង់ធ្វើអ្វីអោយពិតប្រាកដ?។
វីឡាត្រកូលវ៉ាង
ងឺត ~ ~
សម្លេងឡានបានបញ្ឈប់រាងក្រាស់ចុះចេញពីក្នុងឡានដោយមិនបាននាំរាងតូចមកជាមួយឡេីយហើយក៏ប្រញាប់ប្រញាល់ចូលទៅក្នុងវីឡាដោយមានអ្នកជាម្តាយបានខលមកអោយមកទីនេះជាប្រញាប់មិនដឹងថាមានការអ្វី។
« លោកប៉ា ~ អ្នកម៉ាក់ » អុីប៉ូដាក់ខ្លួនលេីសាឡុងដោយឃើញអ្នកមានគុណទាំងពីរអង្គុយជុំគ្នាបែបនេះ បរិយាយនៅទីនេះហាក់បីដូចជាមិនស្រួលសោះ
« ប៉ាម៉ាក់មានរឿងចង់និយាយជាមួយកូន? » លោកវ៉ាងដាក់កែវកាហ្វេចុះហើយក៏បែរមកមេីលមុខកូនយ៉ាងចំទឹកមុខបញ្ជាក់ភាពម៉ឺងម៉ាត់
« មានរឿងអ្វី? » អុីប៉ូចងចិញ្ចើមសួរទៅកាន់អ្នកជាឪពុកគាត់ធ្វើទឹកមុខយ៉ាងប្រាកដប្រជាបែបនេះ មិនដឹងថាអ្វីដែលគាត់ចង់និយាយជាមួយនាយពេលនេះ
« ប៉ាមិនចង់និយាយទេប៉ុន្តែប៉ាគ្មានជម្រើស!ដូចកូនដឹងស្រាប់ហើយថាត្រកូលសៀជាត្រកូលមានអំណាចបានបណ្តាក់ទុននៅលើក្រុមហ៊ុនរបស់យើងយ៉ាងច្រើន ហើយមិនដឹងថាកូនបានទៅធ្វើអ្វីកូនស្រីរបស់គាត់ទេបានជាគាត់ខឹងហើយគម្រាមដកការបណ្តាក់ទុនវិញ » លោកវ៉ាងដកដង្ហើមធំហើយនិយាយបន្ត
« លោកសៀបាននិយាយថាទាល់តែកូនរៀបការជាមួយកូនស្រីគាត់ទេីបគាត់យល់ព្រម បេីឯងមិនរៀបការគាត់នឹងដក ហើយណាមួយទំនាក់ទំនងពួកឯងកាលពីមុនក៏ល្អណាស់ដែរ ឃើញថាវ៉ាន់ឈីងក៏ស្រឡាញ់ឯងដែរ ពួកកូនរៀបការប្រហែលល្អហើយទំនាក់ទំនងខាងក្រុមហ៊ុនក៏រលូនដែរ ប៉ានិយាយព្រោះឃើញថាពួកកូនមានទំនាក់ទំនងល្អ »
លឺសម្តីទាំងអស់នេះហើយនាយស្ទើរធ្លាក់ថ្លើមក្តុកវ៉ាន់ឈីងនាងធ្វើអ្វីមិនបានក៏ប្រើវិធីនេះ អោយនាយធ្វើយ៉ាងម៉េចបានប្រសិនបើលោកសៀដកការបណ្តាក់ទុនក៏វានឹងពិបាកដែរ ឃើញថាអ្នកមានគុណទាំងពីរមានទឹកមុខស្រងូតស្រងាត់ពួកគាត់ក៏ពិបាកចិត្តដូចគ្នាដែរ។
« ខ្ញុំមិនបានធ្វើអ្វីនាងទេ!ប៉ុន្តែនេះទាល់តែរៀបការមែនទេ? » អុីប៉ូសួរទាំងអួលដើមក.ព្រោះរឿងមួយនេះគឺពិបាកទទួលយកពេកហេីយ នាយមិនដឹងធ្វើយ៉ាងម៉េចពេលនេះពិភពលោកពោរពេញទៅដោយភាពខ្មៅងងឹតអោយនាយគ្មានពន្លឺរកច្រកចេញសោះ
« គឺមែនហើយ!! » លោកវ៉ាងងក់ក្បាលហើយឆ្លើយព្រោះមានតែវិធីនេះប៉ុណ្ណោះ បេីមានជម្រើសល្អជាងនេះគាត់នឹងមិនអោយមានរឿងបែបនេះឡើយ
« ម៉ាក់ក៏មកដឹងធ្វើយ៉ាងម៉េចដែរប៉ុន្តែស្អែកនេះត្រកូលសៀត្រឡប់មកប្រទេសចិនវិញហេីយគឺដេីម្បីមេីលការខុសត្រូវក្នុងស្រុកម្តង ហើយក៏គិតដល់រឿងរៀបការដែរ » អ្នកស្រីវ៉ាងឃើញទឹកមុខកូនមិនល្អបែបនេះគាត់ក៏ពិបាកចិត្តជំនួសហើយការនេះក៏ហាក់បីដូចជាលឿនដែរ មានតែរងចាំមេីលអុីប៉ូសម្រេចចិត្តតែប៉ុណ្ណោះទោះបីជាយ៉ាងណាក៏គុំតែមានដំណោះស្រាយ
« នេះលឿនពេកហើយ! » អុីប៉ូលឺបែនេះកាន់តែភ្ងាក់ផ្អើល វាលឿនជាងការគិតទៅទៀតទាំងដែរនាយមិនបានត្រៀមទទួលយករឿងទាំងនេះដែរមិនដឹងថាសម្រចចិត្តយ៉ាងម៉េច។
ចិត្តនាយស្រឡាញ់ចាន់អោយទៅរៀបការជាមួយស្រីផ្សេងនាយធ្វើម៉េចបាន?
« អុឹម... » លោកវ៉ាងងក់ក្បាលដែលគាត់ក៏គិតថាលឿនណាស់លោកសៀម្នាក់នេះស្រឡាញ់កូនពេកហើយ គាត់ធ្វើគ្រប់យ៉ាងដេីម្បីក្តីសុខកូនរបស់គាត់ដែលអ្នកដទៃលំបាក
« ខ្ញុំសុំពេលគិតមួយយប់សិនបានទេ? » អុីប៉ូសួរទៅកាន់ឪពុកដែលយប់នេះហើយជាពេលដែលនាយត្រូវគិតហើយស្អែកជាពេលដែលនាយតានតឹងលេីសដេីមទៅទៀត ជីវិតមួយនេះគឺផ្លាស់ប្ដូរលឿនពេកហើយនាយមិនដឹងដោះស្រាយយ៉ាងម៉េច
« អុឹម!មិនអីទេ? » លោកវ៉ាងក្រោកឈរវៃស្មារបស់អុីប៉ូថ្នមៗ ប្រសិនបើគាត់មានផ្លូវចេញគាត់់មិនអោយមានរឿងបែបនេះឡើយហេីយកូនប្រុសបណ្តូលចិត្តក៏មិនត្រូវមកពិបាកបែបនេះ។
មិននិយាយអ្វីបន្តរាងក្រាស់ក៏ក្រោកឡើងនឹងដេីរទៅខាងលើដេីម្បីបន្ទប់ ដែលនាយក្តាប់ដៃយ៉ាងមាំហើយក៏ដកដង្ហើមធំម្តងម្កាលរឿងអាក្រក់មួយនេះត្រូវតែប្រឈមមុខនាយជាអ្នកដោះស្រាយដោយមិនអាចពឹងអ្នកណាបាន គឺនាយជាចំណុចសំខាន់។
គ្រាន់តែគិតក៏នឹកឃើញដល់ចាន់មិនដឹងថាគេមានអារម្មណ៍យ៉ាងម៉េចបន្ទាប់ពីដឹងរឿងមួយនេះ ប្រសិនបើនាយត្រូវរៀបការចាន់នឹងខឹងនាយទេ?ស្អប់នាយខ្លាំងដែរទេ?ទាញទូរស័ព្ទមកយកមកមេីលនាយក៏ញញឹមលាយឡំនឹងទឹកភ្នែកដែលមានរូបភាពចាន់នឹងនាយកាលទៅលេងសមុទ្រជាមួយគ្នាហេីយក៏មានរូបដែលនាយលួចថតនឹងគ្រីនសត(Screen shot)យកពីInstagramរបស់ចាន់ ហើយនាយក៏អស់សំណើច។
តេីនាយគ្មានជម្រើសទេឬ?
ទឹកភ្នែកស្រក់ពេលនេះមិនមែនដោយសារភ័យរឿងរៀបការជាមួយវ៉ាន់ឈីងអ្វីនោះទេគឺស្រក់ដោយសារខ្លាចចាន់ខូចចិត្តប្រសិនបើដឹងរឿងមួយនេះ!!។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
