ភាគទី22 : បងមិនស្រលាញ់នាងទេ
ឆ្លៀតពេលនោះអុីប៉ូក៏មេីលចាន់ឯចាន់ព្យាយាមបែរមុខចេញពេលនេះនាយពិបាកចិត្តណាស់ប្រហែលចាន់នៅតែខឹងរឿងនាយជាមួយនឹងឈូអុីងនៅឡើយ ប៉ុន្តែអោយនាយធ្វើយ៉ាងម៉េចទេីបចាន់អាចជឿបាននោះ?នាយអះអាងច្បាស់ៗថាស្រឡាញ់មនុស្សម្នាក់ដែលកំពុងតែខឹងនាយមិនប្រែនោះទេ។
ពេលនោះដៃរបស់មនុស្សដែលដេកសន្លប់បានកម្រេីកឡើងលីវយីងឃើញបែបនោះត្រេកអរខ្លាំងណាស់រំភេីបធ្វេីអ្វីមិនត្រូវរងចាំគេយូរហេីយឯចាន់នឹងអុីប៉ូក៏មិនរំខានចាំមេីលពួកគេនៅជិតនោះ។
« អុីនៀនលោកមិនអីទេមែនទេ? » លីវយីងចាប់ស្មាហើយសួរទាំងបារម្ភ ពាក្យដំបូងដែលចង់និយាយគឺសុំទោសប៉ុន្តែពេលនេះមិនសាកសម ហើយទឹកមុខអុីនៀនស្មេីបែបនេះទៀតពិតជាគួរឱ្យក្រែងចិត្ត
« ទាល់តែខ្ញុំជិតស្លាប់ទេីបឯងបារម្ភពីខ្ញុំ? » អុីនៀននិយាយខ្សាវៗ ពេលឃើញទង្វើលីវយីងបែបនេះនាយចង់តែអស់សំណើច គ្រាន់តែឆ្ងល់នឹងចង់សួរថាតេីគេមេីលថែនាយដេីម្បីកែប្រែកំហុសឬក៏ក្តីស្រឡាញ់់ដែលនៅមាន?
« ខ្ញុំសុំទោស!! » លីវយីងនិយាយទាំងអោនមុខចុះពិតជាមិនដឹងធ្វើយ៉ាងម៉េចប៉ុន្តែពេលនេះអារម្មណ៍ខ្លួនឯងចាប់ផ្តើមស្រពិចស្រពិលហើយក៏រង្វេងវង្វាន់ ចង់និយាយថាស្រឡាញ់ក៏មិនចេញចង់សុំទោសអោយច្រើនដងក៏និយាយមិនចេញ
« មិនអីទេ » អុីនៀនញញឹមលាយឡំដោយភាពឈឺចាប់ទោះបីជាមុខនាយស្លេកយ៉ាងណាក៏មិនអាចបិតបាំងមុខដែលឈឺចាប់នោះចេញមកបានដែរ នាយចង់ស្រែកអោយខ្លាំងៗថានាយគឺពិបាកចិត្ត ហត់ អស់កម្លាំង។
អុីនៀនខំប្រឹងក្រោកផ្អែកនឹងក្បាលគ្រែដេីម្បីធ្វេីអ្វីដោយខ្លួនឯងប៉ុន្តែពេលនោះចាប់អារម្មណ៍ឃើញថាជេីងម្ខាងរបស់នាយប្រែជាមិនកម្រើកសោះ ភ័យខ្លាំងណាស់បេីកភ្នែកធំៗនឹងដកដង្ហេីមវែងសង្ឃឹមថាវាមិនដួចអ្វីដែលនាយគិត។
« ជេីងម្ខាងរបស់លោកកម្រេីកមិនរួចឡើយកុំខំប្រឹងអី » លីវយីងមិនដាច់ចិត្តហើយក៏ឆ្លើយប្រាប់នឹងក្តាប់ដៃជាប់ចាំមើលទឹកមុខរបស់អ្នកម្ខាងទៀតប្រហែលជាខូចចិត្តនឹងឈឺចាប់ខ្លាំងហើយដែលបាត់បង់របស់សំខាន់សម្រាប់ធ្វើចលនា
« មិនពិតទេលីវយីង!!ឯងកុហកខ្ញុំ » សួរមេីលថាអ្នកណាទទួលយកបាន?ជេីងដែលធ្លាប់ដេីរនឹងរត់ស្រាប់តែបាត់បង់ នាយមានការងារច្រើនដែលត្រូវធ្វើដែលត្រូវគ្រប់គ្រង ហេតុអ្វីក៏ជួបរឿងអាក្រក់បែបនេះ?
« ហុឹក ~ ~ » លីវយីងក៏យំដែលអោយធ្វើយ៉ាងម៉េចបេីរឿងក្លាយជាបែបនេះទៅហើយក៏បណ្តោយតាមវាសនាទោះបីជាមានវិធីព្យាបាលក៏មិនដឹងថាពេលណាទេីបអាចដូចដេីម
« អត់ទេ ~ មិនពិតទេ ~ ហុឹក ~ មិនពិតទេ ~ ហុឺ » អុីនៀនយំយកដៃវៃជេីងដែលមិនកម្រេីកនោះខ្លាំងៗ តេីអោយរស់នៅយ៉ាងម៉េចបេីរស់នៅទាំងពិការបែបនេះ?គឺនាំតែមានបន្ទុកទៅដល់អ្នកដទៃ
ផឹប ~ ~
« អុីនៀនលោកកុំធ្វើបែបនេះអី លោកត្រូវតាំងស្មារតីឡើង » លីវយីងក៏អោបអុីនៀនយ៉ាងជាប់ ឃើញបែបនេះពិតជាពិបាកមេីលខ្លាំងណាស់ ដឹងច្បាស់ពីលទ្ធផលមួយនេះប៉ុន្តែក៏មិនអាចគេចវេសបាន
« ហុឺ ~ មិនពិតទេខ្ញុំមិនមែនពិការទេ ~ ខ្ញុំនឹងក្លាយជាបន្ទុកអ្នកដទៃហើយ » អុីនៀនសំងំយំនៅលើដេីមទ្រូងលីវយីងហូរដូចទឹក ខ្លួនតែម្នាក់បែបនេះបេីឪពុកម្តាយប្អូនស្រីរវល់ការងារហើយនាយនេះហើយជាបន្ទុករបស់ពួកគាត់ ហើយនឹងចំណាយពេលមេីលថែខ្លួនដេីម្បីចោលការងារមិនខាន
« លោកមិនក្លាយជាបន្ទុកអ្នកដទៃទេគឺខ្ញុំនឹងមេីលថែលោក ខ្ញុំនឹងមេីលថែលោករហូតដល់ជាដូចដើមវិញ ខ្ញុំនឹងរស់នៅជាមួយលោកហើយខ្ញុំមិនចាកចោលលោកឡេីយ » លីវយីងសម្រេចចិត្តហើយគ្មានថ្ងៃប្រែទេបេីមនុស្សដែលខ្លួននៅស្រឡាញ់បានលះបង់ធំធេងយ៉ាងនេះខ្លួននឹងសងវិញយ៉ាងសាកសម គេជាមនុស្សល្អណាស់ប៉ុន្តែរងគ្រោះឈឺចាប់ដោយសារតែខ្លួនម្នាក់គត់
« ហឺ ~ ឯងគ្រាន់តែនិយាយដេីម្បីលួងលោមខ្ញុំប៉ុណ្ណោះ ឯងមិនបានស្រឡាញ់ខ្ញុំឡើយ ទោះបីជាយ៉ាងណាក៏មិនបាច់កុំប្រឹងធ្វើល្អដេីម្បីអោយខ្ញុំយល់ច្រឡំលេីទង្វើឯងដែរ កុំធ្វើបាបខ្ញុំដោយវិធីដដែលអី ~ ហុឺ » លឺបែបនោះអុីនៀនបែរមកមេីលមុខលីវយីងយ៉ាងចំៗនឹងសេីចទាំងទឹកភ្នែក នាយធ្វើគ្រប់បែបយ៉ាងហើយអ្វីដែលនាយសង្ឃឹមថាទទួលបានគឺមិនបានឡើយហើយមិនចង់រំខានទៀតមានតែបណ្តោយតាមវាសនាទៅចុះ កាត់ចិត្តចាប់ពីពេលនេះអនាគតនឹងរកបានមនុស្សល្អ
« ខ្ញុំនៅតែស្រលាញ់លោក ទោះបីជាខ្ញុំនិយាយពេលនេះហើយលោកមិនជឿក៏ដោយខ្ញុំគឺនៅតែស្រឡាញ់លោកខ្ញុំនឹងនៅមេីលថែលោកដោយក្តីស្រឡាញ់ សុំទោសដែលធ្វើឲ្យលោកឈឺចាប់ សុំទោសចំពោះរឿងគ្រប់យ៉ាងកន្លងមក សុំទោសដែលលាក់បាំងអារម្មណ៍ខ្លួនឯងកន្លងមកដែលនិយាយថាទំនាក់ទំនងមួយនេះមិនអាចកេីតឡេីងម្តងទៀត » ពាក្យសុំទោសមានច្រើនណាស់ដែលត្រូវនិយាយដាក់អុីនៀន គេម្នាក់នេះនៅតែស្មោះនឹងស្នេហាដំបូងដែលមិនអាចបំភ្លេចពេលនេះឪកាសនេះហើយដែលពួកយើងត្រូវតែសាងទំនាក់ទំនងដូចដេីមហើយមិនអាចបែកគ្នាជារៀងរហូត
« ឯងនិយាយពិតមែនហ៎េស? » នាយរំភើបខ្លាំងណាស់បេះដូងលោតញាប់មិននឹកស្មានថា មនុស្សដែលនាយនៅតែនឹកនៅតែស្រលាញ់បែរជានៅមានចិត្តមកលេីនាយដោយសារតែក្តីរំភើបខ្លាំងពេកក៏សន្លប់បាត់ទៅ
« ..... » ពេលនោះទាំងលីវយីងនឹងអុីប៉ូចាន់ពួកគេភ័យណាស់ហើយក៏ប្រញាប់ចុចកណ្តឹងនៅលេីក្បាលគ្រែនោះដេីម្បីហៅគ្រូពេទ្យអោយមកមេីលភ្លាមៗ។
គ្រូពេទ្យមកដល់ក៏ពិនិត្យយ៉ាងល្អិតល្អន់នឹងរៀបរាប់ប្រាប់ពីស្ថានភាពអ្នកជំងឺអោយសាច់ញាតិបានដឹង។
« អ្នកជំងឺមិនអីទេព្យាយាមមេីលថែអោយដិតដល់ទៅវានឹងល្អ ហើយរឿងជេីងដែលកម្រើកមិនបាននោះដូចខ្ញុំប្រាប់ហើយថាបេីព្យាយាមធ្វើចលនាអ្នកជំងឺអោយបានច្រើននឹងដូចដើមវិញ »
« បាទអរគុណគ្រូពេទ្យ » លីវយីងអោនគោរពគ្រូពេទ្យហើយក៏ជូនដំណើរគាត់ចេញទៅ។ពេលដេីរមកវិញឃើញមនុស្សដែលខ្លួនស្រឡាញ់ទឹកមុខរៀងស្រស់ខ្លះទេីបដកដង្ហើមធំហេីយក៏ញញឹមគេមិនមានដូចដំបូងទេឡេីងដូចខ្មោចស្លាប់។
« មេឃចាប់ផ្តើមងងឹតណាស់ហើយពួកយើងសុំត្រឡប់ទៅវិញសិនហើយ » អុីប៉ូដេីរមកជិតលីវយីងនឹងលាគេត្រឡប់ទៅមុន
« អុឹម...អរគុណសម្រាប់ការមកមេីល » លីវយីងងក់ក្បាលនឹងអរគុណ។
និយាយចប់អុីប៉ូកាន់ដៃចាន់នាំចេញទៅបាត់។លីវយីងចេះតែមេីលពេលឃើញពួកគេទាំងពីរបែបនេះក៏មានក្តីសុខជំនួសប៉ុន្តែមិនទាន់ដឹងឡើយថាពួកទាំងពីរបានជួបរឿងអ្វី។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
