27

480 12 0
                                        

ភាគទី27 : គ្មានជម្រើស

ទោះបីជាថ្ងៃមុខទៅជាយ៉ាងណាក៏សុំអោយមានពេលវេលាបែបនេះបន្តិចនឹងចំណាយពេលរស់នៅអោយមានតម្លៃជាមួយមនុស្សជាទីស្រឡាញ់ មុននឹងលែងរស់នៅលេីពិភពលោកនេះ។

យប់ណាស់ហើយគ្រប់កន្លែងមានតែភ្លើងបំភ្លឺពេលរាត្រីទោះបីជាយ៉ាងណាក៏មិនអាចអោយអ្នកដែលកំពុងតែជិះឡានបានសប្បាយចិត្តដែរ។រាងក្រាស់ជិះឡានបណ្តេីរមេីលទេសភាពបណ្តេីរហេីយដកដង្ហេីមធំ ជីវិតពេលនេះរសាត់អណ្ដែតប្រៀបដូចជានៅក្នុងមហាសមុទ្រអញ្ចឹង។
ទីង ~ ~
សម្លេងសារលោតចេញពីទូរស័ព្ទបានបន្លឺឡើងវិញអ្នកកំលោះបេីកមេីលយ៉ាងលឿនហើយក៏ឃើញចាន់កំពុងតែថតរូបខ្លួនឯងធ្វើមាត់បួញដោយមានភ្ជាប់ជាមួយនឹងអក្សរមួយឃ្លាថា"បងនៅទីណាអូនរងចាំបងនៅហាង" ពេលនោះហើយនាយក៏ញញឹមបានឡើងវិញខ្លះនឹងបេីកអោយលឿនជាងនេះដេីម្បីទៅរកចាន់ទៅ។
ទីបំផុតបានមកដល់រាងតូចគ្រាន់តែបានឃើញមនុស្សជាទីស្រឡាញ់ហើយក៏ញញឹមស្រស់គេបញ្ឈប់ឡានហេីយខ្លួនក៏ចូលទៅនឹងឆ្លៀតថើបមួយខ្សឺតដែលធ្វេីអោយរាងក្រាស់ក៏អស់សំណេីច។
« ថេីបបងធ្វើអ្វីចង់ធ្វើដូចយប់ម្សិលមិញមែនទេ? » រាងក្រាស់ចងចិញ្ចើមសួរហើយក៏ធ្វើទឹកមុខខិល សុខៗមកថេីបនាយបែបនេះវាចម្លែកពេកហេីយ
« រោគចិត្ត!!អូនគ្រាន់តែចង់អោយបងសប្បាយចិត្តតែប៉ុណ្ណោះព្រោះឃើញបងធ្វើមុខស្រពោនពេក ~ ហិហិ » ចាន់គ្រវីក្បាលហួសចិត្តហើយក៏ប្រាប់មូលហេតុទាំងសេីចស្ញេញ បាត់តែមួយភ្លែតសោះត្រឡប់មកវិញបែរជាមានទឹកមុខស្រពោនបែបនេះ ហើយរឿងផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗមិនចង់សួរដេញដោល
« បងទឹកមុខស្រពោនព្រោះបងនឹកអូនពេលនេះបានជួបហើយទឹកមុខបងគឺលែងស្រពោនទៀតហើយ យប់នេះព្រះចន្ទរះភ្លឺល្អណាស់ពួកយើងទៅដេីរលេងអត់? » នាយលឺបែបនោះក៏ខំប្រឹងញញឹមឡើងវិញ ប៉ុន្តែបញ្ហាដែលបានជួបប្រទះគឺមិនអាចប្រាប់ចាន់បានឡើយ សុខចិត្តលាក់ទុកប្រៀមការឈឺចាប់ម្នាក់ឯងក៏មិនអាចអោយចាន់បានដឹង បេីចាន់ដឹងគឺឈឺចាប់ជាងនាយទៅទៀត
« ទៅដេីរលេងឯណាទៅ? » ចាន់ចងចិញ្ចើមសួរព្រោះតែយប់ហើយគ្រប់កន្លែងដែលធ្លាប់ដេីរលេងឡើងសុាំចាំមើលថាអុីប៉ូនឹងនាំខ្លួនទៅណា
« ចុះអូនចង់ទៅណា? » អុីប៉ូសួរបកទៅវិញព្រោះនាយក៏រកនឹកមិនឃើញ ចាំស្តាប់មតិយោបល់របស់ចាន់ចាំទៅទាំងអស់គ្នា
« អុឹម....ទៅបណ្ណាល័យល្អទេ » គិតចុះគិតឡើងក៏នឹកឃើញភ្លាម ព្រោះចង់ទៅកន្លែងនោះយូរហើយវាសម្បូរសៀវភៅយ៉ាងច្រើនហើយសុទ្ធតែល្អៗ
« អូនទៅណាបងក៏ទៅទៅនោះដែរតោះ » និយាយហើយអុីប៉ូបេីកឡាននាំចាន់ចេញទៅនឹងដៃម្ខាងក្រសោបដៃចាន់យ៉ាងជាប់នឹងលេីកមកថេីបដែលធ្វើឲ្យម្ចាស់សាម៉ីខ្លួនអៀនឡើងមុខក្រហមទម្រាំដល់បណ្ណាល័យដៃមួយនេះនឹងសឹកមិនខាន។
ទីបំផុតបានមកដល់បណ្ណាល័យដែលធំជាងគេនៅក្នុងទីក្រុងដែលប្រមូលផ្ដុំទៅដោយសៀវភៅយ៉ាងច្រើនគរដាក់ទូថ្នាក់លេីគ្នាពេលខ្លះក៏ប្រេីកាំជណ្តេីរដេីម្បីឡេីងយកទៀតផង។ចាន់បាននាំអុីប៉ូទៅកន្លែងធម្មតាដោយមានដាក់រៀបចំដោយមិនចាំបាច់ឡេីងយកច្រេីននាំតែហត់ហេីយកន្លែងនេះស្ងប់ស្ងាត់បន្តិចនឹងមានតុអង្គុយជជែកគ្នា។
« សៀវភៅទាំងអស់នេះអានដោយសេរីមានទេ? » អុីប៉ូសួរឡើងតែមិនងាយមកកន្លែងបែបនេះដោយឃើញសៀវភៅច្រើនមិនដឹងថាយើងអានដោយឥតគិតថ្លៃឬក៏ទិញនោះទេ
« មែនហើយគឺអានដោយសេរីកុំតែបងលួចទៅបានហើយប្រយ័ត្នគេចាប់ ~ ហិហិ » ចាន់និយាយផងដេីរមេីលសៀវភៅផងនឹងដែលទីនេះមានសៀវភៅច្រើនណាស់សម្រាប់អោយជ្រេីសរើស ទីនេះហើយជាក្តីសុខអ្នកចូលចិត្តអានសៀវភៅ
« បងមិនមែនចោរឯណាហេតុអ្វីអូននិយាយបែបនេះ? » អុីប៉ូចងចិញ្ចើមនឹងមេីលចាន់ដែលនិយាយនេះប្រៀបដូចជានាយនឹងគឺជាចោរអញ្ចឹង ទោះបីជាគ្មានបណ្ណាល័យនេះនៅក្នុងបន្ទប់របស់នាយក៏មានសៀវភៅច្រើនដូចគ្នា
« អូនថាលេងទេប្រញាប់រេីសសៀវភៅមកទៅអង្គុយអានទាំងអស់គ្នា » ចាន់គ្រវីក្បាលហួសចិត្តក៏មិនចង់ឈ្លោះប្រកែកជាមួយច្រើននឹងប្រញាប់អោយគេរេីសសៀវភៅអានហើយខ្លួនក៏ដេីរទៅអង្គុយតុមុនទៅ។
អុីប៉ូយកបានសៀវភៅហើយក៏ដេីរមកអង្គុយជិតចាន់ដែលកំពុងតែអានសៀវភៅយ៉ាងយកចិត្តទុកដាក់នាយក៏ញញឹមនឹងចាប់បេីកសៀវភៅអានយ៉ាងស្ងៀមស្ងាត់។យូរបន្តិចមានអារម្មណ៍ថាស្ងាត់ពេកហើយនាយបែរទៅរកចាន់ស្រាប់តែ....
« សន្លប់បាត់!! » នាយគ្រវីក្បាលទាំងអស់សំណើចនៅពេលដែលចាន់ផ្តេកក្បាលនៅនឹងជញ្ជាំងហើយក៏ដាក់សៀវភៅលេីក្បាល ចំជាអានសៀវភៅពិតមែនហើយ។
មិននិយាយអ្វីទៀតនាយអោនទៅថេីបថ្ពាល់ចាន់មួយខ្សឺតនឹងបីចាន់ទៅដែលមនុស្សនៅក្នុងរង្វង់ដៃកំពុងតែគេងលក់យ៉ាងស្រួលដែលធ្វើឲ្យនាយខ្នាញ់ជាខ្លាំង។
មកដល់ឡានបន្ទាប់ពីដាក់កាយតូចស្រួលបួលហើយនាយក៏បេីកចេញទៅភ្នែកចេះតែមេីលរាងតូចរហូតដែលនាយចាប់ផ្តើមអណ្តែតអណ្តូងនាយមិនសប្បាយចិត្តទេព្រោះនឹកឃើញដល់ថ្ងៃស្អែកជាថ្ងៃដែលតានតឹងបំផុតដូចគិតទុកហេីយ។
ទីបំផុតជិះមកដល់ហាងរាងក្រាស់ក៏អោនទៅថេីបរាងតូចពេលនោះក៏ភ្ងាក់ឡើងធ្វើមុីងមាំងដែលអុីប៉ូអង្គុយក្បែរនោះអស់សំណើចម្តងទៀត។
« មកដល់មុខហាងហើយ » ឃើញទឹកមុខចាន់ឆ្ងល់នាយក៏ឆ្លើយប្រាប់
« ខ្លែងអម្បាញ់មិញពួកយើងនៅបណ្ណាល័យមែនទេ? » ចាន់សួរបកទៅវិញដែលភ្ងាក់ឡើងឃើញខ្លួនឯងនៅកន្លែងផ្សេងបែបនេះ គេងលង់លក់អម្បាញ់មិញមិនដឹងអ្វីសោះហើយ
« បងជូនអូនត្រឡប់មកវិញព្រោះអូនបានគេងលក់ អ្នកអានសៀវភៅដូចជាអូននេះគឺអស្ចារ្យមែន » អុីប៉ូលេីកដៃអង្អែលក្បាលចាន់ថ្នមៗ ហើយក៏នឹកឃើញដល់កាលនៅបណ្ណាល័យនាយពិតជាខ្នាញ់ណាស់មនុស្សស្អីគ្រាន់តែគេងលក់ក៏គួរអោយស្រលាញ់យ៉ាងនេះ!!
« ហិហិ ~ អូនទៅសិនហើយ » ចាន់សេីចស្ញេញ
« អុឹម...ចាន់ព្រឹកនេះបងមានការវល់នៅឯផ្ទះមិនបានយកមកអូនទេហើយបងក៏មិនបានទៅក្រុមហ៊ុនដែរ នៅផ្ទះអោយសប្បាយចុះពេលល្ងាចបានបងជួបអូន » នាយផ្តាំចាន់អោយស្រេច ការងារដែលត្រូវមានស្អែកនេះគឺនាយត្រូវតែប្រឈមមុខនឹងវាដោយគ្មានអ្នកណាអាចជំនួសបាន
« អុឹម!! » ចាន់ងក់ក្បាលនឹងដេីរចូលទៅក្នុងបាត់។បន្ទាប់ពីឃើញសំណព្វចិត្តដេីរចូលដល់ហាងស្រួលបួលហើយនាយក៏បេីកឡានចេញទៅទាំងដកដង្ហើមធំថ្ងៃនេះនាយដកដង្ហើមធំច្រើនដងហើយ។

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now