ភាគទី17 : ក្តីសុខរហូតបែបនេះគឺល្អខ្លាំងណាស់
« ខ្ញុំមិនមែនយល់សប្តិទេមែនទេ? » ហុងសៀនសប្បាយចិត្តណាស់ចូលមេីលWechatទាំងញញឹមស្រស់សុខៗក្រាស់មកអែតយកវីឆាតបែបនេះ ពិភពលោកគ្រប់កន្លែងពេលនេះមេីលឃើញថាស្រស់បំព្រងខ្លាំងណាស់ហិហិ។
នៅក្នុងកន្លែងងងឹតស្លុងលោកជូឆឹងកំពុងអង្គុយគងទាក់ខ្លាដៃម្ខាងជក់បារីនឹងនឹងដៃម្ខាងកាន់ទូរស័ព្ទហាក់បីដូចជាកំពុងតែខលទៅរកអ្នកណាម្នាក់។បន្ទាប់ពីនិយាយរួចហេីយក៏ញញឹមចុងមាត់នឹងបោះកន្ទុយបារីដាក់ចូលក្នុងកំប៉ុងតូចមួយនឹងនិយាយទាំងក្រសែភ្នែកកំណាច។
« បន្តិចបានជួបគ្នាហើយវ៉ាងអុីប៉ូ!! »
ថ្ងៃថ្មីឈានចូលមកដល់....
ព្រះអាទិត្យរះបំភ្លឺផែនដីឡានសេរីទំនើបពណ៍រលេីបរលោងមួយគ្រឿងរបស់គូរសង្សារថ្មីថ្មោងបានបេីកចេញឆ្ពោះទៅកាន់កន្លែងសមុទ្រដែលថ្ងៃនេះជាថ្ងៃអាទិត្យត្រូវកំដរសំណព្វចិត្តដេីរលេងពេញមួយថ្ងៃ។
« គ្រាន់តែទៅលេងសមុទ្រសោះមិនប្រាប់អូនតាំងពីម្សិលមិញមក » ចាន់គ្រវីក្បាលហួសចិត្តស្មានតែនាំទៅណាធំដុំហេីយជាធម្មតាសមុទ្រជាទីតាំងគូរស្នេហ៍តែងតែទៅលេងចឹងឯងដេីម្បីបង្កេីតបរិយាកាសអោយសប្បាយនឹងរ៉ូមែនទិច
« ទោះបីជាយ៉ាងណាក៏បងបាននាំអូនដេីរលេងដែរជាធម្មតាបងមិនមានពេលធ្វើរឿងបែបនេះទេ!អូនគិតថាបងនាំអូនដេីរលេងតែសមុទ្រមែនទេ? » នាយញញឹមហើយចាប់ដៃចាន់អង្អែលថ្នមៗដំណេីរកម្សាន្តត្បិតតែដូចគូរស្នេហ៍ផ្សេងប៉ុន្តែមានតែសមុទ្រប៉ុណ្ណោះដែលគិតថាធ្វេីអោយស្រស់ស្រាយបំភ្លេចទុក្ខកង្វល់នឹងអារម្មណ៍តានតឹងដោយស្តាប់សម្លេងទឹកបក់បោក
« ចុះបងចង់នាំអូនទៅដេីរលេងទីណាខ្លះ? » ចាន់ចងចិញ្ចើមសួរទៅកាន់អុីប៉ូគេនិយាយនេះមិនមែននាំខ្លួនទៅសមុទ្រតែមួយកន្លែងនោះទេច្បាស់ជាមានកន្លែងផ្សេងទៀតដែលបានរៀបចំទុករួចជាស្រេច
« ទុកអោយពេលវេលាបញ្ជាក់អូនចុះ » នាយមិនប្រាប់ថែមទាំងអស់សំណើចដែលធ្វើឲ្យចាន់ខ្នាញ់យ៉ាងខ្លាំងក៏មិននិយាយអ្វីរហូតដល់ឡានចេះតែបន្តបេីកទៅមុខទៅ។
តួអង្គទាំងពីរយេីងបានទៅសមុទ្រហើយចុះអ្នកសរសេរនឹងអ្នកអានធ្លាប់ទៅអត់?បេីខ្ញុំគឺអត់នឹងហើយហិហិ!!
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
