13

1K 36 0
                                        

ភាគទី13 : សម្តីពិតអារម្មណ៍ពិត

   « ខ្ញុំខ្លាច ~ ~ ~ ហឹ » អុីប៉ូបេីកភ្នែកឡើងទាំងភ័យនឹងដកដង្ហើមញាប់ទឹកភ្នែកស្រាប់តែស្រក់ នឹងមេីលទៅកាន់ជុំវិញស្រាប់តែឃើញចាន់ទឹកភ្នែកនាយក៏ស្រក់ហូរកាន់តែខ្លាំងជាងមុនទៀត
   « វ៉ាងអុីប៉ូលោកយល់សប្តិអាក្រក់មែនទេ? » ចាន់អង្អែលខ្នងតិចៗហេីយសួរ
   អឹប ~ ~
   អុីប៉ូអោបចាន់យ៉ាងណែនខំប្រឹងស្រវាចាប់ដូចខ្លាចមនុស្សរត់ចោល សភាពពេលនេះមិនខុសពីកូនក្មេងដែលរង្វេងម្តាយហើយពេលរកឃើញក៏រត់មកអោបមិនដែលឃេីញគេខ្សោយដល់ថ្នាក់នេះទេគួរអោយអាណិតណាស់។
   « ចាន់ឯងកុំទៅចោលខ្ញុំបានទេ? » អុីប៉ូសួរទាំងញ័រមាត់តត្រេីកនឹងភ័យខ្លាចគឺមានតែចាន់ម្នាក់គត់ដែលអាចនៅកំដរក្នុងព្រៃស្ងាត់បែបនេះពិតជាគួរឲ្យខ្លាចរអានឹងព្រឺសម្បុរ
   « ខ្ញុំកំដរលោកនៅទីនេះហើយខ្ញុំមិនទៅណាចោលលោកទេ!ប៉ុន្តែពេលនេះពួកយើងធ្វើយ៉ាងម៉េចទៅយប់ណាស់ហើយរកផ្លូវឡើងទៅវិញម៉េចបាន? » ចាន់ញញឹមបន្តិចហើយក៏អង្អែលក្បាលអុីប៉ូៗថ្នមៗកុំអោយគិតច្រេីនហេីយងាកមេីលព្រៃកាន់តែងងឹតទីនេះមិនមានភ្លេីងគឺពិបាកកាន់តែខ្លាំងហេីយ
   « ចុះទូរស័ព្ទ? » នាយសួរចាន់
   ចាន់លឺចឹងហើយក៏ដកយកមកប៉ុន្តែចៃដន្យអីទូរស័ព្ទខូចបាត់ហើយនឹងទូរស័ព្ទអុីប៉ូក៏ខូចដែរនៅពេលនេះប្រហែលជាគ្មានជម្រេីសទេក្រៅពីសម្រាកក្នុងព្រៃមួយយប់ចាំព្រឹករកវិធីទៀត។
   « អុឹម!! » អុីប៉ូដកដង្ហើមធំព្រោះទាំងពីរនាក់សុទ្ធតែមិនធ្លាប់មានបទពិសោធន៍ក្នុងការដេីរព្រៃ
   « មិនអីទេ!ប៉ុន្តែលោកមានឈឺត្រង់ណាទេ? » ចាន់គិតថាដូចជាគ្មានបញ្ហាអ្វីប៉ុន្តែខ្លាចតែមនុស្សចំពោះមុខទេបេីមានរឿងអ្វីកេីតឡេីងគឺកាន់តែពិបាកជាងរកផ្លូវចេញពីព្រៃទៅទៀត
   « ខ្ញុំមិនអីទេចុះឯងវិញមានកេីតអ្វីទេ? » នាយគ្រវីក្បាលនឹងនិយាយហើយក៏ចាប់ខ្លួនចាន់បង្វិលមេីលខ្លែងមានបញ្ហាឬក៏មានរបួសស្នាមត្រង់ណានាយមិនសប្បាយចិត្តនោះទេ
   « ខ្ញុំធម្មតាទេប៉ុន្តែលោកវិញនិយាយថាមិនកេីតអ្វីប៉ុន្តែមេីលរបួសមុខនឹងដៃចុះ...ហុឹម » ចាន់អស់សំណើចនឹងចម្លើយរបស់អុីប៉ូនេះហេីយនិយាយមិនមេីលខ្លួនឯងរបួសប៉ុណ្ណឹងហេីយនៅមកនិយាយថាមិនកេីតអ្វីទៀត ពូកែលាក់បាំងមែនបេីមេីលមិនឃើញផ្ទាល់ភ្នែកបែបនេះគេនឹងលាក់មែនទេ?
   « ហាសហា!របួសស្នាមបន្តិចបន្តួចប៉ុណ្ណោះវាមិនដល់ថ្នាក់ឈឺខ្លាំងទេប៉ុន្តែខ្ញុំសុំទោសឯងផងណាដែលនាំឯងមករងទុក្ខបែបនេះ » នាយសេីចឡើងហេីយក៏ដឹងថាមានរបួសប៉ុន្តែរបួសធម្មតានៅលើស្បែកវាគ្មានបញ្ហាសម្រាប់នាយឡើយនឹងឆ្លៀតសុំទោសទៅកាន់ចាន់ព្រោះបេីចាន់មិនមែនមកជាមួយនាយក៏មិនមែនមកគ្រោះថ្នាក់ជាមួយគ្នាបែបនេះ
   « ពេលនេះមិនមែនជាពេលដែលត្រូវបន្ទោសអ្នកណាឡើយពួកយើងចុះទូកជាមួយគ្នាហើយត្រូវតែចេះជួយគ្នាទេីបបាន » ចាន់ដឹងថាអុីប៉ូកំពុងតែបន្ទោសខ្លួនឯងប៉ុន្តែរឿងនេះក៏គ្មានអ្នកណាខុសដែរគួរតែយកពេលបន្ទោសគ្នានោះមកដោះស្រាយប្រសើរជាងឈ្លោះគ្នាអត់ប្រយោជន៍នាំតែបង្កើតសត្រូវជុំវិញខ្លួន
   « អរគុណឯងដែលរួមសុខទុក្ខជាមួយខ្ញុំ » នាយចាប់ដៃចាន់អង្អែលតិចៗនឹងមេីលដោយក្រសែភ្នែកស្រទន់មេីលពោលពាក្យអរគុណយ៉ាងធំធេង ទោះបីជានាយត្រូវធ្វើអ្វីម្នាក់ឯងរស់នៅម្នាក់ឯងក៏ទេវតាប្រទានចាន់អោយមកនៅជិតខ្លួនដែរ
   « អុឹម! » ចាន់ញញឹមដាក់អុីប៉ូវិញយ៉ាងស្រស់សភាពពេលនេះមេីលមិនយល់ហើយក៏នៅតែសង្ហារទៀតអ្នកប្រុសធំអេីយធ្វើឱ្យចាន់ថ្ពាល់ឡើងក្រហមទៀតហើយ
   « ខ្ញុំគិតថាបេីជាប់ក្នុងព្រៃបែបនេះរហូតក៏បានអោយតែមានឯងនៅជាមួយខ្ញុំ » អុីប៉ូនិយាយទាំងធ្វើទឹកមុខច្រឡេីម នាយសប្បាយចិត្តនាយក៏ព្រមនៅទីណាក៏បានអោយតែមានចាន់នៅក្បែរនាយលែងឯកាហើយ
   « និយាយស្អីនឹងឆ្កួតទេហ៎េសនៅតែម្នាក់ឯងទៅខ្ញុំមិននៅជាមួយលោកទេ » ចាន់សម្លក់មុខអុីប៉ូនេះជាពេលអ្វីហើយនៅមកសម្តីផ្អែមទៀត មិនចេះគិតរកវិធីចេញពីព្រៃនឹងទេបែរជាអង្គុយនិយាយផ្តេសផ្តាសឥតប្រយោជន៍មែនហើយ
   « ហាសហាខ្ញុំគ្រាន់តែលលេងប៉ុណ្ណោះឯងចាំបាច់ខឹងធ្វើអ្វី » នាយញ៉ោះចាន់បានសម្រេចខ្លួនបាត់ពីឈឺមិនបានប៉ុន្មាននាទីទេប៉ុន្តែនេះនៅសេីចបានសប្បាយណាស់ នៅមកលលេងជាមួយចាន់ដែលធ្វើឱ្យព្រៃនេះគឺលែងស្ងាត់ហើយលឺតែសម្លេងអ្នកទាំងពីរ
   « ឈប់លេងជាមួយលោកហើយ!ប៉ុន្តែវ៉ាងអុីប៉ូលោកគឺខ្លាចទឹកមែនទេបានជាធ្លាក់ចូលទឹកភ្លាមក៏សន្លប់ភ្លាមបែបនេះ? » ចាន់ធ្វើទឹកមុខធុញទ្រាន់ហើយក៏និយាយបង្វែររឿងកុំអោយប្រុសម្នាក់នេះនិយាយច្រើនគ្រាន់តែសម្លេងគេតែម្នាក់ធ្វេីដូចមានមនុស្សដប់នាក់នៅក្នុងព្រៃអញ្ចឹងផ្អេីលសត្វអស់ហេីយ
   « គឺមែនហើយ!កាលពីខ្ញុំនៅតូចគឺធ្លាប់លង់ទឹកបិសស្លាប់បិសរស់ហេតុនេះហើយទេីបខ្ញុំខ្លាចទឹកដល់សព្វថ្ងៃ » នាយងក់ក្បាលឆ្លើយមិនចង់គិតទេរឿងអតីតកាលប៉ុន្តែអោយតែឃើញទឹកច្រើនហេីយជ្រៅការចងចាំកាលនោះផុសមកភ្លាមសូម្បីតែដាក់ជេីងនឹងទឹកក៏ញ័រខ្លួនបាត់ទៅហេីយ
   « អរ! » ចាន់ងក់ក្បាលយល់។
   ពន្លឺភ្លើងដុតនៅគរគ្នាបង្កើតបានជាភ្លើងបំភ្លឺជិតពួកគេហើយសត្វល្អិតកំពុងតែអុកឡុកគឺមានសត្វអ្វីទៀតក្រៅពីមូស។ចាន់នឹងអុីប៉ូនៅមិនស្ងៀមយកដៃវៃផ្កួបគ្នាលឺស្នូរតែផ្លាប់ៗព្រោះកំពុងតែទះសត្វមូលដែរធ្វេីអោយនៅមិនសុខឡេីយ។
   « នេះហើយជាមូលហេតុដែលខ្ញុំមិនចង់ចូលព្រៃ » ចាន់វៃផងរអ៊ូផង មិនហ៊ានគិតទេប្រសិនបើដេកនៅក្នុងព្រៃមួយយប់ទៀតសាច់ដ៏សរលោងមួយនេះនឹងត្រូវមូលខាំក្លាយជាជំងឺគ្រុនឈាមមិនខាន
   អឹប ~ ~
   រាងក្រាស់ទាញកាយរាងតូចយកមកអោបនឹងអង្អែលខ្នងថ្នមៗដែលធ្វេីអោយរាងតូចបេីកភ្នែកធំៗពេលឃេីញទង្វេីប្លែករបស់អុីប៉ូបែបនេះនឹងថ្ពាល់ស្រាប់តែក្រហមទៀតហេីយគ្រាន់តែអញ្ចឹងសោះអៀនធ្វេីអ្វីចាន់អេីយហិហិ។
   « លោកធ្វើអ្វីនឹង? »
   « អោបឯងកុំអោយមូសខាំ » នាយមេីលមុខចាន់ដែលកំពុងតែមេីលនាយដូចគ្នា នឹងបកស្រាយប្រាប់ដែលបេះដូងពេលនេះគឺកំពុងតែលោតញាប់នាយក៏អៀនដូចគ្នា។
   « បេះដូងលោតញាប់ណាស់! » ចាន់និយាយទាំងសេីចម៉េចថាមិនដឹងបេីករាងកាយមួយនេះកៀកនឹងអុីប៉ូយ៉ាងជិតហើយទោះបីជាគេចង់ប្រកែកនឹងខ្លួនក៏មិនកេីតដែរ
   « ហើយវាយ៉ាងម៉េច? » អុីប៉ូសួរបកទៅវិញ
   « ព្រោះលោកស្រឡាញ់ខ្ញុំនោះអី ~ ហិហិ » ចាន់សេីចស្ញេញ នឹងពេលនេះធ្វើយ៉ាងម៉េចអោយអុីប៉ូនិយាយពាក្យពិតអោយបានចាំមើលថាអ្នកប្រុសធំម្នាក់នេះរឹងដល់ពេលណាព្រោះដឹងច្បាស់ថារាងក្រាស់ក៏មានអារម្មណ៍ស្នេហ៍លេីខ្លួនដែរ។
   អឹប ~ ~
   បបូរមាត់ក្រាស់អោនទៅបឺតបបូរមាត់ដ៏សរលោងនឹងស្រទន់។នាយមិននិយាយអ្វីប៉ុន្តែនាយនឹងយកស្នាមថើបមួយនេះដេីម្បីបញ្ជាក់ពេលនេះត្បិតថាកន្លែងមិនសមរម្យប៉ុន្តែនាយមិនអាចលាក់បាំងអារម្មណ៍នោះឡេីយ។
   « វ៉ាងអុីប៉ូលោកធ្វើអ្វី!ខ្ញុំធ្លាប់ប្រាប់ហើយថាបបូរមាត់ខ្ញុំមិនមែនសាធារណៈ » ចាន់ច្រានអុីប៉ូចេញទាំងទឹកមុខខឹងព្រោះនៅតែមកធ្វើចារឹកដដែលមិនចេះកែបែបនេះបបូរមាត់មួយនឹងអស់ជាតិមិនខាន
   « ចុះឯងគិតថាខ្ញុំថេីបឯងនេះក្នុងបំណងអ្វី? » នាយចងចិញ្ចើមសួរទៅវិញនាយនឹងបង្ហាញអារម្មណ៍មួយដែលនាយតែងតែលាក់ទុកដោយមិនអាចប្រាប់ចាន់រហូតមក
   « ខ្ញុំម៉េចនឹងដឹងបេីខ្ញុំមិនមែនជាលោក! » ចាន់ក្រោកចេញពីអុីប៉ូ ពេលនេះផែនការធ្វើបានសម្រេចហើយហេតុអ្វីបេះដូងមួយនេះលោតញាប់ម៉្លេះ?នេះអ្នកប្រុសធំកំពុងតែសារភាពដោយប្រយោគមិននិយាយត្រង់មែនទេ?។
   អឹប ~ ~
   អុីប៉ូទាញចាន់យកមកបឺតមាត់ម្តងទៀតនាយអៀនណាស់ក្នុងការនិយាយចេញមកប៉ុន្តែស្នាមថេីបទាំងពីរដងនេះនាយគឺបញ្ជាក់ហេីយ ពេលនេះចាន់គឺឈ្នះហើយឈ្នះដែលអាចបំបែកបេះដូងថ្មរបស់នាយបានសម្រេច។
   អុីប៉ូដកបបូរមាត់ចេញទាំងស្នាមញញឹមហើយក៏និយាយ។
   « ខ្ញុំសប្បាយចិត្តណាស់ដែរនៅក្បែរឯង!ខ្ញុំឃើញឯងពេលណាគឺខ្ញុំរំភេីប!ឯងជាមនុស្សម្នាក់ដែលតែងតែធ្វេីអោយខ្ញុំចាប់អារម្មណ៍!ទោះបីខ្ញុំឯកាបេីមានឯងគឺគ្មានបញ្ហា!ឯងជាពិភពលោករបស់ខ្ញុំ!ឯងជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ!តេីអ្នកដឹងទេស៊ាវចាន់ឯងឈ្នះក្នុងការបំបែកបេះដូងថ្មខ្ញុំបានហើយគឺតាំងពីថ្ងៃដែលឯងថេីបខ្ញុំដំបូងមកម៉្លេះ »
   « .... » ចាន់រំភើបណាស់ខំប្រឹងទប់ទឹកភ្នែកពាក្យសម្តីទាំងអស់នេះគឺផ្អែមខ្លាំងណាស់ប្រុសម្នាក់នេះចាប់ផ្តើមយល់ពីស្នេហា ហើយក៏សារភាពទោះបីជាកន្លែងនេះងងឹតពេលលឺសម្តីទាំងអស់នេះហើយកន្លែងងងឹតមួយនេះប្រែជាភ្លឺហើយគ្រប់យ៉ាងស្រស់បំព្រងតែម្តង><
   « ខ្ញុំអៀនណាស់ប្រសិនបើខ្ញុំនិយាយពាក្យថាស្រលាញ់ទៅកាន់ឯង!ប៉ុន្តែខ្ញុំមិនអាចលាក់ទុកអារម្មណ៍មួយនេះបានឡើយ ស្នាមថើបទាំងពីរនេះគឺបញ្ជាក់ច្បាស់ៗហេីយថាខ្ញុំស្រឡាញ់ឯងស៊ាវចាន់!ឯងកំដរខ្ញុំរហូតបានទេ?ព្រមរស់នៅជាមួយខ្ញុំរហូតដែលទេ?ឯងព្រមកាន់ដៃខ្ញុំដេីរលេងជុំវិញពីភពលោកដ៏ស្រស់បំព្រងមួយនេះបានទេ? »
   « ....  » ទឹកភ្នែកដែលខំប្រឹងទប់វាបានស្រក់ចេញមកចាន់សឹងតែស្រែកចេញមកអោយខ្លាំងៗថាស្រឡាញ់មនុស្សប្រុសចំពោះមុខណាស់គឺស្រឡាញ់តាំងពីឃេីញដំបូង អារម្មណ៍ស្នេហ៍មួយនេះបានកេីតឡេីងនឹងកេីតចេះតែខ្លាំងនៅពេលដែលនៅក្បែរគ្នារាល់ថ្ងៃ។
   វ៉ាងអុីប៉ូមេីលចាន់ទាំងស្នាមញញឹមស្រស់ដែលនាយជាសុភាពបុរសត្រូវតែធ្វើរឿងមួយនេះអោយមនុស្សដែលនាយលង់ស្រឡាញ់សប្បាយចិត្ត ជាលេីកទីមួយក្នុងឆាកជីវិតដែលនាយសារភាពទៅមនុស្សម្នាក់ដែលនាយស្រឡាញ់ខ្លាំងចង់កាន់ដៃគេអស់មួយជីវិត។
   « ទីបំផុតលោកព្រមសារភាពហើយលោកដឹងទេខ្ញុំរងចាំពាក្យនេះយូរហើយ ~ ហុឹក » ចាន់អោបអុីប៉ូយ៉ាងណែន បេះដូងមួយនេះលោតស្ទើរតែផ្ទុះចេញមកក្រៅហើយ មិននឹកស្មានថាគេហ៊ាននិយាយហើយនិយាយត្រង់ៗបែបនេះ សោះមនុស្សដែលមានសំណាងគឺខ្លួននេះឯង អ្នកណាមិនរំភើបបេីមនុស្សដែលខ្លួនស្រឡាញ់សារភាព?ទីបំផុតបេះដូងថ្មរបស់វ៉ាងអុីប៉ូគឺលែងមានទៀងហេីយហិហិ។
   ពួកគេទាំងពីរកំពុងតែញញឹមដាក់គ្នាស្រាប់តែមានភ្លើងពិលយ៉ាងច្រើនកំពុងឆួលហើយលឺសម្លេងរបស់មនុស្សដែលធ្វើឲ្យពួកគេសប្បាយចិត្តណាស់ព្រោះជាសម្លេងមីងយៀកនឹងហុងសៀន។
   « ចាន់! »
   « បងអុីប៉ូ »
   ហុងសៀននឹងមីងយៀកខំប្រឹងស្រែករកក្នុងចិត្តពេលនេះបារម្ភខ្លាំងណាស់មិនដឹងថានៅទីណានេះយប់ណាស់ហើយក្នុងព្រៃក៏ងងឹត។
   « ពួកយើងនៅទីនេះ!! » ចាន់ស្រែកខ្លាំងៗ
   ពេលនោះហុងសៀននឹងមីងយៀកបានលឺក៏ប្រញាប់ប្រាប់ប៉ូលិសអោយទៅតាមកន្លែងប្រភពសម្លេងអម្បាញ់មិញនេះភ្លាមព្រោះមនុស្សគឺនៅរស់នៅឡើយ។
   « ហុឹម...មេីលទៅឯងមិនចាប់អារម្មណ៍ពាក្យសារភាពស្នេហ៍ខ្ញុំសោះ? » អុីប៉ូដកដង្ហើមធំច្រង់ចង្កេះមេីលចាន់ធ្វើដូចសម្តីរបស់នាយនិយាយតែមួយភ្លែតហើយក៏ភ្លេចបាត់អ្នកណាមិនអន់ចិត្តបេីដឹងបែបនេះកុំនិយាយល្អជាង
   « ខ្ញុំកំពុងអៀន!! » ចាន់បែរទៅសម្លក់មុខអុីប៉ូសឹងតែដេីរទៅណាមិនរួចហើយដោយសារអៀននឹងសម្តីគេនេះនៅមកនិយាយថាខ្លួនមិនចាប់អារម្មណ៍ទៀត
   « ហាសហាឯងចេះអៀនដែរ » អុីប៉ូអស់សំណើចនឹងចាន់។
   ទីបំផុតក៏មកដល់់ហុងសៀននឹងមីងយៀកមេីលទៅអ្នកទាំងពីរទាំងគួរឲ្យអាណិតប៉ុន្តែពេលនោះស្រាប់តែចាន់ក៏ទន់ខ្លួនសន្លប់ភ្លាមៗតែត្រូវអុីប៉ូទ្រទាន់សុខៗមកបែបនេះនាយភ័យខ្លាំងណាស់។
   « ស៊ាវចាន់ឯងមិនត្រូវកេីតអ្វីទេ! » នាយលេីកបីចាន់ឡេីងទាំងបារម្ភដោយមិនអោយអ្នកណាជួយឡេីយនឹងអោយប៉ូលីសនាំផ្លូវចេញទៅនៅទីនេះនាំតែមានគ្រោះថ្នាក់
   « ពួកគេទាំងពីរស្និតស្នាលគ្នាណាស់! » ហុងសៀន
   « មែនហើយ! » មីងយៀក
   ពួកគេទាំងពីរនាក់និយាយគ្នាដោយឃើញភាពរឹងទទឹងរបស់អុីប៉ូដែលបីចាន់ដេីរទៅយ៉ាងលឿនមិនដឹងថាមានរឿងអ្វីកេីតឡើងខ្លះព្រោះតែឃើញសភាពម្នាក់ៗពិបាកមេីលណាស់ តែមេីលឃេីញថាទំនាក់ទំនងរបស់ពួកគេគឺកាន់តែស្និតមិនមែនដូចមុន ឬមួយពួកគេស្រឡាញ់គ្នា?។

                

                សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now