ភាគបញ្ចប់

Start from the beginning
                                        

ថ្ងៃថ្មី!!
នៅលើគ្រែដ៏ទូលាយរាងតូចដេកលេីទ្រូងរាងក្រាស់ដែលគ្មានសម្លៀកបំពាក់យ៉ាងមានក្តីសុខពួកគេងើយមេីលមុខគ្នាម្នាក់ម្តងស្នាមញញឹមនៅតែមិនរលុបដៃរាងតូចក្រសោបអុីប៉ូយ៉ាងជាប់នឹងងេីយថើបថ្ពាល់ស្រង់យកក្លឹនក្រអូប។
« យ៉ាងម៉េចចង់ដុតបងមែនទេ? » អុីប៉ូចងចិញ្ចើមមករករឿងទាំងព្រឹកបែបនេះប្រហែលយប់មិញមិនទាន់ឆ្អែតទេមេីលទៅ
« មានឯណាគ្រាន់តែស្រឡាញ់បងអោយខ្លាំងទេតេី បានប្តីសង្ហារ អ្នកមាន សាច់ដុំធំៗ បែបនេះអូនមានសំណាងណា » ចាន់អោបរឹតអុីប៉ូអោយពេញដៃទោះបីជាមេឃភ្លឺយ៉ាងណាក៏មិនបានខ្វល់ បានគេងនៅលើទ្រូងដ៏មាំរបស់គេយូរបែបនេះលែងហ៊ានក្រោកឡើយ។
អុីប៉ូអស់សំណើចហើយអោនទៅថើបបបូរមាត់នឹងជញ្ជក់ដុតអារម្មណ៍តណ្ហាកេីតឡេីងម្តងទៀតពួកគេបន្តផ្តល់ស្នាមថេីបអោយគ្នាទាំងក្តីសុខបន្តិចក្រោយភួតក៏បានគ្របជិតពួកគេអស់ទៅ នេះហើយក្តីសុខរបស់ពួកគេហិហិ។

ក្រឡេកមកមើលមន្ទីរពេទ្យឯនេះវិញអុីនៀនបានមេីលថែលីវយីងពួកគេមេីលគ្នាទាំងញញឹមដែលពេលនេះម្នាក់ៗមានបង្កប់ទុក្ខសោកនៅក្នុងចិត្ត។
« អុីនៀនបងស្តាយក្រោយទេដែលស្រឡាញ់អូន? » លីវយីងសួរឡើងព្រោះចង់ដឹងចិត្តរបស់គេ ដឹងច្បាស់ថាខ្លួនរស់មិនបានយូរឡើយ ប្រសិនបើគេរកអ្នកថ្មីបានលឿនជាងនេះប្រហែលមិនមែនបែបនេះទេ
« បងមិនស្តាយក្រោយទេ ស្រឡាញ់អូនគឺធ្វើឲ្យបងសប្បាយចិត្តបំផុត ស្រឡាញ់អូនគឺបងស្រឡាញ់មិនប្រែ ស្រឡាញ់អូនគឺបងរីករាយ » អុីនៀនចាប់ដៃលីវយីងអង្អែលថ្នមៗហេីយរៀបរាប់ ស្តាយអ្វីនៅជាមួយមនុស្សដែលនាយស្រឡាញ់ប៉ុន្តែទាស់ត្រង់ថាគេនឹងត្រូវចាកចេញ
« ចុះសង្សារបងកាលអូនឃើញលើកដំបូង? »
« បងកុហកទេនាងគ្រាន់តែមិត្តបងប៉ុណ្ណោះនាងស្និទ្ធស្នាលបងទើបអ្នកខ្លះយល់ច្រឡំថាសង្សារ »
លីវយីងស្ងាត់បន្តិចហើយយកដៃចាប់ដៃអុីនៀនវិញម្តងទឹកភ្នែកដែលខំប្រឹងទប់វាចាប់ផ្តើមស្រក់មកទៀតហើយ។
« បងត្រូវនៅដោយភាពរីករាយណាប្រសិនបើគ្មានអូន បងត្រូវថែរក្សាសុខភាពអោយល្អ ញុាំអាហារអោយទៀតពេល ប្រយ័ត្នឈឺក្រពះ...បងត្រូវតែប្រញាប់រកអ្នកថ្មីស្អំបេះដូងបងមិនអាចធ្វើបាបខ្លួនឯងដោយសារខ្ញុំទេ »
« ...... » អុីនៀនមិននិយាយគឺសម្រក់ទឹកភ្នែក
« ជួបហើយបែកជារឿងធម្មតាតែប៉ុណ្ណោះដឹងច្បាស់ថាបងច្បាស់ជាទទួលយកមិនបាននូវការចាកចេញមួយនេះប៉ុន្តែបងត្រូវតែធ្វើចិត្តឲ្យបានណា បងត្រូវតែរឹងមាំដូចកាលពីមុន បងត្រូវតែបំភ្លេចអូន អូនមិនអាចមើលថែបងបានទេ ពួកយើងអស់និស្ស័យត្រឹមតែប៉ុណ្ណឹងហើយក៏មិនអាចប្រឆាំង ប្រសិនបើការចាកចេញរបស់អូនធ្វើអោយបងធ្វើបាបខ្លួនឯងកុំណាអូនសុំអង្វរ បងត្រូវតែចេះធ្វើមនុស្សចិត្ដដាច់ » លីវយីងនិយាយអួលដើម.ក សូម្បីតែខ្លួនឯងក៏ទទួលយកមិនបានដែលមិនចង់ឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រឡាញ់ទេប៉ុន្តែក៏មិនអាចហាមការស្លាប់នោះបានដែរ ស្នេហារបស់ពួកយើងបានជួបគ្នាប៉ុន្តែគ្មានសំណាងបានរស់នៅជាមួយគ្នាឡើយ
« អុឹម....បងសុំទៅក្រៅមួយភ្លែតសិន » អុីនៀនងក់ក្បាលហើយដេីរចេញ។
មនុស្សរឹងមាំមិនបានរហូតទេលីវយីងសម្រក់ទឹកភ្នែកខ្លាំងជាងមុនបន្ទាប់ពីអុីនៀនចេញទៅប្រសិនបើអាចហាមពេលវេលាបានពួកយើងនឹងនៅត្រង់នេះហើយមិនបែកគ្នាហេតុអ្វីទេវតាដាច់ចិត្តម៉្លេះបំបែកពួកខ្ញុំទាំងពីរ។អុីនៀនចេញមកដល់់ខាងក្រៅអោបជង្គង់យំដូចកូនក្មេង គេនិយាយហាក់បីដូចជាស្រួលណាស់ក្នុងការបំភ្លេចមនុស្សដែលនាយស្រឡាញ់ នាយឈឺចាប់នៃស្នេហាមួយនេះតាំងពីនៅវិទ្យាល័យរហូតមកដល់ពេលនេះបានជួបគ្នាតែបន្តិចក៏បែកគ្នាទៀតប៉ុន្តែបែកលេីកនេះគឺលែងឃើញគ្នារហូតហើយ។
« ចង់បំភ្លេចអូនគឺពិបាកណាស់ហើយរកអ្នកថ្មីគឺរឹតតែមិនអាច បងស្រឡាញ់អូនណាស់មិនមែនស្រឡាញ់អ្នកដទៃឡើយទោះបីជាអូនត្រូវចាកចេញក៏បងនៅតែមិនអាចស្រឡាញ់អ្នកដទៃ » ទឹកភ្នែកហូរស្ទើរតែក្លាយជាឈាម ប្រសិនបើអាចបំភ្លេចគេបានស្មានតែនាយរងចាំគេតាំងពីនៅវិទ្យាល័យរហូតមកដល់ពេលនេះទុកអោយខ្លួនឯងឈឺចាប់មិនព្រមយកអ្នកថ្មីមែនទេ។

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now