ក្រឡេកមកមើលអុីប៉ូដែលបេីកឡានតម្រង់ទៅផ្ទះតូចរបស់គេ។នាយសម្លឹងមើលទាំងស្នាមញញឹមស្របពេលទឹកភ្នែកស្រក់ចុះហេីយដេីរសម្លឹងមេីលទេសភាពខាងក្រៅរួចចូលទៅខាងក្នុងទាំងដែលក្នុងនោះមានរូបភាពចាន់នឹងអុីប៉ូយ៉ាងច្រេីនហេីយនាយក៏អស់សំណេីចនឹងដេីរទៅសរសេរអក្សរក្នុងក្រដាសមួយដែលនៅលេីតុ។
« ហុឹម...ផ្ទះអនុស្សាវរីយ៍អូននឹងបងវាពិតជាស្អាតណាស់ អ្វីគ្រប់យ៉ាងដែលបងបាននៅជាមួយអូនធ្វេីជាមួយអូន បងពិតជាសប្បាយចិត្តនឹងរំភេីបណា បងនឹងចងចាំអនុស្សាវរីយ៍របស់ពួកយើងទុក ហើយអូនត្រូវរៀបការពេលទុកបែបនេះក៏មិនកេីតចាំថ្ងៃណាមួយបំភ្លេចអូនបានចាំរេីវាចុះ » នាយនិយាយទាំងឈឺចាប់ពាក្យថាបំភ្លេចចាន់ជារឿងពិបាកមួយដែលពិបាកធ្វើស្រឡាញ់ខ្លាំងក៏ត្រូវកាត់ចិត្តអោយខ្លាំងដែរ។
នាយនិងទ្វារចាក់សោរហើយមេីលជាលេីកចុងក្រោយទេីបចូលក្នុងឡានហេីយបេីកចេញទៅដែលពេលនោះមានមនុស្សម្នាក់បានមេីលឃើញដែរគេក៏កំពុងតែចងចិញ្ចើម។
« ហេតុអ្វីអុីប៉ូនៅទីនេះ? » ចាន់ក៏ឆ្ងល់ប៉ុន្តែមិនបានគិតអ្វីច្រើនឡើយហើយក៏បន្តបេីកឡានទៅមុខទៅ។
ZhanZhan Restaurant
មីងយៀកនឹងហុងសៀនកំពុងស្វីតស្រាប់តែពេលនោះអុីប៉ូបានមកដល់ពិតជារំខានបន្តិចក្រោយមកចាន់ក៏មកដល់ទៀតដែលពួកគេកំពុងតែមេីលមុខគ្នា។
« អ្នកទាំងពីរណាត់គ្នាមកមែនទេ? » ហុងសៀនសួរដែលឃើញថាពួកគេមកដលដំណាលគ្នាបែបនេះ
« អី....បងចង់មកប្រាប់ថាបងមិនបានចូលរួមពិធីអាពាហ៍ពិពាហ៍អូននោះទេបងត្រូវទៅក្រៅប្រទេសហើយ បងចង់ទៅដេីរលេងមួយរយះ » រឿងដែលអុីប៉ូមកគឺមកប្រាប់ចាន់បែបនេះ នាយសម្រេចចិត្តហើយក៏មិនអាចបកក្រោយបានទេ ទៅធ្វើចិត្តនៅឯបរទេសមួយរយះសង្ឃឹមថាជីវិតនឹងល្អប្រសើរ
« រៀបការ » លឺបែបនោះហុងសៀនភ្ងាក់ផ្អើលព្រោះមិនដែលលឺចាន់និយាយថារៀបការបម្រុងនិយាយបន្តទៀតប៉ុន្តែត្រូវចាន់មួលសាច់ផ្លូវទេីបស្ងាត់មាត់ទៅវិញ
« ទៅក្រៅប្រទេសហើយទៅពេលណា? » ចាន់លឺបែបនោះបេះដូងលោតញាប់គេសម្រេចចិត្តចាកចេញមែនទេ ហើយគេមិនស្តាយក្រោយមែនទេដែលចាកចេញពីមនុស្សដែលគេស្រលាញ់?
« គឺយប់នេះឯងខ្ញុំត្រូវចេញដំណើរយប់នេះ!!រឿងស្នេហាមិនអាចបង្ខំសង្ឃឹមថាមនុស្សដែលអូនស្រឡាញ់នឹងស្រឡាញ់អូនហើយរស់នៅយ៉ាងមានក្តីសុខ » ឃើញមនុស្សដែលនាយស្រឡាញ់មានក្តីសុខនាយក៏មានក្តីសុខដូចគ្នា ប្រសិនបើបេះដូងរបស់គេលែងបន្តដំណើរស្នេហាជាមួយនាយទៀតហើយក៏ដោះលែងចុះព្រោះបង្ខំមិនបាន
« លោកចាកចេញទៅជាមួយវ៉ាន់ឈីងមែនទេ? » ចាន់ចងចិញ្ចើមសួររកឬសគល់ ព្រោះអុីប៉ូប្រញាប់ប្រញាល់ចាកចេញលឿនបែបនេះប្រហែលជាទៅជាមួយប្រពន្ធគេហើយ
« មិនមែនទេបងនឹងនាងបានដាច់ស្រេចគ្នាហើយបងមិនបានស្រឡាញ់នាងទេ ពួកយើងគឺសុទ្ធតែមានផ្លូវដេីររៀងខ្លួន » អុីប៉ូគ្រវីក្បាលបដិសេធព្រោះទៅក្រៅប្រទេសម្នាក់ឯងទេីបធ្វើឱ្យជីវិតរីករាយក្តីសុខស្វែងរកអ្វីដែលថ្មី នាយនឹងព្យាយាមបំភ្លេចចាន់ហើយត្រឡប់មកវិញជាមនុស្សថ្មី
« អឹម... » ចាន់ដកដង្ហើមធំចង់សួរគេថាស្រឡាញ់ខ្លួនឬអត់ប៉ុន្តែមាត់មិនសហការនិយាយគឺមិនចេញនោះទេ ហើយខំប្រឹងទប់ទឹកភ្នែកដែលការរៀបការរបស់ខ្លួននេះគឺគ្រាន់តែនិយាយកុហកតែប៉ុណ្ណោះ
« បងទៅសិនហើយ » អុីប៉ូចប់ក្រោកឈរឡើងហើយដេីរចេញទៅបាត់ឯចាន់សម្រាក់ទឹកភ្នែកយំអោបមិត្តភក្តិព្រោះពាក្យថាស្រឡាញ់មិនចង់អោយគេទៅឆ្ងាយមិនចង់បាត់បង់គេ
« ខ្ញុំស្រឡាញ់វ៉ាងអុីប៉ូណាស់ហុងសៀនគេចាកចេញពីខ្ញុំហើយ ~ ហុឺ ~ អោយខ្ញុំធ្វើយ៉ាងម៉េចគេជឿទាំងស្រុងថាខ្ញុំរៀបការទាំងដែលខ្ញុំកុហកគេសោះ ~ ហុឺ » ចាន់យំដែលចង់ឃាត់គេណាស់ប៉ុន្តែមិនហ៊ានមេីលគេដេីរចេញទៅតេីខ្លួននឹងលែងបានជួបមុខអុីប៉ូរហូតហើយឬ?
ពេលនោះមនុស្សស្រីម្នាក់បានមកដល់នាងគឺជាវ៉ាន់ឈីងដែលកំពុងតែកាន់កាហ្វេចូលមកអង្គុយនៅសាឡុងទាំងញញឹមថេីរៗហេីយមេីលចាន់ទាំងចងចិញ្ចេីម។
« ចាន់ហេតុអ្វីឯងយំព្រោះគេបានធ្វើអាត្រាសុីវិលក្លែងក្លាយដោយមិនរៀបការជាមួយខ្ញុំដោយសារឯង »
« នាងនិយាយអ្វី? » ចាន់ជូតទឹកភ្នែកហើយចងចិញ្ចើមសួរទៅវិញដែលនាងមកនិយាយប្លែកៗបែបនេះមិនដឹងថាចង់មានន័យយ៉ាងម៉េច
« ដោយសារតែឯងគេធ្វើច្រើនណាស់គេបានរៀបការជាមួយខ្ញុំដេីម្បីការពារឯងគេគិតថាខ្ញុំជាមនុស្សអាក្រក់ហើយបានធ្វើបែបនេះប៉ុន្តែខ្ញុំក៏មិនបានបន្ទោសគេដែរ គេមិនចង់រៀបការហើយធ្វើអាត្រាស៊ីវិលក្លែងក្លាយទៀតផងអុីប៉ូ
ស្រឡាញ់ឯងណាស់គេតែងតែនិយាយថាស្រឡាញ់ឯងទោះបីជារៀបការជាមួយយើងហើយក៏គេនៅតែនិយាយថាស្រឡាញ់ឯងមិនប្រែដែរ អុីប៉ូធ្វើគ្រប់យ៉ាងដេីម្បីឯងប្រពន្ធមួយជីវិតរបស់គេគឺឯងអ្នកដែលគេចង់រួមដំណើរជាមួយគឺឯង ហើយខ្ញុំក៏សុំទោសដែលបំបែកពួកឯងទាំងពីរ ខ្ញុំនឹងគេលែងពាក់ព័ន្ធអ្វីនឹងគ្នាហើយ ឯងអាចស្រឡាញ់អុីប៉ូបានកុំធ្វើឱ្យគេខកចិត្តអោយសោះព្រោះអុីប៉ូមិនដែលស្រឡាញ់អ្នកណាខ្លាំងដូចស្រឡាញ់ឯងទេ គេលះបង់នឹងការពារមនុស្សជាទីស្រឡាញ់គេណាស់ » វ៉ាន់ឈីងរៀបរាប់គ្រប់យ៉ាងប្រាប់ចាន់ព្រោះតែចង់អោយគេដឹងគ្រប់យ៉ាង នាងនឹងអោយគេដឹងថាអុីប៉ូគឺស្រឡាញ់គេប៉ុណ្ណា ហើយមួយជីវិតរបស់អ្នកប្រុសធំបេះដូងថ្មវ៉ាងអុីប៉ូគឺស្រឡាញ់តែមនុស្សម្នាក់ឈ្មោះស៊ាវចាន់
« ហុឹក ~ គេធ្វើគ្រប់យ៉ាងដេីម្បីខ្ញុំមែនទេ? » ចាន់លឺហើយកាន់តែក្តុកក្តួលទឹកភ្នែកចេះតែស្រក់បន្តបន្ទាប់ដោយទប់មិនបាន តាមពិតខ្លួនទេដែលបានធ្វើបាបគេទាំងដែលគេបានធ្វើគ្រប់យ៉ាងដេីម្បីខ្លួន
« គឺមែនហើយ!ខ្ញុំរៀបរាប់តែប៉ុណ្ណឹងទេសុំលាសិនហើយ » វ៉ាន់ឈីងក្រោកដេីរចេញទៅបាត់ដែលចាន់កំពុងតែនឹកដល់អនុស្សាវរីយ៍គ្រប់យ៉ាងដែលគេបានធ្វើជាមួយគ្នាហើយចុងបញ្ចប់ទេីបដឹងថាអុីប៉ូធ្វើគ្រប់យ៉ាងដេីម្បីខ្លួនតែម្នាក់។
សូមរង់ចាំទស្សនាភាគបញ្ចប់......❤️💚✨
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
