ក្រឡេកមកមើលចាន់ដែលគេក៏ដឹងរឿងមួយនេះដូចគ្នា។តាមដានមិនគ្រប់ខលសួរហុងសៀនបន្ថែមដែលគេហាក់បីដូចជានៅមិនសុខនៅពេលមានរឿងបែបនេះ។
ដេីម្បីដឹងគ្រប់យ៉ាងចាន់បានជិះឡានយ៉ាងប្រញាប់ដេីម្បីទៅហាងហើយក៏ទៅជួបមិត្តដេីម្បីនិយាយរឿងបន្តិចបន្តួច ហើយក្នុងចិត្តក៏លួចនឹកដល់អុីប៉ូដែរ។
« ស្វាគមន៍ការត្រឡប់មកវិញស៊ាវចាន់ » ហុងសៀនសប្បាយចិត្តណាស់នៅពេលដែលចាន់ត្រឡប់មកវិញ ដឹងហើយថាមកច្បាស់ជាមានរឿងអ្វីប៉ុន្តែបានឃើញវត្តមានគេថ្ងៃនេះពិតជាធ្វើឲ្យចិត្តរំភើបញាប់ញ័រណាស់
« ឯងគិតថាយេីងទៅរាប់ឆ្នាំមែនទេបានជារំភេីបបែបនេះ?ទេីបតែជួបគ្នាហើយសោះ » ចាន់គ្រវីក្បាលទាំងអស់សំណើចដែលជួបគ្នាមិត្តបានស្វាគមន៍ធ្វើដូចមិនដែលបានជួប ហើយក៏ទៅកន្លែងស្ងាត់ដេីម្បីនិយាយគ្នាព្រោះមានរឿងច្រើន
« អេី ~ អេី មិនអោយសប្បាយចិត្តយ៉ាងម៉េចទៅហើយឯងស្មើណាមកហាងវិញគ្នាមិនចង់ឆ្ងាយពីឯងទេនឹកណាស់ » ហុងសៀនសេីចខខឹកព្រោះតែចិត្តនឹកមិនថាបែកគ្នាតិចឬយូរប៉ុណ្ណាក៏ចិត្តនៅតែនឹក មិត្តល្អម្នាក់នេះដោយសារតែប្រុសស្នេហ៍បានរត់ចោលហាងហិហិ
« យេីងមកនេះព្រោះសួររឿងរ៉ាវរបស់ជូឆឹងនឹងលោកសៀអីនោះម៉េចហើយ » ចាន់ចាប់ផ្តើមនិយាយចូលសាច់ការព្រោះតែមិនមានអ្នកស្គាល់នៅជិតទេីបពិបាកដឹងព័ត៌មានមានតែមកបែបនេះទេីបមានមិត្តប្រាប់។
រឿងរ៉ាវយ៉ាងច្រើនត្រូវបានរៀបរាប់។ចាន់មិនហ៊ានដកដង្ហើមស្តាប់ឡើងជក់ព្រោះសម្តីដែលហុងសៀននិយាយលឺចេញពីមាត់មីងយៀកផងលឺចេញពីព័ត៌មានតាមបណ្តោយសង្គមផង។
« អុឹម....ចុះឥឡូវអុីប៉ូម៉េចហើយ? » ស្តាប់ហើយដកដង្ហើមធំក៏ចាប់ផ្តើមនឹកដល់អុីប៉ូ ទោះបីជាយ៉ាងណាក៏ចិត្តមួយនេះនៅតែស្រឡាញ់នៅតែនឹកនារហូតមិនប្រែប្រួល
« យេីងម៉េចនឹងដឹងបេីយេីងមិនដែលជួបគេផង » ហុងសៀនគ្រវីក្បាលសូម្បីតែមីងយៀកប្អូនរបស់គេក៏ខ្លួនមិនសូវបាននៅជិតផងហើយបេីអុីប៉ូបាត់ខ្លួនដូចខ្មោចយូរហើយដែលមិនទាន់បានជួប។
មកមេីលគូរស្នេហ៍មូយគូដែលនៅក្នុងផ្ទះតូចអុីនៀនអាចក្រោកដើរបានហើយក៏បានជួយការងារយ៉ាងច្រើនទៅដល់លីវយីងដេីម្បីសម្រាកបន្ទុកគេមានការងារច្រើនណាស់ដែលត្រូវធ្វើរ៉ាប់រងម្នាក់ឯងគឺពិបាក។
ស្ងាត់ណាស់នាយអង្គុយយូរហើយមិនចេះឃើញលីវយីងចេញពីបន្ទប់ទឹកមានអារម្មណ៍ថាមិនស្រួលសោះខ្លាចគេមានរឿងអ្វីកេីតឡេីងឬគ្រោះថ្នាក់មានតែប្រញាប់ទៅមេីល។
តុក ~ តុក
« លីវយីង អូនលឺបងហៅទេ? » នាយគោះទ្វារទាំងអារម្មណ៍មិនស្រួលបេះដូងលោតញាប់ហើយភ័យគេមិនដែលបែបនេះទេប៉ុន្តែនេះចម្លែកណាស់ឬមួយក៏.....
ក្រាក ~ ~
« លីវយីង!!! » នាយបេីកទ្វារឡើងស្ទើរស្លុងស្មារតីកំលោះតូចដេកសន្លប់លេីការ៉ូដែលមានឈាមហូរតាមចម្រុះ ទឹកភ្នែកមួយដំណក់ស្រក់ចុះហេីយទាញទូរស័ព្ទមកយ៉ាងលឿនហៅឡានពេទ្យសង្គ្រោះ
« ហេតុអ្វីអូនក្លាយជាបែបនេះអូនកុំកេីតអ្វីអោយសោះ » អុីនៀនអោបកាយលីវយីងទាំងទឹកភ្នែកឃើញគេរឹងមាំណាស់ប៉ុន្តែថ្ងៃនេះស្រាប់តែមានរឿងអាក្រក់ ហើយតេីគេកេីតអ្វីទៅ?
10នាទីឡានសង្គ្រោះបន្ទាន់បានមកដល់ហេីយនាំលីវយីងទៅកាន់មន្ទីរពេទ្យភ្លាម។អុីនៀនដែលឈរមុខបន្ទប់សង្គ្រោះបន្ទាន់ទាំងអន្ទះសាលេីកដៃបន់ស្រន់កុំអោយលីវយីងកេីតអ្វីអោយសោះព្រោះនាយមានទាន់ជូនកាដូដ៏ធំបំផុតសម្រាប់គេឡេីយ។
ពេលនោះមីងយៀកនឹងអុីប៉ូបានមកដល់ព្រោះអុីនៀនបានខលទៅពួកគេក៏បារម្ភដូចគ្នាប៉ុន្តែរងចាំគ្រូពេទ្យចេញមកសិនមិនដឹងថាពេលនេះអ្នកខាងក្នុងយ៉ាងម៉េចហើយ។
ក្រាក ~ ~
ការរងចាំរយះពេលយ៉ាងយូរទីបំផុតគ្រូពេទ្យក៏ចេញមកដែលគាត់ដោះម៉ាស់ចេញទាំងទឹកមុខមិនសូវល្អប៉ុន្មាននោះទេ។
« អ្នកណាជាសាច់ញាតិអ្នកជំងឺ? »
« គឺខ្ញុំ!! » អុីនៀននិយាយឡើងហើយគ្រូពេទ្យក៏ដកដង្ហើមធំ នាយមានអារម្មណ៍ថាបេះដូងឈឺចាប់ណាស់ហាក់បីដូចជាត្រូវបាត់បង់អ្វីម្យ៉ាង
« មកតាមខ្ញុំបន្តិច »
« បាទ » និយាយហើយអុីនៀនដេីរទៅតាមគ្រូពេទ្យទៅបន្ទប់ធ្វើការហេីយគាត់ដកដង្ហើមធំច្រើនដងហើយតេីចង់មានន័យថាយ៉ាងម៉េច?
« ហុឹម...ខ្ញុំចង់ប្រាប់លោកថាគួរតែត្រៀមចិត្ត »
« ត្រៀមចិត្តរឿងអ្វី? » អុីនៀនហាក់បីដូចជាមិនយល់ពីអ្វីដែលពេទ្យនិយាយ ពាក្យថាត្រៀមចិត្តមួយនេះគឺវាប្រៀបដូចជាការបាត់បង់អ្វីម្យ៉ាង
« អ្នកជំងឺកេីតជំងឺមហារីកដំណាក់កាលចុងក្រោយហើយមកពីទុកយូរពេកលេបតែថ្នាំមិនព្យាបាល ខ្ញុំក៏ធ្លាប់និយាយជាមួយគេដែរថាព្យាបាលទៅប៉ុន្តែគេបដិសេធយកតែថ្នាំទៅលេបហើយទុកអោយខ្លួនឯងដល់បែបនេះ »
« ..... » សម្តីគ្រូពេទ្យនិយាយធ្វើឱ្យអុីនៀនចាប់ផ្តើមញ័រមួយពព្រិចភ្នែក លឺច្បាស់ៗថាជំងឺមហារីកនេះវាដល់ដំណាក់កាលចុងក្រោយទៀត តាមពិតគឺលីវយីងមិនបានជានៅជំងឺមួយនេះទេគ្រប់យ៉ាងគេលាក់បាំង
« មហារីកដំណាក់កាលចុងក្រោយមែនទេគ្រូពេទ្យ?ហេតុអ្វីគេមិនព្យាបាល? » អុីនៀនសួររកហេតុផលដែលលីវយីងទុកខ្លួនអោយរងចាំស្លាប់បែបនេះ
« គេថាគេគ្មានលុយព្យាបាលទេកាលនោះចាំបានថាគេបាត់ខ្លួនយូរហើយត្រឡប់មកវិញគឺនៅតែមានជំងឺនេះដដែលហេីយនៅតែលេបថ្នាំ ខ្ញុំគិតថាលោកគួរតែត្រៀមចិត្តព្រោះគេរស់អស់យូរមួយសប្តាហ៍ទៀតព្រោះពន្យាលែងកេីតហើយ » គ្រូពេទ្យនិយាយរៀបរាប់គាត់ជាអ្នកព្យាបាលជំងឺមហារីកអោយលីវយីងតាំងពីយូររហូតមកដល់ពេលនេះគេគឺរងចាំថ្ងៃបញ្ចប់ហើយគាត់ក៏មិនអាចជួយអ្វីបាន។
អុីនៀនសុំក្រដាសពាក់ព័ន្ធនឹងជំងឺមហារីករបស់លីវយីងមេីលទាំងអស់នាយសម្រក់ទឹកភ្នែកទាំងឈឺចាប់ដែលគ្មានអ្នកណាអាចជួយបានហើយដេីរតម្រង់ទៅបន្ទប់សម្រាកធម្មតារបស់លីវយីងដែលមានអុីប៉ូនឹងហុងសៀននៅទីនោះ។
អុីនៀនកំពុងតែរៀបរាប់គ្រប់យ៉ាងប្រាប់បងប្អូនត្រកូលវ៉ាងស្រាប់តែហុងសៀនបានមកដល់អ្វីដែលសំខាន់ចាន់ក៏បានមកដល់ធ្វើឱ្យអុីប៉ូមេីលយ៉ាងភាំងស្មារតីដែលកែវភ្នែកទាំងគូរមេីលដោយក្តីនឹករលឹក។
បេះដូងលោតញាប់ហើយនិយាយមិនចេញនៅពេលដែលឃើញមុខគ្នាចេះតែនឹកដល់អតីតកាលដែលមានជាយូរវាលេចឡេីងក្នុងខួរក្បាលម្តងទៀត។
« តេីលីវលីងយ៉ាងម៉េចហើយ? » ហុងសៀនសួរឡើងដែលទឹកមុខអុីនៀនពិបាកមើលខ្លាំងណាស់គេក៏ដកដង្ហើមធំដេីម្បីសម្រួលអារម្មណ៍។
មកដល់ទាំងអស់គ្នាហើយមិននិយាយរៀបរាប់ប្រាប់ម្តងម្នាក់អុីនៀនក៏និយាយប្រាប់ទាំងអស់គ្នាតែម្តងដែលម្នាក់ៗគឺសុទ្ធតែភ្ងាក់ផ្អេីលនៃរឿងមហារីកដំណាក់កាលចុងក្រោយមួយនេះដែលសឹងតតែទទួលយកមិនបាន។
« មិនគួរណាមានរឿងបែបនេះសោះ » មីងយៀក
« ហេតុអ្វីបានលាក់បាំង? » ហុងសៀន
« ហុឹម....ខ្ញុំក៏មិនដឹងដែររងចាំគេដឹងខ្លួនចាំសួរចុះ » អុីនៀនដកដង្ហើមធំដែលមិនដឹងហេតុផលដូចគ្នា នាយឈឺចាប់នាយខកចិត្តណាស់ដែលលីវយីងលាក់បាំងបែបនេះ។
ក្រសែភ្នែកមួយគូនៅតែសម្លឹងមើលគ្នាចាន់នឹងអុីប៉ូសុទ្ធតែមិនហ៊ាននិយាយរកគ្នាឡើយព្រោះការបែកគ្នារបស់ពួកគេគឺគ្មានហេតុផល។ប៉ុន្តែឈឺចិត្តនៅពេលដែលអុីប៉ូរៀបការជាមួយស្រីផ្សេងចងចាំមិនភ្លេចនូវរូបអាពាហ៍ពិពាហ៍នោះ។
« បេីចង់និយាយគ្នាទៅនិយាយខាងក្រៅទៅ អ្នកទាំងពីរធ្វេីបែបនេះបានយ៉ាងម៉េច ខានជួបគ្នាយូរហើយច្បាស់ជាមានរឿងអ្វីនិយាយ » ហុងសៀនឃើញពួកគេមេីលមុខគ្នាមិននិយាយមានតែជុំរុញបន្ថែមដេីម្បីអោយមានកម្លាំងចិត្តនិយាយ។
ពេលនោះអុីប៉ូក្លាហានណាស់ចាប់ដៃចាន់នាំដេីរចេញទៅខាងក្រៅដែលគេកំពុងតែរេីដេីម្បីលែងចេញពីកណ្តាប់ដៃមួយនេះ។
« លែងខ្ញុំ!! » ចេញមកដល់ខាងក្រៅចាន់សម្លក់មុខអុីប៉ូទាំងខឹង ពេលនេះមិនចង់ឃើញមិនចង់ជួបមុខបែរជាហា៊នមកចាប់ដៃព្រហេីនពេកហើយ
« អូន....អូនសុខសប្បាយអត់ » អុីប៉ូសួរទាំងរដាក់រដុបនៅពេលដែលដឹងថាចាន់នៅតែខឹង
« ដកពាក្យអូនចេញទៅពួកយើងលែងត្រូវជាអ្វីនឹងគ្នាហើយ ខែក្រោយខ្ញុំនឹងរៀបការជាមួយអ្នកថ្មីហើយ » ចាន់និយាយទាំងទឹកមុខស្មើធេងហើយក៏លេីកយកការរៀបការមកនិយាយដែលសឹងតែបំផ្លិចបំផ្លាញបេះដូងរបស់អុីប៉ូទាំងមូលគ្មានចិត្តអាណិតបន្តិចសោះ
« គេល្អដូចបងអត់? » អុីប៉ូក្តាប់ដៃជាប់ហើយសួរទាំងអួលដើម.ក នាយស្រឡាញ់ចាន់ជាងនរណាទាំងអស់សង្ឃឹមថាមនុស្សដែលគេស្រឡាញ់នឹងស្រឡាញ់គេខ្លាំងដូចនាយស្រឡាញ់ដែរ
« គេល្អគេជាងលោកមួយរយដងខ្ញុំនឹងរៀបការជាមួយគេហើយពួកយើងនឹងបង្កើតគ្រួសារថ្ងៃមង្គលការខ្ញុំនឹងហៅលោកអោយចូលរួមកុំខកខានអោយសោះ » ចាន់និយាយដឺដងដាក់អុីប៉ូយ៉ាងច្រើន មេីលទៅគេហាក់បីដូចជាសប្បាយរីករាយណាស់ប្រហែលបានជួបស្នេហ៍ពិតប្រាកដមែនទែនហើយ
« បងមិនទាន់ហ៊ានសន្យាថាបងនឹងអាចចូលរួមមង្គលការអូនបានឬអត់នោះទេព្រោះដល់ពេលនោះប្រហែលបងរវល់ណាស់ហើយ » អុីប៉ូញញឹមថេីរៗហេីយមិនទាន់ហ៊ានសន្យា មនុស្សដែលយើងស្រឡាញ់បេីគេចង់ធ្វើបែបណាក៏ស្របតាមចាត់ទុកថាស្គាល់គ្នាបង្កើតស្នេហាមួយក្នុងរយះពេលដ៏ខ្លី
« ..... » ចាន់មិននិយាយអ្វីដេីរចូលទៅក្នុងបន្ទប់វិញបាត់ឯអុីប៉ូក៏ស្រក់ទឹកភ្នែកចុះ ទោះបីជាមានពេលវេលាក៏នាយមិនហ៊ានមេីលមនុស្សដែលនាយស្រឡាញ់ចូលរោងការជាមួយអ្នកផ្សេងដែរ។
សូមរង់ចាំទស្សនាភាគបន្ត.....💚❤️✨
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
