មកដល់ទីតាំងអ្នកជាឪពុកសម្រក់ទឹកភ្នែកពេលឃើញកូនប្រុសឈរយ៉ាងខ្ពស់មិនបង្អង់យូរទេគាត់ប្រញាប់ឡេីងទៅដែលអុីប៉ូបានឡេីងទៅតាម។
ពេលទៅដល់ឃើញជូឆឹងបញ្ចេញស្នាមញញឹមហើយសម្លឹងមើលអុីប៉ូនឹងឪពុករបស់នាយហាក់បីដូចជាគ្មានព្រលឹងនៅក្នុងខ្លួន។ខ្យល់បក់ខ្លាំងណាស់ក៏មិនអាចធ្វេីអោយចិត្តមនុស្សរសាត់អស់ទុក្ខកង្វល់អស់ដែរ។
« ជូឆឹងកូនចុះមកវិញមកពួកយើងនឹងទៅរស់នៅជាមួយគ្នាជាឪពុកកូនដូចមុនប៉ាខុសហេីយប៉ាខុសដែលអោយកូនរស់នៅទាំងគ្មានឪពុកពិតប្រាកដ ប៉ាឃើញកូនរាល់ថ្ងៃប៉ាសប្បាយចិត្តណាស់ប៉ាឃើញកូនរឹងមាំប៉ាគឺរំភើបប៉ាចង់ឃើញកូនដូចពីមុនមិនមែនមនុស្សទន់ខ្សោយបែបនេះទេ ប៉ាសុំទោសដែលកាលនោះបានបានបេីកបុកសម្លាប់មនុស្សស្រីដែលឯងស្រឡាញ់ប៉ាគ្មានបំណងទេលេីកលែងទោសអោយប៉ាផងចុះមកណាកូនប្រុស » លោកសៀនិយាយលួងលោមទាំងអួលដើម.ក គាត់មិនចង់បាត់បង់កូនប្រុសពេលនេះទេគាត់ចង់ឃើញកូនប្រុសម្នាក់នេះរាល់ថ្ងៃជាមនុស្សតែងតែមានស្នាមញញឹមហើយមានសេចក្តីសុខទោះបីជាខុសយ៉ាងណាក៏អាចកែប្រែបានមិនទានហួសពេលឡើយ
« ប៉ាដឹងទេថាប៉ាទាំងពីរល្អនឹងខ្ញុំណាស់លោកប៉ាក៏ល្អលោកសៀក៏ល្អដែលប៉ុន្តែខ្ញុំទេដែលខុសខ្ញុំអាក្រក់ខ្លាំងបំផុតពេកហើយលោកប៉ា ខ្ញុំរស់នៅមានន័យអ្វីទៅ?ខ្ញុំបានឃើញលោកប៉ាពិតប្រាកដខ្ញុំសប្បាយចិត្តណាស់ មុនដំបូងខ្ញុំសឹងតែមិនជឿទាល់តែគ្រប់យ៉ាងច្បាស់លាស់ពេកខ្ញុំជឿហើយ ខ្ញុំប្រែប្រួលលឿនណាស់មែនទេ? » ជូឆឹងសម្រក់ទឹកភ្នែកទាំងដឹងកំហុសខុសធ្ងន់ ម្សិលមិញរឹងមាំណាស់ប៉ុន្ដែថ្ងៃនេះប្រែជាទន់ខ្សោយព្រោះតែកំហុសដ៏ឆ្កួតឡប់មួយពេល នឹងគុំនុំធ្វើឱ្យមនុស្សគ្រប់គ្នាឈឺចាប់ដោយសារនាយ
« កូនរស់នៅមានន័យគឺមានន័យសម្រាប់ប៉ាទោះបីជាពិភពលោកមួយនេះលែងត្រូវការកូនក៏លោកប៉ាត្រូវការកូនអោយតែកូនត្រឡប់មកវិញហើយមកអោបប៉ាមកប៉ានឹងស្រឡាញ់កូនអោយខ្លាំង » សម្តីកូនប្រុសចាក់ឈឺណាស់គាត់ជាឪពុកយល់ដឹងពីទំហំនៃការខុសរបស់កូនប៉ុន្តែមនុស្សម្នាក់ដែលគាត់ស្រលាញ់ស្មេីនឹងជីវិតហើយចង់រស់នៅក្បែរគឺកូនប្រុសតែម្នាក់នេះហើយ
« ខ្ញុំមិនអាចលេីកលែងអោយខ្លួនឯងទេខ្ញុំអរគុណគ្រប់យ៉ាងសម្រាប់ប៉ាម៉ាក់បង្កើតខ្ញុំមក អរគុណលោកប៉ាសៀដែលចិញ្ចឹមខ្ញុំដល់ធំប៉ុន្តែខ្ញុំជាក្រពើរមិលគុណណាស់ខ្ញុំមិនត្រូវអនុញ្ញាតអោយអភ័យទោសអោយឡើយ ខ្ញុំអាក្រក់ណាស់ អុីប៉ូសុំទោសដែលយល់ច្រឡំលេីឯងខ្ញុំគ្រាន់តែចង់ពឹងឯងរឿងមួយទេគឺមេីលថែប៉ាខ្ញុំអោយបានល្អ ហើយខ្ញុំចង់និយាយថាលាហេីយឈូអុីងមនុស្សស្រីដែលខ្ញុំស្រឡាញ់ខ្ញុំគ្មានឪកាសប្រាប់នាងបានទេឯងប្រាប់នាងចំពោះពាក្យមួយឃ្លានេះ » ជូឆឹងយំស្របពេលដែលជេីងចេះតែផុតទៅនាយបញ្ចេញស្នាមញញឹមយ៉ាងស្រស់ហើយបិតភ្នែកនឹងលាពិភពលោកមួយនេះដោយភាពអាក្រក់របស់នាយដែលបានសាងកន្លងមក
« កុំ......កូនប្រុស » អ្នកជាឪពុករត់ទៅចាបដៃតែចាប់មិនជាប់មេីលឃើញកូនធ្លាក់ទៅខាងក្រោមទាំងបិតភ្នែកដែលគាត់ចង់បាត់បង់បានយ៉ាងម៉េចមកពីកំហុសគ្រប់យ៉ាងគឺគាត់
« ..... » អុីប៉ូមេីលគ្រប់យ៉ាងទាំងភ្នែកក្រហមស្រណោះចំពោះឪពុកកូនមួយគូនេះណាស់ដែលពួកគាត់មិនអាចបន្តជាឪពុកកូនបានទៀត យល់អារម្មណ៍មួយនេះច្បាស់ត្បិតតែខ្លួនឯងមិនទាន់ឆ្លងកាត់
« ហា ~ ហុឺ ~ ហុឺ ~ កូនប្រុស » គាត់ស្រែកយំលែងខ្មាស់គ្រប់យ៉ាង កូនប្រុសតែម្នាក់បានបាត់បង់គាត់ទៅរស់នៅយ៉ាងម៉េចរស់នៅដេីម្បីអ្វី?
នៅខាងក្រោមសាកសព្វកំពុងតែលេីកឪពុកកំពុងតែមេីលកូនទាំងទឹកភ្នែកហើយអុីប៉ូនៅក្បែរនោះបានជួយព្រោះគាត់យំឡើងខ្សោះអស់កម្លាំងទៅហើយ។ឈូអុីងនាងស្លុតចិត្តណាស់នៅពេលបានឃេីញព័ត៌មានគ្រប់យ៉ាងហើយនាងក៏ប្រញាប់មកប៉ុន្តែអ្វីដែលបានឃើញគឺសាកសព្វរបស់គេ។
ទឹកភ្នែកនាងហូរដៃម្ខាងទៀតក្តោបសាច់ទ្រូងខាងឆ្វេងនាងឈឺចាប់ណាស់នាងឃើញមនុស្សដែលនាងស្រឡាញ់ស្ថិតនៅក្នុងសភាពមួយដែលដេកស្តូកស្តឹងមានឈាមហូរដូចទឹកហើយពេលនេះគេស្លាប់ហើយស្នេហាដំបូងរបស់នាងដែលមិនទាន់សារភាពបានទៅហើយនាងធ្វើចិត្តយ៉ាងម៉េចបាន?
មនុស្សប្រុសដែលនាងស្រឡាញ់បានចាកចេញហើយ!!
សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
