រយះពេលតែមួយម៉ោងប៉ុណ្ណោះរឿងគ្រប់យ៉ាងបានបញ្ចេញ។ពេលនេះមានមនុស្សម្នាក់យ៉ាងច្រើនកំពុងតែមេីលសារព័ត៌មាននោះដែលក្តៅគគុកដែលមានការជជែកវែកញែកនឹងផ្ទុះពេញបណ្តាញសង្គមមិនថាក្នុងប្រទេសនឹងក្រៅប្រទេស។
   នៅក្នុងបណ្តាញសង្គមមានការបញ្ចេញមតិយ៉ាងច្រើនដែលពេលនេះកូនប្រុសលោកកំពុងតែអូសទូរស័ព្ទមេីល។ជូឆឹងក្តាប់ដៃជាប់ដែលមិនជឿក៏ត្រូវតែជឿព្រោះអ្នកដែលអះអាងថាជាឪពុករបស់នាយគឺបានយកភស្តុតាងសំខាន់ពាក់ព័ន្ធនាយកាលនៅពីតូចថែមទាំងមានមនុស្សស្រីម្នាក់ដែលជាម្តាយបានមកនិយាយព្រមៗគ្នាលេីសារព័ត៌មានដែល។
   « នេះមែនទេឪពុកម្តាយរបស់ខ្ញុំ? » ជូឆឹងយំសឹងតែទទួលយកតែមិនបានតាមពិតឪពុកម្តាយរបស់នាយមិនបានទៅណាឡើយពួកគាត់អាក្រក់ណាស់ដាច់ចិត្តចំពោះកូនម្នាក់នេះអោយរស់នៅគ្មានសេចក្តីសុខ
   « គាត់សម្លាប់ហ័រលីងរបស់ខ្ញុំ~ ហុឺ » ជូឆឹងយំហូរដូចទឹកបាក់ទំនប់ បានលឺហើយតក់ស្លុតណាស់មនុស្សដែលសម្លាប់មនុស្សស្រីដែលនាយស្រឡាញ់ជាឪពុកបង្កេីតខ្លួនឯងហេីយនាយគឺគុំអ្នកដទៃទៅវិញ។
   ការឈឺចាប់មួយនេះពិតជាមិនអាចទទួលយកបាន មនុស្សដែរមិនដែលទទួលបានភាពកក់ក្តៅប្រែជាដឹងមុខឪពុកពិតប្រាកដរបស់ខ្លួនឯងពេលនេះបានឃើញហើយ...រស់នៅមួយជីវិតមកដល់ពេលនេះទើបគាត់បានបង្ហាញខ្លួន?
   « ខ្ញុំជាអ្នកបង្កើតរឿងគ្រប់យ៉ាងខ្ញុំក៏បញ្ចប់គ្រប់យ៉ាងដែល! » ជូឆឹងសម្រួលអារម្មណ៍ក្តាប់ដៃយ៉ាងមាំដោយចិត្តមោះមុតដេីម្បីធ្វេីរឿងមួយដ៏ត្រឹមត្រូវលែងមានឪកាសសាងកំហុសឡើងបន្តទៀត។

   ថ្ងៃថ្មីឈានចូលមកដល់រឿងយប់មិញនេះកាន់តែក្តៅគគុកហើយលោកសៀដឹងខ្លួនក៏បានមេីលព័ត៌មាននេះដែរបានឃេីញហើយមុខឪពុកម្តាយរបស់គេ តែគាត់មិនចង់នឹកឃើញជូឆឹងទេគាត់ខូចចិត្តខ្លាំងណាស់។
   ក្រាក ~ ~
   សម្លេងទ្វារបានបេីកឡើងគឺអុីប៉ូដេីរចូលមកជាមួយមនុស្សម្នាក់បេីតាមមេីលគឺម្នាក់នេះហេីយដែរនិយាយក្នុងសារព័ត៌មានយប់មិញដែលកំពុងកក្រេីក។
   « ជម្រាបសួរលោកពូ » អុីប៉ូចូលមកទាំងញញឹមហើយលោកសៀក៏លេីកដៃសំពះវិញភ្នែកគាត់កំពុងតែមេីលបុរសដែលនៅខាងក្រោយអុីប៉ូទាំងចម្លែក
   « នេះហើយលោកពូឪពុកបង្កើតរបស់ជូឆឹង » អុីប៉ូបានណែនាំតែគាត់អៀនណាស់នៅពេលជួបមុខលោកសៀខ្លាចគាត់បន្ទោសជាឪពុកដែលគ្មានទំនួលខុសត្រូវ
   « អោយខ្ញុំសុំទោសផងលោកសៀដែលកូនខ្ញុំធ្វើបែបនេះដាក់លោក ខ្ញុំសុំទោសដែលទុកអោយកូនប្រុសនៅនឹងលោកចិញ្ចឹមយ៉ាងលំបាកទាំងដែលគេមានឪពុកអាក្រក់បែបនេះមិនយកកូនខ្លួនឯងទៅវិញ ខ្ញុំគ្រាន់តែមិនចង់ឃើញកូនខ្ញុំលំបាកតែប៉ុណ្ណោះខ្ញុំចង់ឃើញគេរីករាយហើយសុខសប្បាយចិត្ដ ហើយកំហុសកូនរបស់ខ្ញុំប្រព្រឹត្តគឺធំខ្លាំងណាស់ធ្វើឱ្យលោកក្លាយជាបែបនេះ ប៉ុន្តែគេនៅមានអនាគតវែងឆ្ងាយណាស់លោកកុំចាប់គេដាក់គុកអី ខ្ញុំសុខចិត្តទទួលជំនួសគេចុះខ្ញុំក៏មានកំហុស » គាត់ក្រាបចុះហើយលេីកដៃសំពះលោកសៀដែលគាត់ពិតជាមិនអាចធ្វើអ្វីបានក្រៅពីសុំទោសចំពោះទង្វើដ៏អាក្រក់របស់កូនគាត់ លោកសៀចិត្តល្អហើយអ្នកមានផ្តល់គ្រប់យ៉ាងអោយហេីយប៉ុន្តែកូនគាត់មិនចេះស្កប់ស្កល់នៅតែប្រព្រឹត្តរឿងអាក្រក់ចង់សម្លាប់ឪពុកខ្លួនឯងគឺបាបធ្ងន់មិនអាចលេីកលែង
   « ហុឹម.....លោកកុំបន្ទោសខ្លួនឯងអីព្រោះមិនមែនជាកំហុសរបស់លោកទេឪពុកម្តាយណាក៏ចង់ឃើញកូនសុខសប្បាយនឹងរីករាយដែរ ប៉ុន្តែប្រទេសមានច្បាប់បេីគេធ្វើខុសគឺច្បាប់ជាចាត់ចែងទោះបីជាខ្ញុំអ្នកមានយ៉ាងណាក៏មិនអាចប្រឆាំងនឹងច្បាប់ដែរ » លោកសៀដកដង្ហើមធំគាត់មិនប្រកាន់ច្រើនទេប៉ុន្តែប្រទេសគឺមានច្បាប់គាត់ជាអ្នកគោរពច្បាប់រឿងមួយនេះគឺមិនអាចជួយបានឡើយចង់សម្លាប់ឪពុកខ្លួនឯងទោសធ្ងន់ណាស់ ប៉ុន្តែប្រសិនបើអាចគាត់នឹងជួយសម្រាលទោសខ្លះ
   « ..... » បុរសចំណាស់ក្រោកឈរឡើងទាំងអស់សង្ឃឹមគាត់ប្រហែលមិនអាចជួយកូនប្រុសបានទេឬ?ណាហេុីយ!!ធ្វើម៉េចប្រសិនបើជាកម្មដែលត្រូវជួប
   « គេល្ងង់មួយពេល គេគិតច្រើនធ្វេីឡេីងគ្មានការតាំងចិត្តទោះបីជាជាប់គុកក៏មិនយូរដែរ ប្រសិនបេីគេត្រូវជាប់គុកលោកជាឪពុកមានតែរងចាំ » លោកសៀនិយាយលួងលោមដឹងច្បាស់ថាអ្នកជាឪពុកពិបាកចិត្ត ប៉ុន្តែការជាប់គុកក៏មិនយូរដែលព្រោះការធ្វើដោយសារចិត្តល្ងង់មួយពេល គាត់ក៏នៅតែមានចិត្តស្រឡាញ់ដែលទោះបីជាគេធ្វើខុសក៏ដោយព្រោះអនុស្សាវរីយ៍គាត់ជាមួយជូឆឹងតាំងពីតូចដល់ធំវាច្រើនលេីសលប់ណាស់
   « អុឹម.... » គាត់ងក់ក្បាលសង្ឃឹមថាកូនប្រុសនឹងគាត់អាចប្រេីជីវិតរស់នៅយ៉ាងសាមញ្ញជាមួយគេពោរពេញដោយសេចក្តីសុខនៅថ្ងៃណាមួយ។
   ពេលកំពុងតែនិយាយគ្នាពេលនោះស្រាប់តែទូរទស្សន៍បានផ្សាយព័ត៌មានមួយទៀតចេញមកដែលកំពុងតែឡាយផ្ទាល់ហើយហេតុការណ៍ក៏នៅនឹងអគារបែកបាក់មួយធ្វើឲ្យមនុស្សផ្អេីលឈូឆរនាំគ្នាទៅមេីល។
   « ហាស...ជូឆឹងកូន ~ ហុឺ » អ្នកជាឪពុកឃើញបែបនោះរន្ធត់ចិត្តណាស់ឃើញកូនប្រុសឈរនៅលើអគារយ៉ាងខ្ពស់ហើយគេសម្រក់ទឹកភ្នែក។
   គាត់រត់ចេញទៅបាត់ហើយអុីប៉ូក៏លាលោកសៀដេីម្បីទៅ។មកដល់ឡានគាត់សុំអង្វរអុីប៉ូអោយជូនទៅនាយក៏យល់ព្រមហេីយបេីកឡានយ៉ាងលឿន។

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now