វីឡាត្រូវសៀ
   លោកសៀបានខលហៅជូឆឹងដេីម្បីនិយាយគ្នា។គាត់អង្គុយមេីលសៀវភៅយ៉ាងស្ងប់ស្ងាត់បន្ទាប់ពីលឺសម្រឹបជេីងដេីរចូលមកទេីបគាត់ដាក់សៀវភៅចុះហេីយបែរមេីលព្រោះមនុស្សដែលគាត់ចង់ជួបបានមកដល់។
   « ជម្រាបសួរលោកប៉ា » ជូឆឹងតែងតែហៅលោកសៀបែបនេះព្រោះគាត់ជាអ្នកមានគុណមិនដឹងថាគាត់ហៅនាយមកមានការអ្វី
   « ជូឆឹងខ្ញុំមេីលថែឯងតាំងពីតូចបានល្អទេ?ឯងចាំទេកាលឯងត្រូវគេយកទៅបោះបង់ចោលនៅក្នុងកន្លែងស្ងាត់ហើយខ្ញុំរេីសឯងមកចិញ្ចឹមពេលធំបានផ្តល់គ្រប់យ៉ាងមិនថាអ្វីដែលឯងចង់បាន ឯងចាំលោកប៉ាម្នាក់នេះទេ? » លោកសៀសម្រួលអារម្មណ៍ខឹងរងចាំស្តាប់សម្តីរបស់ជូឆឹងចាំមើលគេនឹងនិយាយយ៉ាងម៉េចមកកាន់គាត់ ព្រោះពេលនេះឈឺចិត្តណាស់ដែលបានស្តាប់ខ្សែសម្លេងគេកាលនៅក្នុងទូរស័ព្ទ
   « បាទខ្ញុំចាំមិនភ្លេចទេលោកប៉ាជាមនុស្សល្អណាស់លោកប៉ាបានចិញ្ចឹមខ្ញុំយ៉ាងល្អរហូតដល់មានគ្រប់យ៉ាងអរគុណលោកប៉ាហេីយ » ជូឆឹងញញឹមថេីរៗដែលនិយាយយ៉ាងពិរស ប្រសិនបើមិនដឹងការពិតសម្តីទាំងនេះលោកសៀលឺហើយច្បាស់ជារំភើបមិនខាន ប៉ុន្តែសម្តីនេះគឺក្លែងក្លាយ។
   ផាំង ~ ~
   លោកសៀបោះឯកសារទល់មុខជូឆឹងក្រសែភ្នែកគាត់យ៉ាងកំណាចហេីយកំលោះចាស់យកឯកសារនោះមកមេីលនាយក៏ញញឹមចុងមាត់។
   « លោកប៉ាអោយមកខ្ញុំធ្វើអ្វី? » ជូឆឹងចងចិញ្ចើមដែលលោកសៀបានឃើញឯកសារនេះនាយនឹងដឹងច្បាស់ថាអុីប៉ូគឺមិនរួចខ្លួនបាន
   « ផាំង ~ គឺឯងមែនទេជាយកលុយទាំងអស់នេះ? » លោកសៀទះតុផាំងហើយក្រោកឈរឡើងគេខំប្រឹងធ្វើមិនដឹងអ្វីស្មានតែគាត់មិនដឹងមែនទេ គាត់បានលឺអុីប៉ូនិយាយគាត់ក៏សង្ស័យដូចគ្នាដែរថាជាស្នាដៃគេមកដល់ពេលនេះនៅធ្វើមិនដឹងទៀត
   « ម៉េចក៏លោកប៉ាគិតថាជាខ្ញុំ? » ជូឆឹងសេីចហើយចងចិញ្ចើមដែលមកចោតនាយទាំងមិនដឹងអ្វីទាំងអស់។
   លោកសៀមិននិយាយអ្វីគាត់ក៏ទាញទូរស័ព្ទហើយក៏ចាក់ខ្សែសម្លេងនោះបេីកសម្លេងយ៉ាងលឺអោយគេបានស្តាប់គាត់ឈឺចាប់ណាស់ដែលចិញ្ចឹមក្រពើហើយលទ្ធផលដែលទទួលបានគឺខកបំណង ហើយក្រពើបកខាំវិញ។
   « ហាស?ហេតុអ្វីទៅជាបែបនេះខ្ញុំមិនបានធ្វើទេ!! » ជូឆឹងគ្រវីក្បាលមិនទទួលស្គាល់ មិននឹកស្មានថាអុីប៉ូឆ្លាតបែបនេះសោះដូចគេនិយាយថាគេពិតជាមានផ្លូវដេីរច្រើនណាស់តេីនាយត្រូវចាញ់មែនទេ?
   « ឯងនៅមកប្រកែកទៀតមែនទេ?ជូឆឹងប៉ាចិញ្ចឹមឯងឡើងមកគឺមិនមែនអោយឯងធ្វើទាសករបម្រើប៉ាដូចការគិតឯងទេ ប៉ាអោយឯងត្រឡប់មកចិនគឺដេីម្បីកសាងក្រមហ៊ុននៅប្រទេសកំណើតរបស់យើងអោយរីកចម្រើន មិនមែនប៉ាទៅដណ្ដើមមុខមាត់ការងារនៅបរទេសហើយបញ្ជូនឯងត្រឡប់មកប្រទេសចិនវិញទេ ស្រឡាញ់ឯងណាស់ទុកឯងជាកូនប៉ុន្តែឯងបែរជាហា៊នក្បត់ប៉ា » លោកសៀនិយាយសំខោកខ្លាំងៗអ្វីដែលគាត់គិតមិនមែនដូចអ្វីដែលជូឆឹងគិតឡេីយ គាត់មិនដែលមានគំនិតអាក្រក់ហើយក៏មិនដែលចង់ដណ្តើមមុខមាត់អ្វីប៉ុន្តែកូនដែលគាត់ចិញ្ចឹមផ្ទាល់ដៃដែលត្រូវឪពុកម្តាយបោះបង់ចោលបែរជាមានអាក្រក់បែបនេះ
   « ហាសហាស ~ ត្រូវហើយគឺខ្ញុំជាអ្នកយកលុយលោកប៉ាដោយដាក់ឈ្មោះអុីប៉ូខ្ញុំល្មេីសគុណខ្ញុំស្អប់ប៉ាគឺប៉ាដែលមិនស្រឡាញ់ខ្ញុំហើយបង្ខំខ្ញុំដូចទាសករ ទោះបីជាខ្ញុំល្អយ៉ាងណាក៏ប៉ាមេីលមិនឃើញ សូម្បីតែវ៉ាន់ឈីងហៅខ្ញុំពូមិនទទួលស្គាល់ខ្ញុំជាបងប្រុសគេឡើយ » ជូឆឹងប្រែជាសេីចហើយកែវភ្នែកកំណាចសម្លឹងមើលលោកសៀពោរពេញដោយគុំនុំ ដល់ដំណាក់កាលនេះហើយលាក់ទុកទៀតក៏គ្មានបានការ
   « ល្អជូឆឹងកូននិយាយបានល្អណាស់!!ប្រសិនបើប៉ាមិនស្រឡាញ់ឯងចុះអំណាចលុយឡានទ្រព្យសម្បត្តិគ្រប់យ៉ាងកូនគិតថាបានពីកំណើតពេលកូនកេីតមកមែនទេ? » លោកសៀលឺហើយហួសចិត្តអ្វីដែលគាត់ផ្តល់អោយវាច្រើនពេកហើយនេះនៅមកនិយាយថាគាត់មិនបានស្រឡាញ់គេទៀត តេីខួរក្បាលគិតអ្វី?
   « ហាសហា ~ ប្រសិនបើខ្ញុំមិនធ្វើស្មានថាប៉ាឃើញខ្ញុំបានថ្ងៃនេះខ្ញុំតស៊ូណាស់ដេីម្បីអោយវារីកចម្រើនពេលក្ស័យធនខ្ញុំត្រូវធ្វើអ្វីគ្រប់យ៉ាងដេីម្បីអោយក្រុមហ៊ុនបានដូចដើមរកប៉ារវល់តែក្រុមហ៊ុននៅបរទេសខ្ញុំហត់ណាស់វាមិនស្រួលទេចុះប៉ាបានមេីលឃើញទេប៉ាមិនផ្តល់លុយអោយខ្ញុំសូម្បីតែបន្តិច ខ្ញុំអរគុណសម្រាប់ទឹកចិត្តបន្តិចបន្តួចរបស់លោកប៉ាដែលបានអោយខ្ញុំប៉ុន្តែគ្រប់យ៉ាងដែលវាបានកេីតឡើងហេីយជោគជ័យទាំងអស់នេះគឺខ្ញុំជាអ្នកធ្វេីឡេីងដោយផ្ទាល់ដៃរបស់ខ្ញុំ » ទឹកភ្នែកកូនប្រុសស្រក់ចុះមកដោយក្តីឈឺផ្សារ ជាមនុស្សម្នាក់ដែលលំបាកតាំងពីក្មេងហើយទម្រាំមកដល់ថ្ងៃនេះឆ្លងកាត់ច្រើនហើយទេីបបានរឹងមាំបែបនេះ ជីវិតមនុស្សមិនមែនមានសេចក្តីសុខរហូតឡេីយមានរស់ជាតិជីវិតលាយគ្នា។
   ផាច់ ~ ~
   លោកសៀទះជូឆឹងមួយដៃគាត់មិនដែលសម្រក់ទឹកភ្នែកទេប៉ុន្តែគាត់ឈឺចិត្តណាស់ដែលមានកូនបែបនេះគេនិយាយគ្រប់ម៉ាត់ដែលមិនគិតចិត្តឪពុកមួយនេះ។
   ពេលនោះជូឆឹងដកកាំភ្លើងខ្លីហើយក៏ញញឹមចុងមាត់យ៉ាងកំណាចពេលនេះលោកសៀមិនអាចទៅណាបានឡើយនាយមានប្រៀបជាងប្រសិនបើផ្តេសផ្តាសគឺគ្រាប់ធ្លុះក្បាល។
   « កូនចង់ធ្វើអ្វី? » ពេលឃើញកាំភ្លើងគាត់កាន់តែហួសចិត្តនេះកូនចិញ្ចឹមរេីសបានសាហាវដល់ថ្នាក់នេះមែនទេ?
   « បេីដឹងគ្រប់យ៉ាងហើយលោកប៉ាគួរតែប្រញាប់សញ្ញេលេីក្រដាសផ្ទេរអ្វីគ្រប់យ៉ាងមកអោយខ្ញុំទាំងអស់មក កុំស្មានតែខ្ញុំមិនហ៊ានសម្លាប់លោកប៉ាអោយសោះ » ជូឆឹងគម្រាមដែលកាំភ្លើងនៅតែផ្ចង់រហូតមិនដកបេីប្រហែសច្បាស់ជាឡេីងឋានសួគ៌មិនខាន
   « បាន!! » លោកសៀងក់ក្បាលយល់ព្រមហើយក៏ទាញបណ្តុំឯកសារមកសញ្ញេដេីម្បីប្រគល់អ្វីគ្រប់យ៉ាងស្រាប់តែ.....
   ផូស ~ ~
   គាត់ថាក់ជូឆឹងមួយជេីងហើយក៏ចាប់គេជាប់ដែលមិនអាចអោយគេរេីបានសភាពគាត់ពេលនេះគឺពោរពេញទៅដោយគ្រោះថ្នាក់ខ្លាំងណាស់។
   « លែងខ្ញុំភ្លាម!! » ជូឆឹងព្យាយាមរេីហេីយកាំភ្លើងរេទៅវិញទៅមក ពេលនោះ.....
   ផាំង ~ ~
   គ្រាប់កាំភ្លើងចំកណ្តាលពោះលោកសៀពេលនោះឈាមស្រស់ហូរចេញហើយគាត់ក៏មេីលជូឆឹងទាំងហួសចិត្តហើយជូឆឹងក៏ញញឹមចុងមាត់នឹងញ័រដៃបន្តិចបន្តួចហេីយយកឯកសាររត់បាត់ស្រពេលដែលលោកសៀបិតភ្នែក។

             សូមរង់ចាំទស្សនាភាគបន្ត.....❤️💚✨

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now