ក្រឡេកមកមើលចាន់ដែលកំពុងតែជួយលក់នំលោកយាយដោយសារតែសម្រស់អ្នកលក់ថ្មីស្អាតទេីបមានអ្នកចូលទិញយ៉ាងច្រើនដែលស្នាមញញឹមយ៉ាងល្អឥតខ្ចោះបានលេចមក។
អាកាសធាតុត្រជាក់ខ្យល់បក់ដែលទេសភាពខៀវស្រងាត់ដែលធ្វើឲ្យចិត្តយើងរេរាទៅតាមខ្យល់ម្តងម្កាលឃើញទូកបុរាណដឹកអ្នកទេសចរណ៍ជិះមេីលជុំវិញយ៉ាងសប្បាយចិត្ត។
« កំពុងភ្លឹកដល់ណានឹង? » ពេលនោះសម្លេងហុងសៀនបានបន្លឺឡើងចាន់ក៏បែរទៅមេីលយ៉ាងលឿនហេីយក៏ញញឹម នឹកនោះនឹកខានជួបមិនយូរប៉ុន្មានសោះ
« អាវ...ហេតុអ្វីឯងមកទីនេះតិចមានអ្នកមកតាមធ្វើយ៉ាងម៉េច? » ចាន់នាំហុងសៀនទៅអង្គុយតុហើយក៏សួរនាំដែលមកនេះច្រឡំមានអ្នកមកតាមច្បាស់ជាខ្លួនរស់នៅមិនសប្បាយរីករាយ
« ខ្ញុំមកតែម្នាក់ឯងទេធានាថាគ្មានអ្នកណាតាមឡេីយ » ហុងសៀនញញឹមធានាអោយព្រោះនឹកទេីបបានមកលេងដែលមិត្តម្នាក់នេះបានមករស់នៅទីនេះគេហាក់បីដូចជារីករាយនឹងមានស្នាមញញឹមជាងមុន
« យាយអញ្ចឹងនៅឯនោះយ៉ាងម៉េចហើយ? » ចាន់សួរបញ្ឆឹតបញ្ឆៀងដែលធ្វើឲ្យហុងសៀនអស់សំណើចយ៉ាងខ្លាំង
« ឯងចង់សួរសំដៅទៅលើអ្វីនិយាយអោយច្បាស់តែម្តងមេីរ រឿងអុីប៉ូឬក៏រឿងហាង? » ហុងសៀនចងចិញ្ចើមដែលឃើញមិត្តកំពុងស្ងាត់ដឹងច្បាស់ថាគេកំពុងតែមិនហ៊ានឆ្លើយនឹងសំណួរមួយនេះ
« អេីៗ!!ហាងនៅបេីកធម្មតាលក់ដាច់ទេប៉ុន្តែអុីប៉ូមិនដឹងថាយ៉ាងម៉េចទេព្រោះខ្ញុំមិនដែលបានជួបគេ » ហុងសៀនឆ្លើយប្រាប់តែម្តងដែលអ្នកស្តាប់នៅជិតស្តាប់យ៉ាងយកចិត្តទុកដាក់មិនហ៊ានសូម្បីតែដកដង្ហេីម
« .... » ចាន់គ្រាន់តែញញឹមហើយចាប់ដៃមិត្តអង្អែលថ្នមៗគេមិននិយាយអ្វីរំលឹកដែលនាំតែអោយបេះដូងឈឺចាប់ទេបំភ្លេចវាចោលប្រៀបដូចជាដោះលែងខ្លួនឯងក្នុងទ្រុងមួយ
« ឯងរស់នៅទីនេះអោយសប្បាយហើយរីករាយគ្រប់យ៉ាងបន្តិចទៀតច្បាស់ល្អជាប្រសេីរ » ហុងសៀនឃើញមិត្តញញឹមបានបែបនេះក៏សប្បាយចិត្ត រឿងអ្វីមួយដែលចង់បំភ្លេចគឺត្រូវការពេលវេលាហើយយូរៗទៅគឺគុំតែរសាត់បាត់ដោយខ្លួនឯង ធ្វើជាមនុស្សតែរឹងមាំ!!
« អុឹម!! » ចាន់ងក់ក្បាលហើយក៏និយាយលេងជាមួយគ្នាយ៉ាងសប្បាយរីករាយ ពេលខ្លះសេីចពេលខ្លះក៏ខឹងគ្នាពេលខ្លះសេីចលឺខ្លាំងពេករហូតដល់មនុស្សក្នុងហាងមេីលព្រាត។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
