ក្រឡេកមកមើលផ្ទះតូចរបស់លីវយីងនឹងអុីនៀនវិញ។ឥឡូវរីកចម្រេីនណាស់ព្រោះអុីនៀនចាប់ផ្តេីមដេីរឡេីងវិញបានបណ្តេីរៗហេីយមិនយូរទៀតទេជេីងមួយនេះនឹងអាចកម្រេីកអាចធ្វេីអ្វីគ្រប់យ៉ាងអាចលោតអាចរត់បានដោយសេរី។
« ឥឡូវជេីងបងដេីរបានហើយវឹកហាត់មិនយូរទៀតទេនឹងអាចដេីរបានដូចអូន100%ហើយ » លីវយីងនិយាយទាំងធ្វើសរសៃជេីងអោយអុីនៀន ហើយក៏សប្បាយចិត្តព្រោះខ្លួនបានមេីលថែគេរហូតមកដល់ពេលនេះគឺយូរហើយមានអនុស្សាវរីយ៍ពោរពេញទៅដោយរីករាយក្នុងផ្ទះតូចមួយនេះ
« ហុឹម...ពេលបងដេីរបានរឿងទីមួយដែលបងធ្វើគឺសុំអូនរៀបការ » អុីនៀនមានគម្រោងរួចហើយអ្វីដែលនិយាយមិញនេះចង់ធ្វើនៅពេលនេះខ្លាំងណាស់ លេីកនេះត្រូវតែក្រសោបមនុស្សដែលនាយស្រឡាញ់អោយជាប់ពួកយើងនឹងមិនបែកគ្នាទៀតទេ
« អុឹម! » លីវយីងងក់ក្បាលប៉ុន្តែមិនដឹងច្បាស់ទេថាខ្លួនអាចធ្វេីកូនក្រមុំបានដែរឬអត់ វាសនាមួយនេះនៅជាប់ជំងឺមួយដ៏កាចសាហាវ ដែលមានតែត្រៀមខ្លួនអោយស្រេចតែប៉ុណ្ណោះ។
ពួកគេបន្តនិយាយយ៉ាងមានក្តីសុខហើយនៅខាងក្រៅដែលមានខ្យល់អាកាសត្រជាក់ៗនឹងខ្យល់បក់រំភេីយៗធ្វេីអោយពួកគេសប្បាយចិត្តហេីយបបូរមាត់ក៏រត់រកគ្នានឹងបញ្ចេញមនោសញ្ចេតនាស្នេហាយ៉ាងក្តីសុខ។

ក្រឡេកមកមើលឈូអុីងដែលនាងកំពុងតែរងចាំជូឆឹងនៅក្នុងឡាននាងបានជិះឡានជាមួយគេព្រោះគេបាននិយាយថានឹងនាំនាងដេីរលេងទេីបគេទៅយកពេលនាងកំពុងរង់ចាំនៅហាងគំនូរដែលបានជួបគ្នាដំបូង។
« នេះខ្ញុំអោយនាង » ជូឆឹងត្រឡប់មកឡានវិញមានបាច់ផ្កាយ៉ាងធំហុចមកអោយឈូអុីងនាងទទួលទាំងញញឹមស្រស់រំភើបឥតឧបមា មនុស្សប្រុសម្នាក់នេះគិតអ្វីបានទិញផ្កាអោយនាង?
« ហេតុអ្វីលោកទិញអោយខ្ញុំ? » ឈូអុីងសួរឡើងដោយចង់ដឹងបំណងពីប្រុសម្នាក់នេះ នាងចាប់អារម្មណ៍គេតេីគេចាប់អារម្មណ៍នាងដែរទេ?
« ព្រោះវាស្អាត! » ជូឆឹងបែរមកញញឹមដាក់ឈូអុីងយ៉ាងស្រស់ដែលពេលនេះខួរក្បាលកំពុងតែគិតរឿងយ៉ាងច្រើន ទោះបីជាយ៉ាងណាក៏នាយមិនចូលចិត្តអោយអ្នកណាចេះដឹង
« លោកនាំខ្ញុំទៅណា? » ឈូអុីងសួរដែលមិនដឹងថាទិសដៅគេចង់ទៅណា
« ទៅសមុទ្រ!! » ជូឆឹងឆ្លើយដែលចង់ទៅទីនោះដេីម្បីកម្សាន្តហើយមានតែស្តាប់សម្លេងទឹកសមុទ្ររលកតែប៉ុណ្ណោះទេីបធ្វើឱ្យចិត្តមួយនេះសប្បាយ
« អុឹម.....តោះទៅ » ឈូអុីងងក់ក្បាលជូឆឹងក៏បេីកឡានចេញទៅហើយក៏ចាក់បទចម្រៀងស្តាប់ដែលពេលនេះគឺមានតែភាពស្ងប់ស្ងាត់លឺតែបទចម្រៀង។
សមុទ្រយ៉ាងស្រស់ស្អាតទីបំផុតពួកគេទាំងពីរនាក់បានមកដល់។នៅលេីផ្ទាំងថ្មយ៉ាងធំឈូអុីងកាន់ទឹកក្រូចមួយដបហេីយសម្លឹងមេីលទេសភាពទាំងសប្បាយចិត្តស្រាប់តែពេលនោះមានដៃមួយចាប់ក្រសោបកាយនាង។
« លោកចង់ធ្វើអ្វីនឹង? » ឈូអុីងសួរទាំងអៀនមិនដែលមានអ្នកណាអោបនាងបែបនេះទេ
« ធ្វើថានាងដូចរងាទេីបខ្ញុំអោបដេីម្បីផ្តល់ភាពកក់ក្តៅ » ជូឆឹងញញឹមយ៉ាងស្រស់ដែលអោបកូនស្រីគេមានហេតុផលតែប៉ុណ្ណឹង នេះចង់បន្លំច្បាស់ណាស់ តែនៅក្នុងចិត្តពេលនេះកំពុងតែវិលវល់ពិបាកសម្រេចចិត្តពេលបាននៅក្បែរនាងនាយសប្បាយចិត្តណាស់។
នៅក្បែរនាងដេីម្បីសងសឹកអុីប៉ូប៉ុន្តែយូរៗបានលង់ស្រឡាញ់នាងហេីយ!!
« .... » ឈូអុីងមិននិយាយអ្វីនាងអោយគេអោបព្រោះទុកចិត្តគេសុភាពបុរសណាស់មេីលទៅមិនដែលមានគូរទេ មេីលទៅបានជាបេះដូងលោតញាប់ស្មានតែនាងស្តាប់មិនលឺមែនទេព្រោះក្បាលនាងនៅជិតបង្កើយ។
សមុទ្រស្រស់ស្អាតប្រុសស្អាតស្រីស្រស់អោបគ្នាដូចគូសង្សារ។ពួកគេស្ងាត់ស្តាប់សម្លឹងបេះដូងនឹងរលកទឹកសមុទ្រ តេីពួកគេនឹងអាចកាន់ដៃគ្នារបណ្តេីរជាគូសង្សារថ្ងៃណា?មានតែរងចាំមេីល។

ពេលរាត្រីព្រះចន្ទរះបំភ្លឺយ៉ាងស្រស់ស្អាត។ទោះបីជានៅឆ្ងាយគ្នាយ៉ាងណាក៏ចិត្តនឹករលឹកនៅតែមានបេះដូងលោតញាប់ដែលស្រែកប្រាប់ថានឹកមនុស្សម្នាក់ដែលស្រឡាញ់។
ចាន់នឹងអុីប៉ូឈរសម្លឹងមើលព្រះចន្ទដូចគ្នានៅក្នុងចិត្តមានរឿងយ៉ាងច្រើនប្រសិនបើអាចនឹងផ្តាំព្រះចន្ទអោយយកពាក្យក្នុងចិត្តទៅប្រាប់ថា" ខ្ញុំស្រឡាញ់អ្នក! "។
« ចាន់តេីអូនសុខសប្បាយទេអូនយ៉ាងម៉េចហើយ?បងសុំទោសដែលធ្វើឲ្យអូនឈឺចាប់បងអាត្មានិយមពេកហើយតែបងនឹងចាប់ផ្តើមដោះស្រាយបញ្ហាហើយពេលបញ្ចប់បងនឹងទៅរកអូនហេីយពួកយេីងនឹងរស់នៅជាមួយគ្នាជាប្តីប្រពន្ធដែលគ្មានអ្នកណាមកបំបែកបំបាក់បាន ទោះបីជាដល់ពេលនោះអូននៅតែខឹងបង ចង់វៃចង់ទាត់ធាក់កាប់សម្លាប់ស្រេចតែចិត្ត »
« វ៉ាងអុីប៉ូពេលនេះបងរស់នៅជាមួយនាងក្តីសុខទេ?បងដាច់ចិត្តណាស់បងធ្វើអោយបេះដូងមួយនេះអោយឈឺចាប់ ប្រសិនបើអាចខ្ញុំនឹងរងចាំពេលវេលាជួបបងម្តងទៀតនឹងស្តាប់ការបកស្រាយរបស់បងគ្រប់យ៉ាង មនុស្សដូចបងមានហេតុផលខ្ញុំមិនជឿទេថាបងធ្វើបែបនោះព្រោះតែស្រលាញ់នាង »
ព្រះចន្ទអេីយព្រះចន្ទ!!ប្រសិនបើអ្នកយល់ដល់ស្នេហាដ៏ធំធេងរបស់អ្នកទាំងពីរគឺមានតែប្រញាប់អោយបញ្ហាគ្រប់យ៉ាងបានដោះស្រាយផងចុះ។រងចាំមេីលណាតេីព្រះចន្ទដែលត្រូវជាអ្នកនិពន្ធនឹងអ្នកដោះស្រាយបញ្ហាពេលណា?ហិហិ។
ក្តីស្នេហ៍ដែលពួកយើងមានគឺមិនអាចបាត់បង់បានឡើយ!ខ្ញុំស្រឡាញ់អ្នកហើយអ្នកក៏ស្រឡាញ់ខ្ញុំវាសនារបស់ពួកយើងនឹងបានជួបគ្នាថ្ងៃណាម្តងទៀតមិនខាន!!

ថ្ងៃថ្មី!!
WangGroup
ផាំង ~ ~
កំពុងអង្គុយធ្វើការស្រាប់តែពេលនោះលោកសៀចូលមកបន្ទប់ធ្វើការហេីយក៏បោះឯកសារមួយទៅអោយអុីប៉ូដែលគាត់គឺខឹងយ៉ាងខ្លាំង។
« មានរឿងអ្វី? » អុីប៉ូជ្រួញចិញ្ចើមមេីលឯកសារដែលមិនដឹងថាលោកសៀគាត់មានរឿងអ្វី
« កូនប្រសារគឹបគេងប្រាប់ក្រុមហ៊ុនរបស់ប៉ាមែនទេ? » លោកសៀសួរទាំងទឹកមុខកំណាចដែលគាត់មិនយល់សោះដែលថាអុីប៉ូធ្វេីជាកូនប្រសារគាត់បានមួយថ្ងៃបែរជាហ៊ានធ្វេីបែបនេះ។

សូមរង់ចាំទស្សនាភាគបន្ត.....❤️💚✨

រឿង : អ្នកប្រុសធំ✨(END)Donde viven las historias. Descúbrelo ahora