ថ្ងៃថ្មី!!
   រាងតូចសម្រេចចិត្តហើយដែលត្រូវចាកចេញពីកន្លែងនេះអនុស្សាវរីយ៍គ្រប់យ៉ាងកប់ទុកអោយនៅទីនេះចុះមានតែចាកចេញទៅរស់នៅឆ្ងាយមួយរយះដេីម្បីធ្វេីចិត្តអោយសប្បាយ។
   « ខ្ញុំមិននៅមេីលថែហាងអោយល្អណា » ចាន់ញញឹមលាហុងសៀនដែលមិនហ៊ានកំណត់ពេលវេលាថាថ្ងៃណាមកវិញនោះទេ ព្រោះតែពេលនេះឈឺចាប់ប្រសិនបើអាចនឹងរស់នៅកន្លែងដែលខ្លួនទៅរហូតមិនត្រឡប់
   « សំណាងល្អណាខ្ញុំមិនជឿទេថាឯងអាចនៅទីនោះយូរថ្ងៃណាមួយឯងច្បាស់ជាមកវិញមិនខាន » ហុងសៀនញញឹមអោបចាន់យ៉ាងណែនមុននឹងគេចេញទៅ រឿងគ្រប់យ៉ាងដែលចាន់មិនដឹងហើយថ្ងៃណាមួយនឹងត្រូវលាតត្រដាងនឹងរងចាំការត្រឡប់មកវិញ
   « អុឹម!! » ចាន់ងក់ក្បាលហើយដេីរចេញទាំងអាលោះអាល័យទៅហើយគ្មានថ្ងៃត្រឡប់បកក្រោយនោះទេ។
   ពេលចាន់ចេញទៅជំហានវែងៗបានដេីរចូលមកនោះគឺជាអុីប៉ូដែលនាយក្តាប់ដៃទប់ទឹកភ្នែកមេីលចាន់តាំងពីឡានបេីកចេញទៅនាយចង់ឃាត់ណាស់ប៉ុន្តែបេីចាន់នៅឆ្ងាយនឹងមានសុវត្ថិភាព។
   « ចាន់ប្រាប់ទេថាទៅណា? » អុីប៉ូសួរដែលហុងសៀនដែលគេជាមិត្តល្អច្បាស់ជាដឹង
   « គេមិនទៅណាឆ្ងាយទេគឺគេទៅផ្ទះលោកយាយរបស់គេនៅឯកន្លែងកម្សាន្តបុរាណនៅBejijng » ហុងសៀននិយាយប្រាប់ដែលអុីប៉ូលឺហើយដឹងច្បាស់ព្រោះកន្លែងនោះនាយធ្លាប់ទៅក៏មិនបាច់សួរអ្វីច្រើន។

  ដំណើរផ្លូវយ៉ាងវែងឆ្ងាយចាន់ជិះទាំងស្នាមញញឹមដេីម្បីលេីកទឹកចិត្តខ្លួនឯងទោះបីជាជួបរឿងអាក្រក់ឧបសគ្គព្យុះភ្លៀងធំយ៉ាងណាមានតែស្នាមញញឹមមួយនេះនៅកំដរជានិច្ច។
  ទីបំផុតមកដល់កន្លែងបុរាណដែលនៅសល់ពីសម័យសាធារណរដ្ឋចិនលោកតាលោកយាយរបស់ចាន់រស់នៅទីនេះយូរហេីយដោយតាជាអ្នកនិយាយរៀបរាប់ពីកន្លែងសំខាន់ៗនៅកន្លែងនេះអោយជនបរទេសស្តាប់គាត់តែងតែទទួលបានប្រាក់យ៉ាងច្រេីនដោយសារតែធ្វេីការមួយនេះឯលោកយាយជាអ្នកបេីកហាងលក់បង្អែមមួយដែលមានមនុស្សចូលយ៉ាងច្រេីនពួកគាត់ទាំងពីរមាំមួនណាស់ព្រោះតែធ្វេីការរាល់ថ្ងៃ ប៉ុន្តែលោកយាយក៏មិនមែនធ្វើតែឯងនោះដែរគាត់ជួលមនុស្សពីរបីនាក់។រាងតូចចតឡានស្រួលបួលហេីយក៏ដេីរចូលទៅ។
  « លោកយាយ » ចាន់រត់ទៅអោបលោកយាយទាំងស្នាមញញឹមខានជួបគាត់យូរហើយពេលនេះបានមកលេងនឹកនោះនឹកខ្លាំងៗ ធ្លាប់តែរស់នៅទីនេះតាំងពីតូចធំឡើងមកម្តងទៀតប្រែប្រួលខ្លះហើយ
  « អូ...ចៅយាយនឹកណាស់ » គាត់អោបចៅទាំងសប្បាយចិត្តខានឃើញយូរហើយពេលនេះធំកំលោះបាត់ហេីយសង្ហារជាងមុនឆ្ងាយណាស់
  « ឯណាលោកតា? » ចាន់សួរព្រោះមិនឃើញ
  « បន្តិចទៀតគាត់មកហើយតោះប្រញាប់ចូលទៅខាងក្នុងសិន » លោកយាយដឹកដៃនាំចៅចូលទៅខាងក្នុងផ្ទះដែលការរៀបចំបុរាណគួរឲ្យចង់រស់នៅ
  « ខ្ញុំមកលេីកនេះនឹងនៅជាមួយលោកតាលោកយាយអោយយូរ » ចាន់និយាយទាំងញញឹមមានក្តីសុខរឿងទុក្ខសោកគ្រប់យ៉ាងបានរសាត់អស់់
  « ចៅនៅយូរប៉ុណ្ណាក៏នៅចុះ » លោកយាយម្នាក់នេះបន់អោយតែបាននៅជិតពេលលឺបែបនេះគាត់កាន់តែសប្បាយចិត្ត។
  យាយនឹងចៅនិយាយគ្នាកែវភ្នែករបស់ស្រីៗធ្វេីការនៅទីនោះនាំគ្នាមេីលចាន់គ្រប់ៗគ្នា ព្រោះតែលោកយាយមានចៅសង្ហារបែបនេះពិតជាចង់ធ្វើចៅប្រសារណាស់។

               សូមរង់ចាំទស្សនាភាគបន្ត.....❤️💚✨

រឿង : អ្នកប្រុសធំ✨(END)Donde viven las historias. Descúbrelo ahora