ឈឺចាប់ហួសថ្លែងបេះដូងមួយនេះប្រេះបែកខ្ទេចខ្ទីអស់រាងកាយដែលរឹងមាំប្រែរជាទន់ខ្សោយដាក់ខ្លួននឹងជេីងគ្រែហើយទឹកភ្នែកស្រក់ចុះហូរវាហូរដូចទឹកទន្លេ។ចាន់អូសទូរស័ព្ទមេីលរូបអុីប៉ូនឹងវ៉ាន់ឈីងរៀបការចេះតែមេីលចេះតែឈឺចាប់ ហើយក៏មានអ្នកលេងបណ្ដាញសង្គមបានជូរពរយ៉ាងច្រើនដោយមកដឹងផ្ទៃក្នុងថាមានរឿងអ្វី។
« សង្ឃឹមថាបងនឹងនាងនឹងមានក្តីសុខ ~ ហុឹក » ជូរពររសាត់តាមខ្យល់ មិនហ៊ាននិយាយចំពោះមុខគេឡើយសូម្បីតែពិធីមង្គលការរបស់គេក៏ខ្លួនមិនបានចូលរួម សង្ឃឹមថាពាក្យជូនពរទាំងអស់នេះនឹងបានលឺដល់កូនកំលោះ
« ហេតុអ្វីបងមិនញញឹមអោយស្រស់ព្រោះជាវេលាល្អរបស់បង » ចាន់ញញឹមបង្កប់ដោយក្តីឈឺចាប់ប្រសិនបើការរៀបការនោះខ្លួនជាមួយគេច្បាស់ណាស់អុីប៉ូនឹងញញឹមជាងនេះ។
អនុស្សាវរីយ៍ជាច្រើនមិនអាចបំភ្លេចវាផុសឡើងក្នុងខួរក្បាលការចងចាំនៅតែមានធ្វេីយ៉ាងម៉េចទេីបអាចបំភ្លេចវាបាន??
.....
[ ខ្ញុំសប្បាយចិត្តណាស់ដែរនៅក្បែរឯង!ខ្ញុំឃើញឯងពេលណាគឺខ្ញុំរំភេីប!ឯងជាមនុស្សម្នាក់ដែលតែងតែធ្វេីអោយខ្ញុំចាប់អារម្មណ៍!ទោះបីខ្ញុំឯកាបេីមានឯងគឺគ្មានបញ្ហា!ឯងជាពិភពលោករបស់ខ្ញុំ!ឯងជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ!តេីអ្នកដឹងទេស៊ាវចាន់ឯងឈ្នះក្នុងការបំបែកបេះដូងថ្មខ្ញុំបានហើយគឺតាំងពីថ្ងៃដែលឯងថេីបខ្ញុំដំបូងមកម៉្លេះ ]
[ ខ្ញុំអៀនណាស់ប្រសិនបើខ្ញុំនិយាយពាក្យថាស្រលាញ់ទៅកាន់ឯង!ប៉ុន្តែខ្ញុំមិនអាចលាក់ទុកអារម្មណ៍មួយនេះបានឡើយ ស្នាមថើបទាំងពីរនេះគឺបញ្ជាក់ច្បាស់ៗហេីយថាខ្ញុំស្រឡាញ់ឯងស៊ាវចាន់!ឯងកំដរខ្ញុំរហូតបានទេ?ព្រមរស់នៅជាមួយខ្ញុំរហូតដែលទេ?ឯងព្រមកាន់ដៃខ្ញុំដេីរលេងជុំវិញពីភពលោកដ៏ស្រស់បំព្រងមួយនេះបានទេ? ]
ពាក្យសម្ដីដែលអុីប៉ូនិយាយកាលនៅក្នុងព្រៃមិនអាចបំភ្លេចហើយក៏ជាពេលដំបូងដែលបានលឺពាក្យសារភាពចេញពីមាត់របស់គេដែរ។
គេភ្លេចសន្យា?
ឯណាពាក្យថាស្រលាញ់ខ្ញុំ?
ខ្ញុំស្អប់លោកវ៉ាងអុីប៉ូ!!
នៅក្នុងបន្ទប់ងងឹតជូឆឹងកំពុងតែឈរញញឹមចុងមាត់យ៉ាងកំណាចដែលផែនការទីមួយបានជោគជ័យហើយក៏ត្រៀមអនុវត្តផែនការផ្សេងទៀតដែលបានគ្រងទុក។
« រងចាំគោលដៅទីពីរខ្ញុំនឹងធ្វើអោយឯងរកផ្លូវចេញមិនឃើញនោះទេវ៉ាងអុីប៉ូ » នាយនិយាយយ៉ាងត្រជាក់ហើយរៀបចំខ្លួនយ៉ាងស្អាតបាតហើយក៏ចេញដំណើរទៅខាងក្រៅ។
ពេលផ្សំដំណេកបានធ្វើឡើងបន្ទាប់ពីរអ្នកមានគុណបានជូនពររួចហើយនៅក្នុងបន្ទប់ពេលនេះមានតែអុីប៉ូនឹងវ៉ាន់ឈីង។
« អុីប៉ូបង.... » វ៉ាន់ឈីងនិយាយទាំងអៀនដែលពេលនេះនាងសប្បាយចិត្តណាស់ដែលបានរួមដំណេកជាមួយមនុស្សដែលនាងស្រឡាញ់អស់ពីចិត្ត
« ផឹកតែសិនទៅ » អុីប៉ូដេីរទៅចាក់តែហើយយកមកអោយនាងទាំងញញឹមដែលធ្វើឲ្យនាងរំភើបញាប់ញ័រយ៉ាងខ្លាំង
« អរគុណបងហើយ » នាងទទួលយកទាំងញញឹមហើយក៏លេីកផឹកអោយអស់ ហើយបន្តិចទៀតមិនដឹងថាមានរឿងអ្វីនាងនឹងទទួលយកយ៉ាងរីករាយយប់នេះនាងនឹងបម្រើក្តីសុខស្វាមីអោយបានល្អ។
ប៉ុន្មាននាទីក្រោយមកវ៉ាន់ឈីងមានអារម្មណ៍ងងុយគេងហើយក៏បិតភ្នែកដូចមនុស្សត្រូវថ្នាំងងុយ ត្រូវហើយ!!ព្រោះអុីប៉ូដាក់ថ្នាំងងុយគេងនៅក្នុងទឹកតែ។
« កុំស្មានតែខ្ញុំចង់ប៉ះពាល់នាងអោយសោះ » អុីប៉ូមិនខ្វល់ដោះសម្លៀកបំពាក់រៀបការចោលអស់់នឹងទៅគេងលេីសាឡុងបេីនាយទៅគេងខាងក្រៅច្បាស់ជាអ្នកមានគុណសង្ស័យមិនខាន។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
