Ep 15:សារជាតិសាតាន

Start from the beginning
                                        

....

សាច់រឿងស្លេះកាត់ខាងគ្រួសារជុងហ្គុកជាមួយថេយ៍តែត្រឹមនឹងសិនយើងងាកមកមើលនៅខាងត្រកូលផាកវិញនៅខាងក្នុងបន្ទប់ដ៏ធំបង្ហាញឲ្យឃើញនៅរាងតូចជីមីនកំពុងតែគេងនៅលើគ្រែថ្ងៃរះកម្ពស់ចុងដូងទៅហើយនៅមិនព្រមភ្ញាក់ទៀត

តុ តុ

ភ្លាមៗនោះដែរសម្លេងគាំងទ្វារបន្ទប់បន្លឺឡើងធ្វើឲ្យមានការរំខានដល់ការគេងរបស់ជីមីនជាខ្លាំង
"អ្នកណា?គេនឹងរំខានណាស់"ជីមីនស្រែកសួរអ្នកដែលគោះទ្វារទាំងយកខ្នើយខ្ទប់ត្រចៀកមករំខានអីមនុស្សកំពុងតែគេងលក់ស្រួលផង
"សឺត~~ឆាប់ក្រោកឡើងអូនសម្លាញ់"ជីមីនស្រាប់តែក្រោកអង្គុយឆ្ងក់ងាកទៅមើលម្ចាស់សម្លេងស្គាល់ច្បាស់ថានេះជាអ្នកណាយ៉ាងប្រាកដ
"ចូលមកបានយ៉ាងម៉េច?"
"គឺចូលតាមទ្វារនឹងហើយ"
"នេះម៉ាក់ខ្ញុំដឹងទេ?"ជីមីនចោទសួរយ៉ុងហ្គីទាំងភ្នែកនៅកញ្ចឹងកបើម្ដាយដឹងចប់មិនខានច្បាស់ជាទេសនាមួយព្រឹកទល់ល្ងាចមិនខាន
"គាត់នឹងហើយអ្នកអនុញ្ញាតឲ្យបងចូលមក !តោះឆាប់ងូតទឹកសម្អាតខ្លួនទៅគ្រប់គ្នាចាំអូននៅខាងក្រោម"យ៉ុងហ្គីប្រាប់ទៅកាន់ជីមីន
"ហើយគ្រប់គ្នាមកចាំអីខ្ញុំ?"ជីមីនសួរទាំងចងចិញ្ចើមឆ្ងល់
"សឺត~~ជុប៎អូនគង់តែដឹងទេតែងខ្លួនឲ្យស្អាតៗទៅបងទៅក្រោមវិញហើយ"យ៉ុងហ្គីថើបមាត់ជីមីនបន្តិចសឹមដកមកវិញរួចក៏បានដើរចេញពីបន្ទប់ចុះទៅក្រោមវិញបាត់ទៅ

....10នាទីក្រោយមក

ជីមីនបានដើរចុះពីកាំជណ្ដើរមកទាំងយកយកដៃខ្ទបស្ងាបព្រោះមិនទាន់អស់ងងុយទាំងមិនទាន់ចាប់អារម្មណ៍អ្វីឡើយ
"ម៉ាក់អ្នកណាមកផ្ទះយើងច្រើនម្ល៉េះ?"ជីមីនចោទទៅកាន់ម្ដាយក្រោយពីឃើញមានភ្ញៀវមកពេញផ្ទះតែគេមិនដឹងអីសោះ
"គឺគេមកដណ្ដឹងឯងនឹងហើយឆាប់មកនេះមក"អ្នកស្រីជីស៊ុនបានដើរទៅដឹកដៃជីមីនមកអង្គុយក្បែរគាត់ព្រោះតែថ្ងៃនេះយ៉ុងហ្គីបានលើកចាស់ទុំមកដណ្ដឹងយកជីមីនតែម្ដង
"ហាស់?"ជីមីនលាន់មាត់ឡើងទាំងភ្ញាក់ផ្អើលងាប់ហើយបើកភ្នែកឡើងគេចូលស្ដីអត់មានដឹងអីបន្តិចទាល់តែសោះ
"ធ្វើរឹកឲ្យស្រួលបួលបន្តិចទៅកូន"អ្នកស្រីជីស៊ុនបានមួកភ្លៅជីមីនតិចៗធ្វើរឹកឲ្យស្រួលបួលបន្តិចទៅលោកកូនអើយ

រឿង ក្រសោបស្នេហ៍លោកប្ដីកំណាចWhere stories live. Discover now