ភាគ១
#រីករាយក្នុងការអាន
នៅខាងក្នុងវិមានដ៏ស្កឹមស្កៃដែលអាចប្រៀបប្រដូចបានទៅនឹងវាំងស្ដេចមានអ្នកយាមអាវខ្មៅដើររបាតចុះឡើងយ៉ាងថ្នឹកជើងមានអ្នកបម្រើប្រុសស្រីកំពុងតែធ្វើការយ៉ាងខ្វែងដៃគ្នាដែលវាបានសរបញ្ជាក់ឲ្យដឹងថាម្ចាស់វិមាននេះជាមនុស្សដ៏មានអំណាចកម្រិតណានោះ"ហ្គ្រី គ្រីស"ត្រូវហើយនេះជាឈ្មោះម្ចាស់វិមានដ៏ស្កឹមស្កៃមួយនេះលោកមានអាយុ50ឆ្នាំប្លាយហើយក្នុងឆ្នាំនេះក៏ប៉ុន្តែសុខភាពគាត់នៅម៊ាំមួនក្មេងៗល្មមអាចនឹងលើកទង់សសុំចុះចាញ់គាត់បានគាត់គឺជាអតិតមេក្រុងម៉ាហ្វៀដ៏ធំនិងមានឥទ្ធិពលមួយនៅក្នុងប្រទេសដែលបច្ចុប្បន្នក្រុមម៉ាហ្វៀមួយនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កូនប្រុសទោលរបស់គាត់គឺ"ចន ជុងហ្គុក ហ្គ្រី គ្រីស"
"លោកបងម៉ោងប៉ុន្មានហើយម្ដេចក៏កូនជុងនៅមិនទាន់ចេញពីបន្ទប់ទៀត?"អ្នកស្រីនីហារ៉ាជាភរិយារបស់លោហ្គ្រី គ្រីសបានចោទសួរទៅកាន់ស្វាមីខណៈដែលពួកគាត់រងចាំកូនប្រុសមកទទួលទានអាហារជុំគ្នាយូរហើយតែមិនទាន់ឃើញវត្តមានកូនប្រុសចេញពីបន្ទប់សោះ
"ហ្គេដិនទៅតាមចៅហ្វាយឯងមក"លោកហ្គ្រី គ្រីសបែរមកនិយាយនឹងហ្គេដិនដែលត្រូវជាជំនិតរបស់កូនប្រុសគាត់
"មិនបាច់ទេខ្ញុំមកហើយ"សម្លេងរឹងកញ្ជ្រឹងគ្រលរធំបាននិយាយកាត់សម្ដីឪពុករំលេចឲ្យឃើញនៅបុរសមាឌធំដំបងមានស្មាបើធំក្រអាញជាមួយទឹកមុខរាបស្មើមិនចេះញញឹមដើរចុះពីជណ្ដើរសម្ដៅចូលទៅអង្គុយកៅអីក្បែរអ្នកស្រីនីហារ៉ាជាម្ដាយបុរសនេះហើយដែលមានឈ្មោះថា"ចន ជុងហ្គុក ហ្គ្រី គ្រីស"
"ត្រូវហើយជុងល្ងាចនេះពេលកូនត្រឡប់មកពីក្រុមហ៊ុនវិញកុំភ្លេចទៅយកកូនថេយ៍ផង"អ្នកស្រីនីហារ៉ាស្រដីប្រាប់ទៅកាន់កូនប្រុសដើម្បីឲ្យនាយទៅយកថេយ៍ជាគូរដណ្ដឹងមកវិមានផង
"គេអត់ជើងមែនទេទើបត្រូវខ្ញុំជាអ្នកទៅយកគេចង់មកហេតុអីក៏មិនមកដោយខ្លួនឯង?"ជុងហ្គុក
"កូនជុង~~! ចាប់ពីស្អែកនេះថេយ៍នឹងមករស់នៅទីនេះហើយកូនត្រូវចេះនិយាយពាក្យល្អដាក់ប្អូនខ្លះផងដឹងទេកូនក៏ដឹងថាប្អូនជាមនុស្សស្លូតបូតណាស់"អ្នកស្រីនីហារ៉ា
"ឲ្យអ្នកផ្សេងទៅយកទៅខ្ញុំមិនទៅយកទេ !ហ្គេដិនចេញឡានទៅក្រុមហ៊ុន"ជុងហ្គុកក៏បានចាកចេញទៅក្រុមហ៊ុនបាត់ទៅបានត្រឹមធ្វើឲ្យម្ដាយឪពុកក្រវីក្បាលហត់ចិត្តជាមួយចរិតកូនប្រុសពួកគាត់មិនថាថេយ៍បានធ្វើអ្វីទេបានជាជុងហ្គុកស្អប់ខ្លាំងបែបនេះអនាគតថេយ៍នឹងទៅជាយ៉ាងណាប្រសិនបើរៀបការហើយជុងហ្គុកនៅតែប្រកាន់ចិត្តស្អប់សង្ឃឹមថារៀបការជុងហ្គុកនឹងកែប្រែចរិតផងចុះ
"មិនដឹងថាពេលណាគេអាចកែប្រែចរិតក្រអិតក្រទមមួយនេះទេ"អ្នកស្រីនីហារ៉ាស្រឡីឡើងសម្លឹងទៅមើលកូនប្រុសគាត់ដែលទើបតែចាកចេញទៅមុននេះ
YOU ARE READING
រឿង ក្រសោបស្នេហ៍លោកប្ដីកំណាច
Short Story"អូនមិនជឿទេថាក្ដីស្រឡាញ់របស់អូនមិនអាចយកឈ្នះចិត្តស្អប់ដែលបងមានចំពោះអូនបានចន ជុងហ្គុក ហ្គ្រី គ្រីស"ថេយ៉ុង
