ព្រឹកថ្ងៃថ្មីក្រោយពីងូតទឹកសម្អាតខ្លួនរួចជុងហ្គុកក៏បានដើរចេញពីបន្ទប់ជាមួយទឹកមុខមិនសូវជាល្អប៉ុន្មានឡើយព្រោះយប់មិញទាស់ជាមួយប្រពន្ធរាងខ្លាំងដែរ
"ចន ជុងហ្គុកហ្គ្រីគ្រីសអាកូនចោរម្សៀត"ផាច់"គ្រាប់តែចេញពីបន្ទប់មិនទាន់ដឹងអីផងក៏ទទួលបានរង្វាន់មួយកំភ្លៀងពីសំណាក់អ្នកជាឪពុកយ៉ាងចាស់ដៃតែម្ដង
"ប៉ា ប៉ាហេតុអីក៏ប៉ាមកវាយខ្ញុំបែបនេះ?"ជុងហ្គុកចោទទៅកាន់លោកហ្គ្រីគ្រីសទាំងឡេឡឺមិនដឹងខ្យល់អីដែលសុខៗត្រូវគាត់មកទះកំភ្លៀងទាំងស្រស់ដោយមកននិយាយហេតុផលអ្វីសូម្បីតែមួយម៉ាត់
"ធ្វើអីឯងច្បាស់ជាដឹងខ្លួនឯងហើយមិនបាច់ចាំយើងនិយាយនោះទេ"លោកហ្គ្រីគ្រីស្រដីទៅកាន់កូនប្រុសដោយបង្ហាញទឹកមុខខឹងក្រោធឥតឧបមា
"ថេយ៍នេះមានរឿងអីបងមិនយល់ទេ?"ដោយឃើញគ្រប់គ្នាសម្លឹងមើលមកខ្លួនដូចចង់សុីសាច់ហុតឈាមបែបនេះជុងក៏បានចូលទៅសួរថេយ៍ពេលនេះជាស្ថានភាពអ្វីនាយមិនយល់ទេ
"រឿងអ្វីមែនទេ?លោកមើលវាទៅ"ថេយ៍បានបង្ហាញវីដេអូរបស់ជុងហ្គុកជាមួយនឹងស្រីកំណាន់ដល់ជុងហ្គុង
"នេះ?ថេយ៍វាមិនមែនបែបហ្នឹងទេបងអាចបកស្រាយបាន"ជុងហ្គុកនៅតែមិនទទួលស្គាល់ព្យាយាមចង់បកស្រាយឲ្យថេយ៍ស្ដាប់តែថារឿងមកដល់ដំណាក់កាលនេះហើយតើអ្នកណានឹងស្ដាប់នាយបកស្រាយទៅ?
"ភស្តុតាងមាននៅនឹងមុខហើយតើលោកមានអ្វីបកស្រាយទៀត?បានហើយខ្ញុំមិនចង់ស្ដាប់ពាក្យបកស្រាយអ្វីទាំងអស់ខ្ញុំត្រូវការលែងលះជាមួយលោក"ថេយ៍គ្រវាសដៃនាយក្រាស់ជាស្វាមីចេញពេលនេះគេមិនខ្វល់អ្វីឡើយអ្វីដែលគេចង់បានពេលនេះគឺការលែងលះ
"ជុងហ្គុកបើលោកមិនស្រឡាញ់កូនខ្ញុំទេដោះលែងកូនខ្ញុំទៅ"អ្នកស្រីថេអ៉ីនបានដើរចូលមកនិយាយទៅកាន់ជុងហ្គុកជាមួយទឹកមុខអង្វរកដោះលែងកូនគាត់ទៅបើមិនស្រឡាញ់កុំឱបក្រសោបទុកអីគាត់ពិតជាខូចចិត្តខ្លាំងណាស់នៅពេលដែលឃើញកូនគាត់ជួបរឿងបែបនេះ
"នេះជារឿងរវាងពួកខ្ញុំទាំងពីរអ្នកក្រៅគ្មានសិទ្ធិលូកដៃនោះទេ"ជុងហ្គុកចាប់ផ្ដើមបញ្ចេញធាតុពិតងាកមកសម្លុតឲ្យអ្នកស្រីថេអ៉ីនរឿងនេះជារឿងនាយនឹងថេយ៍មកចេះអាកាត់អីដែរ?
"ជុងហ្គុកលោកគ្មានសិទ្ធិស្រែកដាក់ម្ដាយខ្ញុំឡើយ"ថេយ៍បានស្រែកឲ្យជុងហ្គុកទាំងខឹងមុខក្រហមនាយហ៊ានណាស់ហ៊ានស្រែកសម្លុតដាក់ម្ដាយគេតើនាយមានសិទ្ធិអ្វីទើបក្លាហានបែបនេះ?
"ឯងក៏ដូចគ្នាដែរគីម ថេយ៉ុងគ្រីស្ទីនហ្វឺសមកនេះ"ជុងហ្គុកបានចាប់កញ្ឆក់ដៃរាងតូចទីណាត់ទីណែងចេញទៅខាងក្រៅជាមួយនាយមិនដឹងថាចង់នាំថេយ៍ទៅណាឡើយ
"ជុងហ្គុកឯងចង់នាំកូនថេយ៍ទៅណា?"លោកហ្គ្រីគ្រីសស្រែកសួរកូនប្រុសគាត់ជាមួយទឹកមុខតានតឹង
"រឿងប្ដីប្រពន្ធខ្ញុំ ខ្ញុំចេះសម្រួលគ្នាហើយ"ជុងហ្គុកងាកមកនិយាយជាមួយឪពុកតែប៉ុណ្ណឹងក៏បានអូសថេយ៍ឆ្ពោះទៅឡានបាត់ទៅរកតែអ្នកណាឃាត់ក៏មិនទាន់ដែរ
"អ្នកតើកូនប្រុសអ្នកនាំកូនខ្ញុំទៅណា?"អ្នកស្រីថេអុីនចោទសួរទៅកាន់អ្នកស្រីនីហារ៉ាដោយបង្ហាញភាពព្រួយបារម្ភលោកផ្ទៃមុខមិនដឹងថាជុងហ្គុកនាំកូនគាត់ទៅណាទេ
"អ្នកកុំបារម្ភអីខ្ញុំជឿថាកូនជុងមិនធ្វើអ្វីដាក់កូនថេយ៍ឡើយកូនជុងនិយាយត្រូវវាជារឿងគ្រួសារពួកគេប៉ុណ្ណោះពួកយើងមិនគួរលូកដៃទេបើពួកគេត្រូវគ្នាវិញយើងប្រាកដក្លាយជាអ្នកខុសវិញមិនខាន"អ្នកស្រីនីហារ៉ាបានលើកហេតុផលដ៏សមស្របមួយមកនិយាយប្រាប់ស្វាមីជាមួយអ្នកស្រីថេអុីន
ESTÁS LEYENDO
រឿង ក្រសោបស្នេហ៍លោកប្ដីកំណាច
Historia Corta"អូនមិនជឿទេថាក្ដីស្រឡាញ់របស់អូនមិនអាចយកឈ្នះចិត្តស្អប់ដែលបងមានចំពោះអូនបានចន ជុងហ្គុក ហ្គ្រី គ្រីស"ថេយ៉ុង
