រឿង ក្រសោបស្នេហ៍លោកប្ដីកំណាច 3

427 20 2
                                        

ភាគ3

#រីករាយក្នុងការអាន

នាព្រឹកថ្ងៃថ្មីបង្ហាញឲ្យឃើញនៅប្ដីប្រពន្ធថ្មីថ្មោងមួយគូរកំពុងតែបណ្ដើរគ្នាសម្ដៅមកតុបាយដែលមានម្ដាយឪពុកនៅរងចាំនោះមើលទៅពួកគេដូចជាត្រូវរ៉ូវគ្នាខ្លាំងណាស់ក៏ប៉ុន្តែគ្រប់យ៉ាងវាគ្រាន់តែជាការសម្ដែងឲ្យល្អភ្នែកប៉ុណ្ណោះ
"កូនថេយ៍កូនគុកក្រោកហើយឬកូនយប់មិញយ៉ាងម៉េចដែរ?"លោកហ្រ្គីគ្រីស
"គ្មានអ្វីអស្ចារ្យផងធម្មតាៗ"ជុងហ្គុកតបទៅឪពុកបែបហីៗតាមចរឹតរាល់ដងមិនកែ
"ពេលនេះពួកកូនរៀបការក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយត្រូវចេះស្រឡាញ់គ្នាថែរក្សាគ្នាឮទេ?"អ្នកស្រីនីហារ៉ា
"...ត្រូវហើយប៉ាម៉ាក់ខ្ញុំក៏មានរឿងខ្លះចង់យកមកពិភាក្សាជាមួយអ្នកទាំងពីរខ្លះដែរ"ស្ងាត់បន្តិចទើបជុងហ្គុកនិយាយបន្ត
"រឿងអីកូន?"
"ខ្ញុំបានពិភាគ្សាជាមួយភរិយាខ្ញុំរួចហើយម៉ាក់ថាពួកយើងនឹងរស់នៅបែកផ្ទះពីនាក់ទាំងពីរណាមួយពួកយើងក៏មិនចង់ជាបន្ទុកដល់អ្នកទាំងពីរដែរ"ច្បាស់ណាស់រឿងនេះជុងហ្គុកគិតតែម្នាក់ឯងអីម្នាក់ឯងប៉ុណ្ណោះគ្មានបានយកមកពិភាក្សាជាមួយថេយ៍ឯណាទេ
"កូនគិតបែបនេះក៏ល្អដែរ !ហើយចុះពួកគេរកផ្ទះបានឬនៅហើយគិតថាចង់ផ្លាស់ទៅរស់នៅថ្ងៃណាដែរ?"អ្នកស្រីនីហារ៉ា
"ស្អែកនេះហើយម៉ាក់"
"កូនថេយ៍កើតអីមែនទេកូហេតុអីក៏ស្ងប់ស្ងាត់ម្ល៉េះកូន?"នៅពេលដែលឃើញថាថេយ៍ដូចជាស្ងប់ស្ងាត់មិនចេញស្ដីអ្វីមួយម៉ាត់បែបនេះទើបអ្នកស្រីនីហារ៉ាសួរនាំ
"អរ !អត់ទេម៉ាក់ដោយសារយប់មិញខ្ញុំគេងមិនសូវលក់ទើបមិនសូវចង់និយាយស្ដី"ថេយ៍បានផ្ដល់ចម្លើយមួយដែលធ្វើឲ្យអ្នកស្រីនីហារ៉ានិងលោកហ្គ្រីគ្រីសយល់ច្រឡំឡើងមកភ្លាមៗ
"ឯងនេះមិនចេះថ្នមប្រពន្ធសោះ"លោកហ្គ្រីគ្រីសទះស្មាកូនប្រុសតិចៗព្រោះតែគិតថាយប់មិញជុងហ្គុកបបួលថេយ៍ចាប់មេឃចាប់ផ្កាយដល់យប់ជ្រៅទើបធ្វើឲ្យថេយ៍អស់ងងុយបែបនេះ
"ប៉ាម៉ាក់ខ្ញុំទៅក្រុមហ៊ុនហើយ"ញ៊ាំបាយបានតែបន្តិចជុងហ្គុកក៏ស្រាប់តែឈប់ភ្លាមៗដោយយកលេសថាទៅក្រុមហ៊ុន
"ឱ !ទៅលឿនម្ល៉េះកូនថ្ងៃនឹង?"ជុងហ្គុកមិនបានតបសំណួរម្ដាយឡើយសឹមក្រោកដើរចាកចេញសម្ដៅទៅឡានបើកឆ្ពោះទៅក្រុមហ៊ុនបាត់ទៅ

រឿង ក្រសោបស្នេហ៍លោកប្ដីកំណាចWhere stories live. Discover now