រឿង ក្រសោបស្នេហ៍លោកប្ដីកំណាច 2

479 25 0
                                        

ភាគ2

#រីករាយក្នុងការអាន

ពន្លឺរស្មីនៃព្រះសុរិយាបានរះឡើងបំភ្លឺផែនពសុធាចាំងជះពន្លឺចូលមកខាងក្នុងបន្ទប់ដ៏ទំលាយមួយតាមបង្អួចដែលបើកចោលតាំងពីយប់នោះបង្ហាញឲ្យឃើញនៅរាងតូចស្ដើងរបស់ថេយ៍កំពុងតែសង្ងំគេងនៅលើគ្រែយ៉ាងស្កប់ស្កល់មិនដឹងថាឡើងទៅគេងលើគ្រែពីពេលណានោះទេ

ក្រាក !!

ភ្លាមៗនោះដែរទ្វារបន្ទប់ចាប់បើកឡើងបង្ហាញឲ្យឃើញពីវត្តមានរបស់រាងក្រាស់ជុងហ្គុកដើរសម្ដៅទៅរកថេយ៍ដែលកំពុងតែគេងនោះដោយក្នុងដៃមានកាន់ទឹកមួយកែវមិនដឹងថាកំពុងតែមានគោលបំណងអ្វីឡើយ

ជុងហ្គុកស្រាប់តែយកទឹកមួយកែវនោះជះទៅលើផ្ទៃមុខរបស់ថេយ៍ដោយមិនក្រែងចិត្តបន្តិចឡើយធ្វើឲ្យថេយ៍ឈ្លក់ទឹកភ្លាមៗ
"ខិ ខិ !ចន ជុងហ្គុកគ្រីហ្គីសបងឯងធ្វើស្អីឆ្គួតរបស់បងនឹង?"ថេយ៍ក្រោកអង្គុយចោទសួរទៅកាន់ជុងហ្គុកទាំងកំហឹងនេះកើតឆ្គួតស្អីទាំងព្រឹកនឹងបានលែងយកទឹកមកជះកណ្ដាលមុខមនុស្សកំពុងតែគេងបែបនេះ?
"ឯងចង់ដេកសម្ពឹកអូសគូទដល់ស្មើណាទៀតទីនេះមិនមែនជាផ្ទះរបស់ឯងដែលអាចឲ្យឯងដេកសម្ពឹកតាមតែចិត្តនោះទេឲ្យចេះដឹងច្បាប់វិន័យនៅទីនេះខ្លះផង"
"..."ថេយ៍បានសម្លក់ជុងហ្គុកទាំងខ្នើតចិត្តសឹមក្រោកចុះពីលើគ្រែសម្ដៅទៅបន្ទប់ទឹកបាត់ទៅឲ្យខ្លាំងសិនចុះកុំឲ្យដល់វេនគេវិញឲ្យសោះជុងហ្គុកត្រៀមខ្លួនទៅ
"ចង់ធ្វើជាប្រពន្ធចន ជុងហ្គុកហ្គី្រគ្រីសហ៎េះវាមិនងាយស្រួលដូចជាឯងគិតនោះទេឯងត្រៀមឲ្យហើយទៅគីម ថេយ៉ុងគ្រីស្ទីនហ្វឺសនៅមានរឿងដែលសប្បាយៗរងចាំឯងច្រើនទៀត"ជុងហ្គុកក្បួចស្នាមញញឹមចុងមាត់លាក់កំណួចយ៉ាងអាថ៍កំបាំងដែលមិនអាចស្មានពីជម្រៅចិត្តរបស់នាយម្នាក់នេះត្រូវឡើយថាមានគោលបំណងអ្វី

+ខាងក្នុងបន្ទប់ទឹក

រាងតូចស្ដើងកំពុងតែឈរមុខកញ្ចក់ជាមួយទឹកមុខរាបស្មើរព្រោះនៅខឹងរឿងដែលជុងហ្គុកយកទឹកមកជះដាក់ខ្លួននៅឡើយ
"អូនមិនជឿទេថាក្ដីស្រឡាញ់របស់អូនមិនអាចយកឈ្នះចិត្តស្អប់ដែលបងមានចំពោះអូនបានចន ជុងហ្គុក ហ្គ្រី គ្រីស"ថេយ៍ឧទានឡើងជាមួយទឹកមុខច្បាស់លាស់គេមិនជឿថាជុងហ្គុកជាមនុស្សដែលមានបេះដូងដែកឡើយចាំមើលចុះគេនឹងប្រើប្រាស់ក្ដីស្រឡាញ់របស់គេយកឈ្នះចិត្តជុងហ្គុកធ្វើឲ្យជុងហ្គុកព្រមចុះចាញ់មកស្រឡាញ់គេវិញបានឡើយ

រឿង ក្រសោបស្នេហ៍លោកប្ដីកំណាចWhere stories live. Discover now