ភាគ5
#រីករាយក្នុងការអាន
ជំហានវែងៗឆ្ពោះចូលមកខាងក្នុងក្រុមហ៊ុនយ៉ាងមានអំណាចក្នុងនាមជាអ្នកដឹកនាំធ្វើឲ្យបុគ្គលិកក្នុងក្រុមហ៊ុនមានការគោរពកោតក្រែងនាយក្រាស់ជុងហ្គុកគ្រប់ៗគ្នា
"សូមគោរពលោកប្រធាន"បុគ្គលិកធ្វើការគោរពដល់រាងក្រាស់ជុងហ្គុកជាប្រធានជាមួចចខ៥យស្នាមញញឹម
"អឹម !"ជំនួសឲ្យការឆ្លើយតបជុងហ្គុកបានងក់ក្បាលបន្តិចសឹមដើរឆ្ពោះចូលទៅខាងក្នុងអូហ្វីសផ្ទាល់ខ្លួនបាត់ឈឹងដោយមានហ្គេដិនជាជំនិតទៅតាមពីក្រោយ
+ខាងក្នុងអូហ្វីសជុងហ្គុក
"ចៅហ្វាយ"ហ្គេដិនដែលស្ងាត់ជាយូរមកហើយបានស្រដីទៅកាន់ជុងហ្គុកហាក់កំពុងតែចង់និយាយរឿងអ្វីមួយ
"មានការអី?"
"ការងារដែលចៅហ្វាយប្រាប់ឲ្យខ្ញុំធ្វើថ្ងៃមុនពេលនេះបានសម្រេចហើយទាន"ស្ដាប់សម្ដីជំនិតចប់ជុងហ្គុកក៏មិនបានតបតអ្វីបន្តដែរក្រៅពីចាប់ទាញយកលេបថបពីក្នុងកាបូមកបើកប្រើប្រាស់
កាលបើអស់ការងារជាមួយជុងហ្គុកហើយហ្គេដិនក៏បានចាកចេញទៅបន្ទាប់ពីហ្គេដិនចេញផុតបានបន្តិចក៏មាននៅវត្តមានស្រីស្រស់ម្នាក់ដើរចូលមកដោយនាងជាលេខារបស់ជុងហ្គុកហើយក៏ជាស្រីរបស់ជុងហ្គុកដូចគ្នា
"លោកប្រធានចាស៎ !"ស្រីស្រស់កញ្ញាលេខាបានចូលទៅរកជុងហ្គុកជាមួយរឹកពារម្ញិកម្ញក់
"នាងមានការអី?"សម្លេងគ្រលរធំចោទសួរទៅកាន់កញ្ញាលេខាដោយរក្សាទឹកមុខរាបស្មើដដែល
"ខ្ញុំនឹកលោកប្រធានខ្លាំងណាស់ដឹងទេ?ហេតុអីក៏យប់មិញមិនមករកខ្ញុំអញ្ចឹងខ្ញុំខំចាំលោកប្រធានដឹងទេ?"កញ្ញាលេខាបានចូលទៅអង្គុយលើភ្លៅជុងហ្គុកនិយាយព្រមទាំងបង្អូសដៃអង្អែលទ្រូងម៊ាំថ្នមៗដើម្បីឲ្យដៃរាងក្រាស់
"យើងរវល់ធ្វើអីតើយើងត្រូវប្រាប់នាងដែរត្រូវទេ?"
"ខ្ញុំគ្មាន័យបែបហ្នឹងទេ !"កញ្ញាលេខាបានបង្អូសដៃទៅអង្អែលពីលើកូនប្រុសរបស់ជុងហ្គុកដែលកំពុងតែសង្ងំដេកក្នុងខោនោះថ្នមៗដើម្បីដាស់វាឲ្យភ្ញាក់
"ចេញទៅ"ជុងហ្គុកស្រែកដេញកញ្ញាលេខាចេញព្រោះតែនាយគ្មានអារម្មណ៍អីនោះទេរឹតតែមិនចូលចិត្តដែលដែលអ្នកណាមករំខាននាយពេលកំពុងតែធ្វើការងារ
"លោកប្រធាន~~!"
"ចេញទៅឬក៏ចង់សុីគ្រាប់សំណររបស់យើងសិន?"កញ្ញាលេខាបានក្រោកចាកចេញទៅទាំងមិនសុខចិត្តព្រោះតែនេះជាលើកទីមួយហើយដែលជុងហ្គុកព្រងើយកន្តើយមិនខ្វាយខ្វល់ពីនាងបែបនេះ
YOU ARE READING
រឿង ក្រសោបស្នេហ៍លោកប្ដីកំណាច
Short Story"អូនមិនជឿទេថាក្ដីស្រឡាញ់របស់អូនមិនអាចយកឈ្នះចិត្តស្អប់ដែលបងមានចំពោះអូនបានចន ជុងហ្គុក ហ្គ្រី គ្រីស"ថេយ៉ុង
