ZhanZhan Restaurant
ចាន់មកដល់ក្នុងហាងហេីយអង្គុយជាមួយហុងសៀននឹងទឹកភ្នែកហូរដូចទន្លេយំអោបមិត្តដេីម្បីបញ្ចេញការឈឺចាប់នៅក្នុងខ្លួនអោយអស់ ឯមីងយៀកមិនហ៊ាននៅក្បែរព្រោះបងប្រុសរបស់គេទេីបធ្វើឱ្យចាន់ក្លាយជាបែបនេះប្រហែលស្អប់នាយដែរហើយ។
« ហុឹក ~ ហុឹក ឈឺចិត្តខ្លាំងណាស់ ~ ហុឺ » ចាន់យំមិនឈប់រហូតដល់ហុងសៀនមិនបានទៅណាមានតែអង្គុយលួងលោមមិត្តម្នាក់នេះអោយបាត់យំប៉ុណ្ណោះព្រោះប្រហែលពិបាកចិត្តខ្លាំងមែនទែនហើយ
« បានហើយឈប់យំឯងមិនមែនក្មេងទេណាចាន់ » ហុងសៀនខំប្រឹងលួងលោមដែលធ្វើឲ្យចាន់កាន់តែយំលេីសដេីមដែលធ្វើចារឹកក្មេងពិបាកនិយាយគ្នាជាងអាយុ1ខួបទៅទៀត
« ក្មេងយំបានចុះមនុស្សធំយំមិនបានមែនទេ? ~ ហុឺ » ចាន់មិនបានខ្វល់ខ្វាយនឹងសម្តីរបស់ហុងសៀនឡើយដែលចេះតែយំដែលអាវរបស់មិត្តឡើងសេីមជោគមេីលទាំងហួសចិត្តនេះហើយស្នេហាដំបូងដែលត្រូវគេបោកត្រូវចាំទុកក្នុងខួរ។
មីងយៀកនាំចាន់ទៅសម្រាកហើយក៏មកមេីលហាងវិញដោយមានមីងយៀកសួរនាំពួកគេបានត្រឹមដកដង្ហើមធំធ្វើយ៉ាងម៉េចបេីចាន់ឈឺចាប់ប៉ុន្តែអុីប៉ូឯនោះក៏ឈឺចាប់ដូចគ្នា។
ពេលវេលាដេីរលឿនដូចហាក់បីដូចជាមិនយល់ពីអារម្មណ៍របស់មនុស្សប្រសិនបើអាចឃាត់ពេលវេលាអោយនៅមួយកន្លែងគឺនឹងរស់នៅនឹងថ្ងៃនេះរហូតដោយមិនមានថ្ងៃទៅមុខទៀតគឺល្អណាស់។
រាងក្រាស់បេីកឡានទៅទិញស្រាហើយនឹងបន្តដំណេីរទៅផ្ទះតូច។ចូលទៅដល់ខាងក្នុងនឹងមេីលរូបភាពគ្រប់យ៉ាងនៅទីនោះ ដែលមានយ៉ាងច្រើននាយក៏ញញឹមឡើងហើយក៏លេីកស្រាអកហើយទឹកភ្នែកក៏ស្រក់មិនដឹងថាពេលណាទេីបបនាយមានពេលវេលាជាមួយចាន់ដូចក្នុងរូបភាពទាំងអស់នេះម្តងទៀត។
ទីង ~ ~
សម្លេងកណ្តឹងមុខផ្ទះបានលឺឡើងអុីប៉ូដេីរទៅមេីលឃើញថាជាមេធាវីនាយប្រញាប់រៀបចំខ្លួនអោយរៀបរយនឹងដេីរចេញទៅនិយាយជាមួយគាត់ដោយមានរឿងខ្លះត្រូវពិភាក្សា។
« សួស្តីលោកតេីហៅខ្ញុំមកមានការអ្វី? » លោកមេធាវីសួរ
« បាទខ្ញុំមានរឿងចង់និយាយជាមួយលោកចូលអង្គុយសិនទៅ » អុីប៉ូញញឹមហើយអោយមេធាវីអង្គុយអោយស្រួលបួលសិនមុននឹងចាប់ផ្តើមកិច្ចពិភាក្សាជាមួយគ្នា។
សម្លេងអ្នកទាំងពីរជជែកគ្នាពីនេះពីនោះចូលសាច់ការទឹកមុខហាក់បីដូចជាតានតឹងណាស់មិនដឹងថានិយាយអ្វី ហើយបន្ទាប់ពីបាននិយាយគ្នាត្រូវរូវហើយទេីបមេធាវីត្រឡប់ទៅវិញដោយមានអុីប៉ូជូនដំណើរ។
រាងក្រាស់ចូលមកក្នុងផ្ទះវិញហើយបន្តការផឹកស្រាមេីលរូបភាពយ៉ាងច្រើនផឹករហូតដល់ទន់ខ្លួននឹងដេកលេីសឡុងបញ្ចេញសម្លេងតិចៗដែលសឹងតែស្តាប់មិនលឺ។
« ផ្ទះតូចមួយនេះនឹងនៅជាមួយអនុស្សាវរីយ៍របស់ពួកយើងរហូតទៅ » អុីប៉ូសន្លប់បាត់ដោយសារឥទ្ធិពលស្រា។
សូមរង់ចាំទស្សនាភាគបន្ត.....❤️💚✨
KAMU SEDANG MEMBACA
រឿង : អ្នកប្រុសធំ✨(END)
Romansaវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
