ពេលនេះបេះដូងកំពុងរបួសវាកាន់តែឈឺផ្សារខ្លាំងឡើងៗដោយមិនបាត់ឯកែវភ្នែកឡេីងក្រហមហេីយជុំវិញរង្វង់ភ្នែកឡេីងខ្មៅទឹកភ្នែកដាបពេញថ្ពាល់ដែលកំពុងតែមេីលទូរស័ព្ទអូសមេីលរូបភាព។អូ!មែនភ្លេចបញ្ជាក់!ម្នាក់នោះមានអ្នកណាទៀតក្រៅពីស៊ាវចាន់។
រាងតូចរៀបចំខ្លួនអោយស្អាតបាតនឹងបេីកឡានចេញទៅហើយឆ្ពោះទិសដៅតម្រង់ទៅWangGroupដោយក្នុងចិត្តមិនស្ងប់ត្រូវតែទៅនិយាយជាមួយគេជាលេីកចុងក្រោយ។
ងឺក ~ ~
គ្រាន់តែមកដល់រាងតូចដកដង្ហើមធំនឹងដេីរចូលទៅក្នុងក្រុមហ៊ុនសំដៅទៅបន្ទប់ធ្វើការរបស់អុីប៉ូនឹងត្រៀមខ្លួនរួចជាស្រេចដេីម្បីប្រឈមមុខនឹងគេ។
ក្រាក ~ ~
ទ្វារបេីកឡើងរាងតូចដេីរចូលទៅដែលមានរាងក្រាស់កំពុងតែងាកមកមេីលយ៉ាងយ៉ាងភ្លឹកបេះដូងលោតញាប់ហើយក៏ឈឺចាប់ស្របគ្នាដែលនៅពេលជួបម្តងទៀតបែបនេះចង់អោបចង់ថេីបដូចមុនណាស់ប៉ុន្តែហាមចិត្តខ្លួនឯងអោយបាន។
« មានការអ្វីមកដល់ទីនេះទាំងព្រឹក? » អុីប៉ូបិតឯកសារទុកហើយសួរទៅកាន់ចាន់ទាំងទឹកមុខស្មើធេង ត្រូវធ្វើជាមនុស្សចិត្តដាច់ទេីបអាចរក្សាសុវត្ថិភាពបាន
« ខ្ញុំគ្រាន់តែចង់មកសួរលោកជាលេីកចុងក្រោយព្រោះខ្ញុំមិនទាន់អស់ចិត្ត » ចាន់និយាយទាំងអួលដើម.ក មេីលឃើញគេប្រងេីយកន្តេីយដាក់ខ្លួនបែបនេះអន់ចិត្តហើយឈឺចាប់ស្អិតទ្រូងណាស់
« មិនទាន់អស់ចិត្តរឿងអ្វី?រវាងពួកយើងបានបញ្ចប់ហើយ ខ្ញុំមិនចង់អោយឯងមកពាក់ព័ន្ធជាមួយខ្ញុំនោះទេ បេីនៅតែបែបនេះប្រយ័ត្នវ៉ាន់ឈីងឃើញប្រចណ្ឌ នាងជាប្រពន្ធរបស់ខ្ញុំគឺមិនចង់អោយនាងយល់ច្រឡំទេ » អុីប៉ូចងចិញ្ចើមដែលរឿងគ្រប់យ៉ាងបានដោះស្រាយរួចអស់ទៅហើយទំនាក់ទំនងមួយនេះក៏បានបញ្ជាក់ពួកយើងលែងដូចមុន
« .... » ចាន់មិននិយាយអ្វីប៉ុន្តែពាក្យថាប្រពន្ធគឺស្តាប់ទៅចាក់ចុកៗណាស់ គេហៅនាងនោះថាប្រពន្ធពេញៗមាត់ ដែលមិនធ្លាប់នឹកដល់អនុស្សាវរីយ៍របស់ពួកយើងកាលពីមុនវារីករាយយ៉ាងណាបានត្រឹមតែដកដង្ហេីមធំហេីយក៏អួលដេីម.ក
« អរគុណលោកខ្លាំងណាស់សម្រាប់ស្នេហាក្លែងក្លាយរយះពេលខ្លី » និយាយហើយចាន់ដេីរចេញស្របពេលដែលវ៉ាន់ឈីងដេីរចូលមកហើយក៏ញញឹមចុងមាត់ទាំងពេញចិត្តថែមទាំងលេីកចិញ្ចើមដឺ
« ប្រុសមិនត្រូវការឯងទេយេីងធ្លាប់ប្រាប់ហើយថាបងអុីប៉ូមិនបានស្រឡាញ់មនុស្សប្រុស យ៉ាងម៉េចពេលនេះឈឺចាប់ខ្លាំងណាស់មែនទេ?ហាសហាស » នាងនិយាយទាំងសើចដឺដែលបានឃើញចាន់ក្នុងសភាពបែបនេះគឺសមចិត្តនាងណាស់ហើយក៏ធ្វើឲ្យគេក្អួតឈាមដោយសារតែរឿងមួយនេះ។
ចាន់បានត្រឹមតែក្តាប់ដៃហើយដេីរចេញដែលពេលនេះមិនចង់និយាយអ្វីទាំងអស់ហេីយអុីប៉ូអស់ចិត្តជាមួយខ្លួនតេីយេីងជាម្ចាស់សាម៉ីខ្លួនចាំបាច់អីទៅមានចិត្តលេីគេទៀត?។
« ឃេីញទេខ្ញុំធ្វើអោយនាងមេីលឃើញហើយថាទំនាក់ទំនងរបស់ខ្ញុំនឹងចាន់វាយ៉ាងម៉េច » អុីប៉ូដេីរទៅអង្គុយតុធ្វើការវិញដែលនាយបានដឹងរួចទៅហើយថានាងបានលួចស្តាប់ពួកគេនិយាយគ្នាពីខាងក្រៅ
« ល្អណាស់!បងឈប់ពាក់ព័ន្ធជាមួយវាបែបនេះល្អហើយ » នាងញញឹមស្រស់ហើយដេីរទៅជិតអុីប៉ូអង្អែលស្មារបស់គេថ្នមៗ ឃើញសកម្មភាពអម្បាញ់មិញរបស់ពួកគេគឺនាងរំភើបហើយរីករាយ នេះហើយអ្នកប្រុសធំវ៉ាងអុីប៉ូមនុស្សម៉ត់ចត់
« ខ្ញុំកំពុងធ្វើការរក្សាឥរិយាបថរបស់នាងអោយស្រួល » អុីប៉ូនិយាយទាំងកែវភ្នែកគម្រាមដែលធ្វើឲ្យនាងដកចេញយ៉ាងលឿនហើយនាយក៏ដកដង្ហើមធំធ្វើការបន្តដោយកែវភ្នែកបង្ហាញពីការគិតយ៉ាងច្រើនមិនអាចនឹកស្មានដល់។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
