រីង ~ រីង
សម្លេងទូរស័ព្ទរបស់អុីប៉ូរោទ៍ឡេីងនាយកំពុងតែជិះតាក់សុីដេីម្បីទៅយកឡានដែលឃេីថាជាលេខរបស់ឪពុកក៏លេីកទទួលយ៉ាងលឿន។
« អាឡូ ~ លោកប៉ា »
« តេីឯងបានធ្វើស្អី? » លោកវ៉ាងសួរទាំងស្រែកខ្លាំងៗដែលធ្វេីអោយអុីប៉ូចងចិញ្ចេីមភ្លាមៗទាំងមិនយល់សោះ
« ខ្ញុំបានធ្វើស្អីទៅ? »
« ឯងមិនបានមេីលWeiboទេឬថាឯងបានធ្វេីអ្វី »
« ខ្ញុំមិនដឹងទេលោកប៉ា »
« បានហើយឆាប់ត្រឡប់មកផ្ទះឥឡូវនេះមកនិយាយអោយដឹងគ្នា »
និយាយហើយលោកវ៉ាងកាត់ផ្តាច់ទំនាក់ទំនងឯអុីប៉ូយកទូរស័ព្ទឆែកមេីលយ៉ាងលឿននឹងបេីកភ្នែកធំមិននឹកស្មានពីព័ត៌មានមួយនោះដោយមានសរសេរCaptionយ៉ាងច្បាស់ៗថា"កូនម្ចាស់ក្រុមហ៊ុនWangGroupបានបែកធ្លាយវីដេអូស្រើបស្រាលជាមួយមនុស្សស្រីកូនលោកសៀដែលជាអ្នកជំនួញដ៏ល្បី"។
ព័ត៌មានដ៏ក្តៅគគុកបែបនេះវារីករាលដាលពេញបណ្ដាញសង្គមនឹងកំពុងតែមានការជជែកវែកញែកហេីយអុីប៉ូត្រឡប់ទៅផ្ទះយ៉ាងលឿនដោយឃេីញមានលោកសៀនឹងវ៉ាន់ឈីងនៅក្នុងវីឡាស្រាប់។
« នេះវាយ៉ាងម៉េចកូនវ៉ាន់ឈីងនឹងអុីប៉ូព័ត៌មាននេះពិតទេ? » លោកសៀសួរដែលគាត់មិនសប្បាយចិត្តទេដែលមានព័តមានបែបនេះ វាក៏អាចធ្វើឱ្យប៉ះពាល់ដល់ការរកសុីរបស់គាត់ដែរនេះមិនទាន់រៀបការផងបែរជាមានរឿងបែបនេះ
« .... » អុីប៉ូមិនដឹងឆ្លើយយ៉ាងម៉េចព្រោះបេីបដិសេធហើយបំបាក់មុខនាងច្បាស់ជានាងខឹងមិនខាននាយមានតែអង្គុយអោយស្ងៀមស្ងាត់ទេីបល្អបំផុតដែលរឿងនេះនាយហាក់បីដូចជាមិនសូវភ័យទេនាយមិនបានប្រព្រឹត្តមានអ្វីត្រូវភ័យប៉ុន្តែខ្លាចណាស់ខ្លាចតែចាន់ឃើញវីដីអូនេះគឺពិបាកទទួលយក
« គឺពិតមែនហើយលោកប៉ា!កាលនោះពួកកូនស្រវឹងទាំងពីរនាក់ហើយក៏ចូលទៅសណ្ឋាគាររួចក៏បែបនោះទៅពួកយើងគឺបានរួចរាល់ហើយ » នាងនិយាយទាំងភ័យព្រោះតែខ្លាចអុីប៉ូប្រាប់ការពិតគ្រប់យ៉ាងទៅកាន់ចាស់ទុំហើយនាងក៏មិនអាចរៀបការជាមួយនឹងគេបាន
« មិនអាចទុកអោយព័ត៌មានមួយនេះបានយូរនោះទេពួកឯងមានតែឆាប់រៀបការប៉ុណ្ណោះទេីបបាន2ថ្ងៃទៀតគ្រប់គ្រាន់ហេីយ » លោកសៀសម្រេចចិត្តដែលគាត់ត្រូវតែអោយព័ត៌មានទាំងអស់នេះល្បីខ្លាំងនោះទេមានតែការរៀបការអោយលឿនប៉ុណ្ណោះទេីបបាន
« ចាស!! » វ៉ាន់ឈីងឆ្លើយទាំងញញឹមនឹងមេីលមុខអុីប៉ូទោះបីជាយ៉ាងណាក៏នៅតែសប្បាយចិត្តព្រោះការរៀបការរបស់នាងនឹងអុីប៉ូនឹងកេីតឡេីងហើយក្លាយជាប្តីប្រពន្ធនឹងគ្នាគ្រាន់គិតក៏ក្តីសុខ
« .... » អ្នកណាក្តីសុខក៏ក្តីចុះឯអុីប៉ូគិតទៅដល់ចាន់មុនគេពេលនេះមិនដឹងថាយ៉ាងម៉េចនោះទេ តេីគេខូចចិត្តទេពេលឃើញវីដេអូបែបនេះ?។
ដូចការគិតមិនខុសចាន់គឺបានឃើញវីដេអូពេញភ្នែកហើយក៏យំយ៉ាងខ្លាំងពិតជានឹកស្មានមិនដល់ថាអុីប៉ូបានធ្វេីបែបនោះជាមួយវ៉ាន់ឈីងដែលដៃអោបស្រវាខ្លួនរាល់ថ្ងៃពេលនេះខ្ពេីមខ្លួនឯងខ្លាំងណាស់ដែលមានដៃដ៏អាក្រក់មួយនោះបានមកប៉ះ។
ពួកគេបានធ្វើអ្វីរួចរាល់ហើយ។ចាន់នឹកឃេីញដល់ថ្ងៃនោះថ្ងៃដែលចូលទៅឃេីញវ៉ាន់ឈីងបម្រុងរំលោភអុីប៉ូតាមពិតពួកគេប្រហែលរួចម្តងមកហេីយវ៉ាន់ឈីងដាក់ថ្នាំសម្រេីបបម្រុងម្តងទៀតតែគេមិនចង់បានខ្លួនជួយទាន់ទេីបបានយប់នោះខ្លួនជាមួយនឹងគេបានសម្រេច។
ពិតជាខ្ពេីមអេីមខ្លាំងណាស់!!!
ចាន់ចូលទៅក្នុងបន្ទប់ទឹកសម្អាតខ្លួនអោយស្អាតដែលជាប់ក្លិនក៏អាក្រក់របស់អុីប៉ូដែលបានគ្នាជាមួយនាងហើយបែរជាបានជាមួយខ្លួនទៀតនេះគឺហៅថាសុីដដែលអ្នកដទៃ។
សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
