ថ្ងៃថ្មី!!
ថ្ងៃនេះចាន់រវល់ទេីបអុីប៉ូបេីកឡានមកក្រុមហ៊ុនមុន។នាយដេីរចូលទៅមិនបានប៉ុន្មាននាទីផងស្រាប់តែពេលនោះវ៉ាន់ឈីងក៏ដេីរចូលមកហេីយនាយឃេីញបែបនោះមិនចង់និយាយអ្វីច្រេីនទេ មានតែសម្របខ្លួនតាមទាំងបង្ខំចិត្ត។
« បងអុីប៉ូនឹកបងខ្លាំងណាស់ខានជួបតែបន្តិចសោះ » នាងដេីរមកជិតអុីប៉ូទាំងស្នាមញញឹមនឹងចង់អោបគេអោយបាត់នឹកប៉ុន្តែកែវភ្នែកកំណាចសម្លឹងមើលនាងក៏មិនហ៊ានដែរព្រោះដឹងច្បាស់ថាអុីប៉ូជាមនុស្សយ៉ាងម៉េច
« នាងមកទីនេះធ្វើអ្វីដឹងទេខ្ញុំកំពុងតែធ្វើការ » អុីប៉ូមិនចង់និយាយច្រើនជាមួយនាងឡើយ ហើយក៏រកលេសដេីម្បីអោយនាងចេញទៅវិញនឹងធ្វើការបានស្ងប់ស្ងាត់ល្អ
« បងធ្វើការធ្វើទៅខ្ញុំមិនបានមករករឿងបងឯណាខ្ញុំគ្រាន់តែមកមេីលបងទេតេី ឯណាស៊ាវចាន់របស់បងគេទៅណាបាត់ហើយ? » នាងលឺបែបនោះអារម្មណ៍មិនល្អភ្លាមតែញញឹមដេីម្បីអោយខ្លួនឯងសប្បាយចិត្ត ហើយក៏ដឹងថាអុីប៉ូនៅតែពាក់ព័ន្ធនឹងចាន់គ្រាន់តែគិតនាងចង់តែដឺគេនោះទេ ព្រោះនាងឈ្នះហើយ
« កុំយកចាន់មកពាក់ព័ន្ធអីរឿងរបស់ពួកយើងចាន់មិនដឹងអ្វីទេសង្ឃឹមថានាងនឹងយល់ » លឺនិយាយពាក់ព័ន្ធដល់ចាន់គឺមិនមានអារម្មណ៍ល្អឡើយ ហេតុអ្វីត្រូវទាញចាន់មកពាក់ព័ន្ធទាំងដែរមនុស្សក្រៅទៅវិញ?នាងជាមនុស្សគ្រោះថ្នាក់ការពារចាន់ជារឿងល្អបំផុត
« ម៉េចក៏ថាអាចាន់មិនពាក់ព័ន្ធវាចង់ដណ្ដើមបងពីអូន វាខ្លាំងពេកហើយវាធ្វើគ្រប់យ៉ាងដេីម្បីដណ្ដើមបងចេញពីអូន មិនថាមិនពាក់ព័ន្ធបងចង់ការពារវាមែនទេ? » នាងនិយាយទាំងមិនសុខចិត្តហើយក៏សម្លក់មុខអុីប៉ូដែលពេលនេះគឺចង់ការពារចាន់ហេីយបាននិយាយបែបនេះ អោយនាងមិនខឹងហេីយនៅស្ងៀមបានយ៉ាងម៉េច
« ចាន់ចង់ដណ្តើមខ្ញុំប៉ុន្តែខ្ញុំមិនបានស្រឡាញ់គេឡើយខ្ញុំមិនស្រឡាញ់មនុស្សប្រុសទេគឺស្រឡាញ់មនុស្សស្រី នាងកុំភ័យហើយកុំយកចាន់មកពាក់ព័ន្ធក្នុងរឿងនេះ ខ្ញុំគ្រាន់តែបោកគេងលេងដេីម្បីកំដរអប់សុខតែប៉ុណ្ណោះ » នាយព្យាយាមនិយាយដេីម្បីអោយនាងស្ងប់ចិត្ត ត្រូវតែការពារចាន់នាយត្រូវតែនិយាយយ៉ាងម៉េចអោយមនុស្សស្រីម្នាក់នេះព្រមជឿជាក់អោយទាល់តែបាន ចាន់សំខាន់ណាស់មិនអាចបាត់បង់
« បេីបងមិនស្រឡាញ់ចាន់អញ្ចឹងបងមានតែត្រៀមខ្លួនតែប៉ុណ្ណោះបន្តិចទៀតពួកយេីងនឹងបានរស់នៅជាមួយគ្នាហេីយ » លឺបែបនោះនាងក៏សប្បាយចិត្តមកវិញហើយទឹកមុខរបស់អុីប៉ូបញ្ជាក់យ៉ាងច្បាស់ធ្វេីអោយនាងព្រមជឿ ទាំងអ្នកនៅក្បែរគឺដកដង្ហើមធំ
« បាទ!ខ្ញុំគ្រាន់តែបោកគេប៉ុណ្ណោះនាងកុំភ័យ » អុីប៉ូនិយាយទាំងហួសចិត្តដែលចាន់បានលឺច្បាស់ជាខឹងមិនខានប៉ុន្តែអោយនាយធ្វើយ៉ាងណាបេីសិនមិននិយាយបែបនេះចាន់ក៏អាចមានគ្រោះថ្នាក់គ្រប់ពេលមេីលមិនឆ្លុះចិត្តស្រីម្នាក់នេះទេ។
......
[ ចាន់ចង់ដណ្តើមខ្ញុំប៉ុន្តែខ្ញុំមិនបានស្រឡាញ់គេឡើយខ្ញុំមិនស្រឡាញ់មនុស្សប្រុសទេគឺស្រឡាញ់មនុស្សស្រី ]
[ ខ្ញុំគ្រាន់តែបោកគេងលេងដេីម្បីកំដរអប់សុខតែប៉ុណ្ណោះ ]
ពាក្យសម្ដីទាំងអស់នេះលឺច្បាស់ៗផ្ទាល់ត្រចៀកចាន់បានស្តាប់លឺអស់ហេីយវាឈឺៗខ្លាំងណាស់ពេលនេះសឹងតែទន់ជង្គង់ឈរលែងកេីត ទឹកភ្នែកហូរចុះយកដៃក្តាប់សាច់មួយដុំនៅខាងឆ្វេងវាឈឺដូចយកកាំបិតចាក់រាប់ពាន់ សំណាងណាស់បានមកទាន់ពួកគេបាននិយាយគ្នា ពេលនេះទេីបដឹងថាវ៉ាងអុីប៉ូប្រុសចិត្តល្អជាមួយនឹងខ្លួនគ្រប់យ៉ាងចុងក្រោយគឺ"បោកប្រាស់"

សូមរង់ចាំទស្សនាភាគបន្ត.....❤️💚✨

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now