ហាងគំនូរ
ស្ថិតនៅក្នុងបន្ទប់កញ្ចក់យ៉ាងស្រស់ស្អាតឈូអុីងកំពុងតែកាន់ជក់ទឹកពណ៍នឹងមេីលទៅកាន់ក្រដាសសរដែលត្រៀមគូររូបឥឡូវនេះដែលនាងគូរជាលេីកទីពីរ ស្នាមញញឹមយ៉ាងស្រស់បង្កប់ដោយមន្តស្នេហ៍អ្នកណាទៅដឹងថាកំលោះចាស់ជូឆឹងកំពុងតែមេីលហើយដេីរចូលមក។
« តេីអ្នកនាងកំពុងតែគូររូបអ្វីនឹង? » ជូឆឹងសួរឡើងដែលធ្វើឲ្យឈូអុីងភ្ងាក់ព្រឺតហើយទឹកថ្នាំក៏ប្រឡាក់ចំដៃហើយនាងក៏ញញឹមថេីរមិននឹកស្មានថាបានជួបគេនៅទីនេះ
« ចាំខ្ញុំជូត » ជូឆឹងដកយកកូនកន្សែងពីក្នុងហោប៉ៅនឹងជូតដៃឈូអុីងថ្នមៗដែលនាងមិននិយាយអ្វី។
ក្លិនកាយក្រអូបប្រហើរដែលរំលាយផាត់នឹងច្រមុះរបស់នាយកែវភ្នែកស្រទន់មួយគូដែលកំពុងតែមេីលយ៉ាងភ្លឹក នាយមានអារម្មណ៍ថាបេះដូងមួយនេះលោតញាប់ខ្លាំងណាស់ សន្យានឹងខ្លួនឯងហើយតាំងពីហ័រលីងស្លាប់នាយមិនស្រឡាញ់អ្នកណាដាច់ខាតប៉ុន្តែនាងធ្វើឲ្យនាយធ្លាក់ក្នុងអន្លង់ស្នេហ៍ទាល់តែបាន ប៉ុន្តែវាមិនអាចទៅរួចនោះទេព្រោះនាយចូលមកជិតនាងមិនមែនស្រឡាញ់តាំងពីដំបូងមកម្ល៉េះ។
« អរគុណលោកហើយ » នាងញញឹមហើយដកដៃចេញមិនភ្លេចទេពាក្យអរគុណយ៉ាងគួរសម នឹងដាក់ភ្នែកសម្លឹងទៅមើលផ្ទាំងគំនូរវិញម្តង
« មិននឹកស្មានសោះថាអ្នកនាងចេះគូតគំនូរ » ជូឆឹងឈរជិតឈូអុីងទាំងស្នាមញញឹមហើយក៏មេីលទៅគំនូរដែលចាប់ផ្ដើមគូរគ្រាន់តែឃើញក៏ដឹងថានាងមនុស្សពូកែដែរ ចាំមើលរូបចេញមកទាំងមូលគឺស្អាតជាងនេះផងក៏មិនដឹង
« គំនូរគឺជាអ្វីដែលខ្ញុំចូលចិត្ត ពេលខ្ញុំទំនេរគឺហាងគំនូរមួយនេះហើយដែលខ្ញុំតែងតែមកគូរ ហើយពេលខ្លះដាក់លក់អោយភ្ញៀវទៀតផង » នាយនិយាយទាំងផ្តោតអារម្មណ៍ទៅលើគំនូរមានមនុស្សអង្គុយជិតហើយក៏ជជែកគ្នាលេងអោយសប្បាយចិត្តបន្តិចទៅទាំងដែលពេលនេះនាងរំភើបណាស់សឹងតែកាន់ជក់មិនជាប់ឡើយ
« ដូចគ្នាណាស់ខ្ញុំក៏ចូលចិត្តគូរគំនូរដែរ » ជូឆឹងក៏មេីលទៅគំនូរមួយផ្ទាំងហើយក្រោកឈរដេីរទៅមេីលអោយជិតទាំងស្នាមញញឹមដែលឈូអុីងកំពុងតែមេីលទៅយ៉ាងភ្លឹក ហេតុអ្វីប្រុសម្នាក់នេះហេតុអ្វីធ្វើឲ្យបេះដូងនាងរំភើបយ៉ាងនេះ?
« ចឹងខ្ញុំនឹងលោកគឺដូចគ្នាហើយ »
ជូឆឹងលឺបែបនោះបែរមករកឈូអុីងក៏សេីចបន្តិចនឹងដេីរទៅពីក្រោយនាយចាប់ដៃថ្នមៗដែលខ្យល់ដង្ហេីមរបស់កំលោះចាស់គឺសឹងតែដល់ត្រចៀកនាងទៅហេីយ។
« ពួកយើងគូររូបជាមួយគ្នាទៅ »
« អុឹម! » ឈូអុីងងក់ក្បាលហើយដៃរបស់នាងត្រូវបានដៃមាំក្រសោបជាប់ហើយចាប់ផ្តើមគូររូបដោយការផ្ចិតផ្ចង់ដែលប្រុសម្នាក់នេះពូកែណាស់ដែរតេី គេគូរលឿនជាងនាងទៅទៀតប្រហែលស្ទាត់ជំនាញខ្លាំងហើយ។
ទម្រាំបានគូររួចនាងអៀនឡើងថ្ពាល់ក្រហមអស់ហើយឯជូឆឹងចេះតែសម្លឹងមើលរូបភាពដោយការពេញចិត្តនឹងមេីលទៅកាន់នាងតែនាងបែរចេញដោយមិនចង់ប្រឈមមុខនឹងក្រសែភ្នែកដ៏ស្រទន់មួយនោះ។
« តេីស្អាតទេឈូអុីងពេលពួកយើងគូរពីរនាក់បែបនេះ? » នាយសួរឡើងដែលហៅឈ្មោះនាងតូចយ៉ាងច្បាស់ មិនដែលលឺឡើងគេហៅឈ្មោះនាងបែបនេះលឺហើយពិតជាពិរសណាស់
« គឺស្អាតណាស់លោក » នាងឆ្លើយទាំងអឹមអៀនដែលចង់ហៅឈ្មោះគេដូចគ្នាប៉ុន្តែនាងជួបប៉ុន្មានដងហេីយគឺមិនដែលបានសួរ
« ខ្ញុំឈ្មោះជូឆឹងជួបគ្នាប៉ុន្មានដងហើយមិនដែលណែនាំឈ្មោះអ្នកនាងអោយបានដឹង » ឃើញថានាងមិនដែលហៅឈ្មោះនាយទេីបដាច់ចិត្តប្រាប់ ហើយមកហៅថាលោកៗរហូតបែបនេះគឺពិបាកស្តាប់ណាស់
« ចាស » នាងឆ្លើយតបដែលទីបំផុតទេីបបានស្គាល់ឈ្មោះមនុស្សប្រុសម្នាក់នេះ ទង្វើនឹងសកម្មភាពរបស់គេដែលធ្វើមកលើនាងទាំងប៉ុន្មានជ្រៀបចូលពេញខ្លួនអស់ហើយ។
ពួកគេទាំងពីរមេីលគ្នាហើយក៏និយាយសំណេះសំណាលទៅវិញទៅមកជួនកាលសេីចជួនកាលឃើញញញឹមដែលប្រហែលជាត្រូវរឿងណាស់ហើយមេីលទៅ។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
