អុីប៉ូចាន់បានអង្គុយមេីលកុនរួចរាល់ពួកគេក៏បានដេីរទិសរបស់ខ្លះៗ។អុីប៉ូបានទិញរបស់អោយចាន់យ៉ាងច្រេីនដោយមិនស្តាយឯចាន់កាន់ឡេីងចង់យោគខ្លួនដោយគ្មានអ្នកជួយសោះ។
« អុីប៉ូបងទិញអោយអូនច្រើនពេកហើយបងគិតថាបងអភិជនមែនទេ? » ចាន់ធ្វើមុខស្អុយបែរបន្ទាប់ពីបានកាន់របស់ច្រើននៅក្នុងដៃដែលមនុស្សដែលដេីរជាមួយមិនមានចិត្តជួយសោះហើយ ពិតជាគួរឲ្យខឹងខ្លាំងណាស់
« ខោអាវ ខ្សែក ខ្សែដៃ នាឡិកា សៀវភៅប្រលោមលោក បងទិញអោយអូន ហេីយអូនកុំភ័យខ្លាចសង្សាររបស់អូនក្រអី បេីចង់បានអ្វីប្រាប់បងមក » នាយដាច់ចិត្តយករបស់ខ្លះពីដៃចាន់ទាំងអស់សំណើចនាយព្រមផ្តល់អ្វីគ្រប់យ៉ាងទៅកាន់ចាន់ត្រូវការ នាយស្រឡាញ់នរណាម្នាក់ហើយនាយមិនព្រមអោយពិបាកចិត្តនឹងខ្វះខាតនោះទេ អគ្គនាយកWangGroupទាំងមូលហេីយស្មានតែក្រមែនទេ?
« អូនមិនចង់បានអ្វីទេតោះប្រញាប់ត្រឡប់ទៅវិញ » ចាន់គ្រវីក្បាលបញ្ជាក់ថាមិកចង់បានអ្វីទៀតហើយក៏នាំអុីប៉ូដេីរទៅចំណតឡាន នេះហើយសង្សារអភិជនមានលុយចាយមិនខ្វះពេលនេះប្រៀបដូចជាសេដ្ឋីនីអញ្ចឹង មានសំណាងអ្វីម៉្លេះទេស៊ាវចាន់អេីយស៊ាវចាន់។
ត្រឡប់មកដល់ក្នុងឡានរាងក្រាស់កំពុងតែគិតនឹងចង់និយាយអ្វីម្យ៉ាងទៅកាន់រាងតូចហេីយក៏ក្តាប់ដៃភ័យ ដែលពេលនេះស្ទាក់ស្ទើរខ្លាំងណាស់។
« តេីបងកេីតអ្វីនឹងមេីលទៅបងដូចជាមិនស្រួលសោះមានរឿងអ្វីចង់និយាយមែនទេ? » រាងតូចចងចិញ្ចើមសួរទៅកាន់រាងក្រាស់ដែលមកធ្វើអ្វីប្លែកៗបែបនេះនឹងហេីបមាត់ព្យាយាមចង់និយាយប៉ុន្តែមិនដឹងថានិយាយអ្វីមានតែរងចាំស្តាប់
« ស៊ាវចាន់បងសួរអូនមួយបានទេ? » មុននឹងនិយាយរឿងនោះមានតែសួរសិនប៉ុណ្ណោះមិនដឹងទេថានាយអាចកំដររាងតូចធ្វើជាសង្សារនឹងគ្នាបែបនេះយូរប៉ុណ្ណា ហើយថ្ងៃស្អែកមានរឿងអ្វីកេីតឡេីង
« តេីបងចង់សួរអ្វី? » ចាន់រងចាំស្តាប់
« ចាន់អូនខឹងទេប្រសិនបើមនុស្សម្នាក់ធ្វើបាបអូនទាំងបង្ខំព្រោះមានហេតុផលរបស់គេ? »
« ?? » ចាន់ងឿយឆ្ងល់ហាក់បីដូចជាមិនយល់សំណួររបស់អុីប៉ូ
« បងគ្រាន់តែចង់និយាយថាប្រសិនបើមនុស្សម្នាក់ធ្វើបាបមនុស្សម្នាក់ទៀតទាំងបង្ខំទាំងដែលចិត្តមិនចង់ហើយស្រឡាញ់ខ្លាំង អូនគិតថាយ៉ាងម៉េច?ហើយអូនគិតថាគួរតែខឹងទេ? » អុីប៉ូនិយាយសាជាថ្មីដែលធ្វើឲ្យចាន់ងក់ក្បាលហើយនឹងស្តាប់យល់
« អូនគិតថាមិនខឹងនោះទេព្រោះប្រសិនបើមនុស្សម្នាក់នោះបកស្រាយហេតុផលអោយមនុស្សម្នាក់ទៀតស្តាប់អោយច្បាស់លាស់ »
« .... » ចម្លើយរបស់ចាន់ធ្វើឱ្យនាយរំភើបចិត្តបានបន្តិចគ្រាន់តែចង់ដឹងព្រោះថ្ងៃក្រោយទំនាក់ទំនងរវាងនាយនឹងចាន់ទៅជាយ៉ាងណាក៏បេះដូងមួយនេះមិនប្រែប្រួលដែរទោះបីជាត្រូវរៀបការជាមួយមនុស្សស្រីក៏ដោយ
« តោះឆាប់ទៅ » ចាន់ញញឹមអោយអុីប៉ូប្រញាប់បេីកចេញទៅដែលខួរក្បាលអុីប៉ូពេលនោះកំពុងតែគិតយ៉ាងច្រើនហើយបែរភ្នែកទៅមេីលសំណព្វចិត្តម្តងៗដែលកំពុងតែមេីលទេសភាពខាងក្រៅ នាយក៏ដកដង្ហើមធំ។

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now