ថ្ងៃថ្មី.....
វីឡាត្រកូលវ៉ាង
ខណះពេលនេះទាំងលោកវ៉ាងអ្នកស្រីវ៉ាងនឹងអុីប៉ូគឺកំពុងតែអង្គុយរងចាំលោកសៀនឹងកូនស្រីមកដល់។ដំណេីរយ៉ាងមានអំណាចមួយរបស់ឪពុកកូនកំពុងតែដេីរចូលមកដែលមានម្ចាស់វីឡាទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
« ជម្រាបសួរលោកសៀថ្ងៃនេះសំណាងណាស់បានលោកមកលេងទាំងព្រឹកបែបនេះ » អ្នកស្រីវ៉ាងនិយាយទៅកាន់លោកសៀទាំងញញឹម ដែលនេះជាភ្ញៀវសំខាន់ត្រូវតែទទួលអោយបានល្អ
« ហាសហា ~ មិនអីទេចុះពីលើយន្តហោះភ្លាមគេងបានបន្តិចក៏មកលេងតែម្តងទៅណាមួយកូនស្រីខ្ញុំចង់មកទីនេះផង » លោកសៀអស់សំណើចហើយក៏នៅតែតាមចិត្តកូនស្រីដដែល ទោះបីជាហត់នឿយយ៉ាងណាក៏មិនមិនខ្វល់សំខាន់អោយតែកូនស្រីបណ្តូលចិត្តរបស់គាត់សប្បាយចិត្តគឺបានហេីយ
« ជម្រាបសួរលោកពូអ្នកមីង » វ៉ាន់ឈីងលេីកដៃសំពះទៅកាន់ចាស់ទុំយ៉ាងសមសួន ដែលធ្វើឲ្យឃើញហើយមានការពេញចិត្តយ៉ាងខ្លាំង
« បាទ/ចាស លេីកដៃថ្វាយព្រះក្មួយ » លោកវ៉ាងអ្នកស្រីវ៉ាងឆ្លើយទាំងញញឹម
« ឥឡូវនេះអុីប៉ូធំហើយគេសង្ហារណាស់អញ្ចឹងតេីបានធ្វើឲ្យកូនស្រីខ្ញុំចាប់អារម្មណ៍យ៉ាងនេះ ហើយចង់រៀបការអោយលឿនៗទៀតផង » លោកសៀមេីលទៅកាន់អុីប៉ូ ធ្លាប់តែឃើញកាលនៅតូចឥឡូវធំរឹតតែសង្ហារធ្វើឱ្យកូនស្រីពេញចិត្តពេញថ្លើមបែបនេះសូម្បីតែគាត់់ក៏ពេញចិត្តដែរ
« ប៉ាហ៎រ.... » វ៉ាន់ឈីងលឺបែបនេះនាងមានការអៀនជាខ្លាំងថ្ពាល់ឡេីងក្រហមអស់ហេីយមុខដូចតួហុីព្រោះថែមនឹងម្សៅផាត់នៅលេីមុខ។
ពេលនោះអ្នកបម្រើប៉ុន្មាននាក់មកដល់នេះរៀបចំនំចំណីនៅលើតុយ៉ាងរៀបរយដោយលោកសៀកំពុងតែផឹកតែដែលមានអុីប៉ូកំពុងតែមេីលហើយដកដង្ហើមធំតិចៗលឺតែម្នាក់ឯងដែរមិនដឹងថាត្រូវនិយាយអ្វីនោះទេ។
« អ្នកទាំងពីរក៏ដឹងហើយថាខ្ញុំមកទីនេះដេីម្បីអ្វី ហើយសម្រេចថាយ៉ាងម៉េចរឿងរៀបការរវាងកូនៗរបស់ពួកយេីងនោះ?ខ្ញុំបានជជែកផ្ទាល់ជាមួយអ្នកទាំងពីររួចហើយកាលនៅបរទេសអោយសម្រេច » លោកសៀចាប់ផ្តើមនិយាយចូលសាច់ការគាត់គឺមកយកចម្លើយដែលគ្រួសារខាងប្រុសបានសម្រចចិត្ត ហើយកូនស្រីរបស់គាត់ក៏ចង់លឺដែរចាំមេីលថាពេលនេះថាការរៀបការមួយនេះអាចកេីតឡេីងបានដែរឬអត់?
« លោកពូសៀខ្ញុំគិតថាវាលឿនពេកហើយខ្ញុំមិនទាន់ត្រៀមខ្លួននោះទេ ខ្ញុំដឹងថាប្រសិនបើខ្ញុំមិនរៀបការលោកពូនឹងឈប់បណ្តាក់ទុនលើគ្រួសាររបស់ខ្ញុំប៉ុន្តែអាចទុកពេលវេលាអោយខ្ញុំខ្លះសិនបានទេដេីម្បីត្រៀមខ្លួន? » អុីប៉ូចេញមុខមកនិយាយ ការនិយាយថាលឿនពេកគ្រាន់តែពន្យាពេលខ្លះៗតែប៉ុណ្ណោះ នាយមិនស្រឡាញ់មនុស្សស្រីផងអោយរៀបការយ៉ាងម៉េចបេីមានដំណោះស្រាយដោះវាមួយពេលៗដេីម្បីរួចខ្លួនទៅ
« ទុកពេលវេលាដេីម្បីត្រៀមខ្លួនគឺបានប៉ុន្តែទុកពេលប៉ុន្មានទៅ ? » លោកសៀយល់ស្របប៉ុន្តែគាត់ចង់ដឹងថាពេលវេលាត្រៀមខ្លួនរបស់អុីប៉ូវាប៉ុន្មានហើយយូរដែរទេកូនស្រីរបស់គាត់អាចនឹងមិនសុខចិត្ត
« មួយខែបានទេតែមួយខែប៉ុណ្ណោះខ្ញុំនឹងរៀបការជាមួយវ៉ាន់ឈីងភ្លាមដោយមិនស្ទាក់ស្ទើរទេ » នាយនិយាយហើយក៏ញញឹមឡើងដាក់វ៉ាន់ឈីងដេីម្បីបន្ទន់ចិត្តនាងអោយព្រមធ្វើតាមសម្តីនាយមានពេលវេលាយូរបែបនេះនាយគឺអាចពេលវេលាកំដរចាន់ មុននឹងត្រៀមចូលរោងការដោយមិនមានចិត្តស្រឡាញ់ចំពោះនារីចំពោះមុខ
« វ៉ាន់ឈីងកូនយល់ព្រមទេ? » លោកសៀបែរទៅរកកូនស្រីដែលនាងកំពុងតែញញឹមស្រស់ដាក់អុីប៉ូពេលនេះនាងរំភើបខ្លាំងណាស់មិនដែលឃើញអុីប៉ូញញឹមស្រស់បែបនេះ
« ចាសបានមិនអីទេ » ដោយសារតែបានស្នាមញញឹមរបស់អុីប៉ូទេីបបន្ទន់ចិត្តនាងបានសម្រេច នឹងងក់ក្បាលឆ្លើយដោយមិនស្ទាក់ស្ទើរដែលធ្វើឲ្យលោកសៀគាត់ក៏មិនថាអ្វីដែរគោរពតាមការសម្រចចិត្តរបស់កូន
« ..... » អុីប៉ូញញឹមប៉ុន្តែក៏ធូរចិត្តជាខ្លាំងព្រោះវ៉ាន់ឈីងយល់ព្រមហើយនាយក៏សល់ពេលវេលាច្រើនដែរ នាយនឹងមិនព្រមរៀបការជាមួយមនុស្សស្រីម្នាក់នេះបានលឿនឡើយ នាយមានចិត្តស្រឡាញ់តាំងពីពេលណា?មានពេលវេលាពន្យាចេះពន្យាទៅ
« បេីនិយាយស្រុះស្រួលគ្នាហើយសម្រេចថាការរៀបការមួយខែទៀតចុះរឿងបណ្តាការចាំគិតពេលជិតដល់ថ្ងៃនោះ ចុះខ្ញុំលាទៅវិញសិនហើយមិនបាននិយាយជាមួយច្រើនទេព្រោះរវល់ការងារហើយចង់សម្រាក » លោកសៀនិយាយសម្រេចរួចនាំកូនស្រីក្រោកដេីរចេញទៅ ឯលោកវ៉ាងអ្នកស្រីវ៉ាងក៏សប្បាយចិត្តនៅពេលដែលអុីប៉ូមិនជំទាស់។
អុីប៉ូដកដង្ហើមញាប់ដែលអម្បាញ់មិញនេះឡើងដូចដារ៉ាទៅហើយខំសម្តែងបានយ៉ាងសមទម្រាំរួចរាល់់ ប្រសិនបើពិតច្បាស់ជាអ្នកដឹកនាំថាល្អនឹងបានប្រាក់ច្រើនមិនខាន។
រីង ~ រីង
ទូរស័ព្ទបានរោទ៍ឡើងអុីប៉ូមេីលឃើញថាលេខចម្លែកពេកក៏ប្រញាប់លេីកយ៉ាងលឿនហេីយក៏ដេីរចេញទៅខាងក្រៅនឹងចាប់ផ្តេីមនិយាយ។
« អាឡូ ~ អ្នកណា? »
« គឺយេីងនោះអី »
« ជូឆឹង!! » អុីប៉ូលាន់មាត់
« ចេញមកនិយាយគ្នាខាងក្រៅបន្តិចមកព្រោះមានរឿងច្រើនណាស់ចង់និយាយជាមួយឯង »
« ឯងកំពុងតែនៅឯណា? »
« កំពុងនៅក្នុងហាង »
« បេី ZhanZhan Restaurant យេីងមិនចូលដាច់ខាត »
« ហាសហា ~ ខ្លាចយេីងនិយាយរឿងរៀបការរបស់ពួកឯងប្រាប់ចាន់មែនទេ? »
« ឯងកុំផ្តេសផ្តាសអោយសោះរឿងរបស់យើងគឺយើងចេះចាត់ចែងខ្លួនឯងហើយ »
« យេីងមិនខ្វល់រឿងរបស់ឯងទេឆាប់មកហាងជិតក្រុមហ៊ុនរបស់ឯងនឹងហើយ »
« យេីងក៏មានរឿងត្រូវនិយាយជាមួយឯងដែរ!! »
និយាយហើយអុីប៉ូចុចបិតក៏ដេីរទៅរកឡាននឹងបេីកចេញទៅទៅតាមផ្លូវតាមការណាត់របស់ជូឆឹងដែលគេកំពុងតែចាំហើយក៏មានរឿងខ្លះត្រូវនិយាយគ្នា។

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now