នៅក្នុងបន្ទប់ដ៏ស្ងាត់ជ្រងំជូឆឹងកំពុងតែអង្គុយគងទាក់ខ្លាហើយក៏មានកូនចៅម្នាក់ហុចរបស់តូចមួយមកអោយដែលវាគឺជាកូនmemoriផ្ទុករបស់អ្វីមួយដែលយេីងមិនអាចដឹងបាន។
« ល្អណាស់! » នាយទទួលយកហើយក៏ញញឹមចុងមាត់យ៉ាងកំណាចរបស់សំខាន់នៅក្នុងដៃនេះគឺវាមិនធម្មតាទេ វាជារបស់ដែលនាយត្រូវការហើយប្រើនៅពេលចាំបាច់
តេីជូឆឹងកាន់របស់នោះហើយក្នុងនោះមានអ្វី?
« ចាហ្វាយចង់ធ្វើអ្វីទៀត? » កូនចៅសួរដែលចាហ្វាយរបស់គេគឺពូកែណាស់ចូលចិត្តធ្វើអ្វីអាថ៍កំបាំងសូម្បីតែនាយនៅជាមួយរាប់ឆ្នាំក៏មិនអាចទាយដឹង
« រងចាំមេីលសិនទៅ! » នាយមិនទាន់ធ្វើអ្វីខ្លាំងក៏មិនប្រាកដថានាយមិនមែនផែនការដែលគ្រាន់តែមិនទាន់ដល់ពេលតែប៉ុណ្ណោះបេីមានឪកាសណាមួយសាកសមទេីបចាប់ផ្តើម។
មន្ទីរពេទ្យ.....
ពេលនេះហើយលីវយីងក៏នៅតែត្រូវពិនិត្យជំងឺរបស់ខ្លួនដែលពីមួយថ្ងៃទៅមួយថ្ងៃចេះតែពិបាកទៅហើយលេបតែថ្នាំដេីម្បីពន្យាពេលអោយបានយូរតែប៉ុណ្ណោះព្រោះតែគ្មានជម្រើស។
មនុស្សរស់នៅរងចាំតែស្លាប់!!
លីវយីងមិនបានប្រាប់អ្នកណាឡើយហើយថ្ងៃនេះអារម្មណ៍ល្អក៏បាននាំអុីនៀនឡើងទៅលើដំបូលអាគារហើយព្រះអាទិត្យចាប់ផ្តើមលិចបានមេីលឃើញពេញៗភ្នែកបែបនេះទេីបដឹងថាគឺវាស្អាតខ្លាំងណាស់។
« អុីនៀនអូនសួរបងមួយបានទេ? » លីវយីងនិយាយឡើងទាំងទឹកមុខស្រងូតស្រងាត់បន្តិចនឹងលុតជង្គង់នៅជិតអុីនៀនដែលកំពុងតែមេីលព្រះអាទិត្យទាំងស្នាមញញឹម
« អូនចង់សួរអ្វី? » អុីនៀនបែរមកមើលមុខលីវយីងហើយចងចិញ្ចើមរងចាំស្តាប់សំណួររបស់មនុស្សជាទីស្រឡាញ់
« ប្រសិនបើថ្ងៃណាមួយអូនត្រូវចាកចេញបងនឹងមានអារម្មណ៍យ៉ាងម៉េច? » សំណួរមួយនេះលឺហើយធ្វើឱ្យអុីនៀនភាំងបន្តិច នឹងមេីលមុខលីវយីងពោរពេញដោយចម្ងល់ដែលចេះតែមកសួរសំណួរមិនល្អបែបនេះ
« ហិហិ ~ មនុស្សរស់ដល់ចាស់គុំតែស្លាប់ដល់ពេលអូននៅដល់ចាស់ជាមួយបងហេីយអូនស្លាប់ពេលនោះបងមានអារម្មណ៍យ៉ាងម៉េច? » លីវយីងសេីចបន្លប់ហើយនិយាយបន្ថែមកុំឱ្យអុីនៀនសង្ស័យពាក្យថាដល់ចាស់លឺហើយក្តុកក្តួលណាស់ទាំងដែលមិនដឹងថាប៉ុន្មានខែប៉ុន្មានឆ្នាំទៀតបានស្លាប់នោះ ព្រោះខ្លួនមិនអាចរស់យូរទេ
« ដល់ពេលចាស់អូនស្លាប់បងស្ងប់ចិត្តព្រោះបងគឺបានរស់នៅជាមួយអូនដល់ចាស់គឺជាសំណាងរបស់បង ប្រសិនបើពេលនោះរស់គ្មានអូនបងនឹងញញឹមដេីម្បីអោយអូនឃើញថាស្នាមញញឹមមួយនេះគឺញញឹមអោយអូនជានិច្ចព្រោះអូនតែងតែរស់ក្បែរបង ទោះបីជារូបរាងមិននៅក្បែរគ្នាតែអនុស្សាវរីយ៍នឹងការចងចាំគ្រប់នៅតែដក់ជាប់មិនអាចបំភ្លេច បងនឹងប្រាថ្នាគេងយល់សប្តិឃើញអូនរាល់យប់ព្រោះបងនឹងនៅជាមួយអូនក្នុងពេលយល់សប្តិទោះបីជារយះពេលខ្លីឬវែងក៏ដោយ » សម្តីអុីនៀននិយាយទាំងប៉ុន្មានសុទ្ធតែពិត នាយរស់នៅជាមួយជីវិតបានលីវយីងកំដរគឺសប្បាយចិត្តទោះបីជាចុងបញ្ចប់ត្រូវបែកគ្នាយ៉ាងណាក៏រឿងរ៉ាវគ្រប់យ៉ាងនៅតែមិនអាចបំភ្លេច
« និយាយបានពិរសណាស់ » លីវយីងក្រោកឈរឡើងហើយអង្អែលថ្ពាល់អុីនៀនថ្នមៗនឹងបន្តមកកាន់ដៃជាប់នឹងមេីលទៅកាន់ព្រះអាទិត្យដែលរៀបលិច។
ទោះបីជាថ្ងៃមុខទៅជាយ៉ាងណាក៏សុំអោយមានពេលវេលាបែបនេះបន្តិចនឹងចំណាយពេលរស់នៅអោយមានតម្លៃជាមួយមនុស្សជាទីស្រឡាញ់ មុននឹងលែងរស់នៅលេីពិភពលោកនេះ។
សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
