ថ្ងៃថ្មី
មន្ទីរពេទ្យ.....
ទឹកមុខរបស់លីវយីងមិនរីកសោះបន្ទាប់ពីដេីរចេញបន្ទប់របស់គ្រូពេទ្យ ដឹងច្បាស់ថាពេលនេះជំងឺមហារីកក៏ចេះតែខ្លាំងហើយក៏មិនដឹងថាសល់ពេលប៉ុន្មានទៀតទេសម្រាប់ការរស់ប៉ុន្តែឪកាសនេះត្រូវតែធ្វើយ៉ាងម៉េចអោយខ្លួនសប្បាយចិត្តមុននឹងចាកចេញលែងឃើញពិភពលោកដ៏ស្រស់ស្អាតមួយនេះក្នុងថ្ងៃណាមួយ។
ក្រាក ~ ~
« អូនទេីបមកពីណា? » ទ្វារបេីកឡានអុីនៀនក៏បែរមកសួរភ្លាម
« អូនទេីបមកពីសួរគ្រូពេទ្យហើយគាត់និយាយថាបងអាចចេញបានហើយនៅថ្ងៃស្អែកនេះ » លីវយីងនិយាយកុហកហើយក៏នឹកឃើញរឿងមួយក៏និយាយដោះសារប៉ុន្តែសម្តីដែលគ្រូពេទ្យអោយចេញគឺជារឿងពិត
« ពិតមែនហ៎េស?ប៉ុន្តែបេីបងចេញបងបាននៅជាមួយអូនទេ? » នាយសប្បាយចិត្តពេលបានចេញពីមន្ទីរពេទ្យប៉ុន្តែនាយខ្លាចណាស់ខ្លាចសំណព្វចិត្តឈប់នៅមេីលថែនៅក្បែរទៀតសុខចិត្តនៅពេទ្យយូរជាងនេះក៏ល្អ
« ច្បាស់ជាបាននៅព្រោះអូនសន្យាហើយថាអូននឹងមេីលថែបងនៅក្បែរបងរហូតដល់ជេីងម្ខាងរបស់បងជា ហើយអូនក៏ស្រឡាញ់បងដែរ » លីវយីងងក់ក្បាលនឹងឆ្លេីយបញ្ជាក់ពេលនេះពួកគេស្រឡាញ់គ្នាឡេីងវិញហើយ បេះដូងត្រូវការគ្រប់ពេលវេលា កាតព្វកិច្ចមួយដែលបានសន្យាហើយត្រូវធ្វើអោយបានគឺមេីលថែមនុស្សជាទីស្រឡាញ់ទោះបីជាជេីងគេអត់ពិការក៏ខ្លួននៅតែនៅជាមួយដែរ
« ហិហិ ~ ស្តាប់តែសម្តីអូនជេីងរបស់បងច្បាស់នឹងជាដោយឯកឯងមិនខាន » អុីនៀនសេីចស្ងេញដែលនាយខានលឺសម្តីផ្អែមល្ហែមចេញពីមាត់លីវយីងយូរហើយពេលបានលឺបែបនេះបេះដូងនឹងរាងកាយហាក់បីដូចជាក្តីសុខខ្លាំងណាស់រកអ្វីប្រៀបពុំបាន។
អុីនៀនចាប់ទាញកាយតូចមកអោបនាយរំភើបនាយកក់ក្តៅនៅពេលបានធ្វើបែបនេះម្តងទៀតនាយសន្យាហើយថានាយនឹងស្រឡាញ់មនុស្សម្នាក់នេះរហូតទៅ ក្តីស្រឡាញ់ដែលពួកយើងមានចំពោះគ្នារហូតមកដល់់ពេលនេះនៅតែមិនទាន់កាត់ផ្តាច់បាន។
ចាន់នឹងអុីប៉ូបានលបស្តាប់ពីខាងក្រៅពួកគេទាំងពីរនាក់ក៏ញញឹមហើយអុីប៉ូក៏លួចថេីបសំណព្វចិត្តមួយខ្សឺតដែលធ្វើឲ្យចាន់អៀនយ៉ាងខ្លាំងនឹងបេីកទ្វារចូលដោយនឹកឃើញដល់រឿងយប់មិញពេលនេះដេីរសឹងតែមិនរួចទៅហើយ(មីកាបូលេខខ្នាតធំ)។
« បានត្រូវគ្នាវិញបែបនេះផ្អែមល្ហែមណាស់ណ៎រ!! » អុីប៉ូមកដល់ក៏និយាយដឺដង ប៉ុន្តែក៏សប្បាយចិត្តឃើញពួកគេត្រូវគ្នាវិញ កាលនៅវិទ្យាល័យអ្នកណាមិនដឹងពីទំនាក់ទំនងពួកគេទាំងពីរនាក់នេះ
« ត្រូវតែចឹងហើយ ~ សឺត » អុីនៀននិយាយហើយក៏ថេីបថ្ពាល់លីវយីងមួយខ្សឺតក៏ឆ្លៀតប្រេីចិញ្ចេីមដឺដងគ្នាហើយក៏ផ្ទុះសំណើចឡើងទៅ។
សឺត ~
អុីប៉ូមិនព្រមចាញ់ហើយក៏កាន់ដៃចាន់ជាប់នឹងថេីបមួយខ្សឺតដែលធ្វើឲ្យអ្នកឈរមេីលអស់សំណើចឡើងរឹងខ្លួនអស់ហើយ បរិយាកាសមួយនេះគឺពោរពេញទៅដោយក្តីសុខ។
សូមរង់ចាំទស្សនាភាគបន្ត.....❤️💚✨
DU LIEST GERADE
រឿង : អ្នកប្រុសធំ✨(END)
Romantikវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
