Wang Group
ទីបំផុតក៏មកដល់ចាន់គ្រាអុីប៉ូឡើងទៅបន្ទប់យ៉ាងលឿនហើយក៏ដាក់លេីសាឡុងបម្រុងក្រោកដេីរចេញស្រាប់តែអុីប៉ូទាញដៃមកវិញដែលធ្វេីអោយរាងកាយមួយនេះគឺផ្តេកទៅលេីអុីប៉ូទាំងស្រុង។
« អូនដឹងថាបងកេីតអ្វីទេ? » អុីប៉ូសួរទៅកាន់ចាន់រឿងដែលចង់ធ្វើមិនអាចបង្ខំបានឡើយ ប៉ុន្តែនាយពិតជាទ្រាំមិនបានហើយបានឃើញចាន់ទៀតនាយទប់អារម្មណ៍លែងជាប់លេីសដេីម
« ចាំអូនឆុងតែអោយបងផឹក » ចាន់អង្អែលថ្ពាល់អុីប៉ូថ្នមៗហេីយក្រោកឈរវិញ ដឹងច្បាស់ថាអុីប៉ូនិយាយចង់សំដៅទៅលើអ្វីនេះមិនមែនកូនក្មេងទេដែលមេីលមិនដឹងនោះ ថាអុីប៉ូត្រូវថ្នាំសម្រេីប
« ផឹកតែក៏មិនអាចអោយបងត្រឡប់ទៅសភាពដូចដើមដែរមានតែអូនប៉ុណ្ណោះដែលធ្វើបងដូចដេីមបាន បងមិនជឿឡេីយថាអូនមិនដឹងថាបងកំពុងតែកេីតអ្វីហើយត្រូវការអ្វីពេលនេះ » នាយសេីចបន្តិចនឹងមេីលចាន់ទាំងក្រសែភ្នែកកំហិលពេលនេះទ្រាំមិនបានបន្តទៀតឡើយនាយចេះតែក្តៅក្រហល់ក្រហាយនៅក្នុងខ្លួនដូចភ្លើងឆេះពេលនេះនៅមិនស្ងៀមទេ
« .... » ចាន់និយាយមិនចេញពេលនេះថ្ពាល់ឡើងក្រហមដោយសារអៀន អ្វីដែលគេនិយាយនោះគឺខ្លួនដឹងច្បាស់ប៉ុន្តែពេលនេះហាក់បីដូចជាភ័យណាស់ទាំងមិនដឹងស្គាល់រសជាតិសូម្បីតែម្តង
« បងស្រលាញ់អូនស៊ាវចាន់ ~ អ៊ុប » និយាយហើយនាយទាញកាយតូចទៅផ្អឹបនឹងសាឡុងហើយក៏ចាប់បំបិទមាត់ដោយប្រេីបបូរមាត់ក្រាស់មានកម្តៅអ៊ុនៗ។
រាងតូចពេលនេះហាក់បីដូចជាមិនតបតរអ្វីហើយទទួលបានក្តីសុខយ៉ាងចម្លែកហើយក៏បណ្តោយខ្លួនប្រាណទៅតាមអារម្មណ៍តណ្ហារបស់រាងក្រាស់ដែលកំពុងកេីតឡេីងដោយសារតែថ្នាំសម្រេីប សង្គ្រាមស្នេហ៍មួយនេះនឹងចាប់ផ្តើមឡើងយ៉ាងក្តៅគគុកហើយ។
ព្រះចន្ទរះបំភ្លឺពេលរាត្រីឈូអុីងកំពុងតែអង្គុយញុាំសាច់ចង្កាក់របស់នាងមួយប្រអប់នៅកន្លែងជិតតារាងបាល់យូរៗម្តងឃេីញនាងដកដង្ហេីមធំដែលសម្លឹងមេីលឡានម៉ូតូជិះឆ្លងកាត់ម្តងៗ។
« មានរឿងអ្វីមែនទេបានជាមកអង្គុយឯកាម្នាក់ឯងបែបនេះ? » សម្លេងរបស់កំលោះចាស់ជូឆឹងបានបន្លឺឡើងនាយឈរជ្រែកហោប៉ៅមេីលទៅកាន់នារីទាំងស្នាមញញឹម ដែលឃើញនាងកណ្តោចកណ្តែងបែបនេះក៏ចូលមកនិយាយលេងជាមួយក្នុងនាមមនុស្សធ្លាប់ស្គាល់គ្នា
« អរគ្មានអ្វីទេខ្ញុំគ្រាន់តែចង់នៅម្នាក់ឯង » ឈូអុីងក៏ញញឹមបន្តិចហើយក៏បន្តញុាំសាច់ចង្កាក់របស់នាងដែលក្រសែភ្នែករបស់អ្នកកំលោះកំពុងតែមេីលរហូតដល់ភ្លឹក បេះដូងនាយស្រាប់តែលោតញាប់ដោយមិនដឹងពីអារម្មណ៍ខ្លួនឯងពេលនេះ
« ចុះខ្ញុំមករំខាននាងដែរទេ? » ជូឆឹងចងចិញ្ចើមសួរដែលនាងនិយាយថាចង់នៅម្នាក់ឯងបេីនាយមកក៏មានន័យថាគឺបានរំខានហើយ
« មិនអីទេ!! » ឈូអុីងញញឹមនឹងគ្រវីក្បាលបញ្ជាក់បានមនុស្សមកអង្គុយកំដរនិយាយបែបនេះក៏ល្អហើយនាងអង្គុយឯកាម្នាក់ឯងឡើងយូរហើយដែរ
« សាច់ចង្កាក់ដែលនាងញុាំពិតជាទំនងណាស់ » ជូឆឹងក្រឡេកភ្នែកទៅមេីលរបស់ដែលនាងកំពុងញុាំគួរឱ្យចាប់អារម្មណ៍ ហើយក្រពះនាយក៏ស្រែកប្រាប់ថាឃ្លានដោយគ្មានមូលហេតុប៉ុន្តែនាយមិនហ៊ានសុំឡើយ
« ចង់សាកឬអត់? » នាងមេីលទៅសាច់ចង្កាក់ខ្លួនឯងហើយក៏ដកខ្លះទៅអោយគេ
« អុឹមព្រោះទំនងណាស់ » ជូឆឹងងក់ក្បាលនឹងទទួលយក ពេលបានញុាំរបស់បែបនេះឆ្ងាញ់ណាស់ម្ហូបសាមញ្ញពេលខ្លះវាឆ្ងាញ់ជាងម្ហូបថ្លៃទៀតផង
« ឆ្ងាញ់ដែរទេ? » ពេលជូឆឹងញុាំនាងសួរឡេីង
« គឺឆ្ងាញ់ » ជូឆឹងងក់ក្បាល
« ..... » ឃើញបែបនោះឈូអុីងក៏អស់សំណើចហើយក៏ញុាំបន្តដោយមានកំលោះចាស់ញុាំក្បែរនាងហាក់បីដូចជាមានក្តីសុខខ្លាំងណាស់ទោះបីជាឯកាយ៉ាងណាបានគេនៅជិតពិភពលោកមួយនេះនឹងស្រស់បំព្រង
« ឈូអុីងខ្ញុំសួររឿងមួយបានទេ? » បន្ទាប់ពីញុាំអស់ជូឆឹងក៏ចាប់ផ្តើមនិយាយ
« សួរអ្វី? » ពេលលឺគេហៅឈ្មោះនាងបែបនេះគឺរំភើបប្រុសម្នាក់នេះសម្លេងស្រាលវាចាសម្តីឡេីងផ្អែមស្តាប់ហើយចង់ស្តាប់ទៀត
« នាងធ្លាប់ស្រឡាញ់អ្នកណាទេ? » ជូឆឹងសួរបន្តដោយមេីលទៅនាង តាមដែរដឹងនាងគឺបានស្រឡាញ់អុីប៉ូប៉ុន្តែមិនដឹងថាទំនាក់ទំនងពេលនេះយ៉ាងម៉េចហើយ នាយគ្រាន់តែធ្វើជាសួរប៉ុណ្ណោះចាំមើលនាងឆ្លើយថាស្រឡាញ់អុីប៉ូអត់
« ខ្ញុំធ្លាប់ប៉ុន្តែគេមិនស្រឡាញ់ខ្ញុំទេ គេស្រលាញ់អ្នកផ្សេង » ឈូអុីងឆ្លើយទាំងទឹកមុខស្រងូតស្រងាត់
« ចុះនាងបណ្តោយអោយមនុស្សដែលនាងស្រឡាញ់ទៅអ្នកផ្សេងមែនទេ? » ជូឆឹងចងចិញ្ចើមទាំងឆ្ងល់ នាងល្អពេកហើយសូម្បីតែមនុស្សដែលនាងស្រឡាញ់អ្នកផ្សេងយកទៅហើយក៏នៅតែមិនតាមយកមកវិញ
« គេមិនស្រឡាញ់ខ្ញុំទោះបីជាខ្ញុំបានគេមានន័យអ្វីទៅ?ខ្ញុំមិនមែនលះបង់មនុស្សដែលស្រឡាញ់អោយអ្នកដទៃព្រោះគេពួកគេគឺស្រឡាញ់គ្នា » ឈូអុីងអស់សំណើចត្រូវហើយ!!បេីពួកគេស្រឡាញ់គ្នានាងទៅបំបែកបំបាក់ធ្វើអ្វីសុខចិត្តកាត់ចិត្តអោយតែឃើញពួកគេរស់នៅជាមួយគ្នាដោយក្តីរីករាយនាងរកថ្មីក៏បាន
« ហ៊ឹម.... » ជូឆឹងដកដង្ហើមធំ
« នេះយប់ហើយលោកស្មើណានឹងត្រឡប់ទៅផ្ទះវិញ? » ឈូអុីងសួរឡេីងព្រោះតែមិនដឹងថាគេចេញមកពីខាងណា តែមេីលទៅប្រហែលចូលចិត្តដេីរយប់ហើយបានជាមិនចេះត្រឡប់ទៅផ្ទះវិញមិនខ្លាចឪពុកម្តាយបារម្ភ
« ខ្ញុំទេដែលត្រូវសួរនាងជាមនុស្សស្រីយប់ហេីយមិនចេះទៅផ្ទះនៅម្នាក់ឯងបែបនេះមិនល្អទេ » ជូឆឹងអស់សំណើចនៅពេលលឺសម្តីរបស់នាង ចេះថាអោយអ្នកដទៃតែខ្លួនជាស្រីបែរជានៅអង្គុយកន្លែងស្ងាត់ម្នាក់ឯងទៅវិញ
« មិនអីទេខ្ញុំទម្លាប់ហើយ » ឈូអុីងប្រាប់ថាគ្មានបញ្ហានាងតែងតែបែបនេះរហូតនឹងគ្មានរឿងអ្វីកេីតឡេីងផង
« ចឹងអោយខ្ញុំជូនទៅផ្ទះទេ? » ឃើញមនុស្សស្រីម្នាក់ឯងបែបនេះមិនទុកចិត្តហើយក៏ចង់យកអាសារ ជួយស្រីស្អាតបែបនេះអារម្មណ៍ល្អៗកេីតឡេីង
« មិនអីទេបន្តិចទៀតមានអ្នកមកយកខ្ញុំហើយលោកទៅមុនចុះ » ឈូអុីងឆ្លើយទាំងអឹមអៀនអោយមនុស្សប្រុសជូនទៅដល់ផ្ទះបានយ៉ាងម៉េចឪពុកម្តាយរបស់នាងនឹងសួរដេញដោលមិនខាននាងមិនដឹងឆ្លើយយ៉ាងម៉េចនោះទេ
« ចឹងខ្ញុំទៅមុនហើយ ប្រយ័ត្នប្រយែងណាពេលនៅម្នាក់ឯង » និយាយហើយជូឆឹងដេីរចេញទៅបាត់ស្នាមញញឹមស្រាប់តែលេចឡើងទាំងដឹងក្នុងខ្លួនច្បាស់ថាមកធ្វើអោយនាងចាប់អារម្មណ៍ព្រោះតែអ្វី ផែនការជិតបានសម្រេចហើយ
« .... » មេីលជូឆឹងដេីររហូតដល់មេីលលែងឃើញទេីបនាងក្រោកចេញដេីរទៅបាត់ព្រោះការនិយាយអម្បាញ់មិញគឺកុហកនោះទេនាងគ្រាន់តែចង់ដេីរកម្សាន្តតែប៉ុណ្ណោះ។
BINABASA MO ANG
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
