ពេលយប់
សណ្ឋាគារមួយកន្លែង
រាងកាយរបស់មនុស្សមាឌមាំកំពុងតែយកចេញពីក្នុងឡានមេីលអោយច្បាស់គឺជាវ៉ាងអុីប៉ូនោះហេីយដែលកំពុងតែសន្លប់ហេីយក៏មិនដឹងខ្លួមសូម្បីតែបន្តិច ដែលមានជូឆឹងកំពុងតែសម្លឹងមើលពីក្នុងឡានតាមពិតគឺមែនហេីយនាយដាក់ថ្នាំសន្លប់នឹងកាហ្វេអ្វីដែលសំខាន់គឺមានថ្នាំសម្រេីបដែរ។
រំលឹកដល់អតីតកាលពីប៉ុន្មានម៉ោងមុនបន្តិចនៅពេលដែលជូឆឹងដេីរទៅផ្អែកតុធ្វើការ ពេលនោះហើយមានឪកាសបែរខ្នងនឹងលួចចាក់ថ្នាំទាំងនោះចូលក្នុងកែវកាហ្វេនាយនឹងធ្វើគ្រប់យ៉ាងដេីម្បីបំផ្លាញគេ។
« វ៉ាន់ឈីងច្បាស់ជាពេញចិត្ត » នាយនិយាយទាំងញញឹមយ៉ាងកំណាចអ្វីគ្រប់យ៉ាងដែរបានធ្វើគឺនាយបានរៀបចំយ៉ាងល្អិតល្អន់ហើយត្រឡប់មកព្យាបាទអគ្គនាយកWabgGroupមិនអោយបានសុខ បន្ទាប់មកក៏ផ្ញើរសារទៅកាន់វ៉ាន់ឈីងទៅ។
ពេលនោះមីងយៀកនឹងហុងសៀនបានជិះឡានជាមួយគ្នាទាំងមានក្តីសុខ ហើយពួកគេក៏បានមេីលឃេីញថាអុីប៉ូគឺកំពុងតែត្រូវនរណាម្នាក់នាំចូលទៅក្នុងសណ្ឋាគារហេីយក៏អស់សំណេីច។
« ប្រហែលជារាត្រីដ៏ផ្អែមល្ហែមរបស់ពួកគេទាំងពីរនាក់ហើយបានជាដល់ថ្នាក់រកសណ្ឋាគារដ៏ប្រណិតបែបនេះ » ហុងសៀននិយាយឡើងហើយក៏សេីចព្រមគ្នា ដឹងច្បាស់ថាមិត្តរបស់ខ្លួននឹងបងប្រុសរបស់មីងយៀកច្បាស់ជាមានចិត្តលេីគ្នា មិនបានគិតអោយដិតដល់ទេថាមនុស្សកំពុងតែមានគ្រោះថ្នាក់។
មកដល់បន្ទប់វ៉ាងអុីប៉ូត្រូវបានរៀបចំយ៉ាងស្អាតហើយពេលនោះវ៉ាងឈីងក៏បានដេីរមកដោយពូរបស់នាយបានប្រាប់កន្លែងស្រេចនាងភ្ងាក់ផ្អើលណាស់ កាដូដែលពូនាងអោយគឺអ្វីដែលនាងនឹកស្មានមិនដល់។
« នេះមែនទេកាដូរបស់លោកពូ? » ពេលនោះលែងគិតអ្វីទៀតហេីយអារម្មណ៍តណ្ហាបានកេីតឡេីងនាងគិតតែមនុស្សចំពោះមុខដែលគេសង្ហារខ្លាំងណាស់ នាងយកដៃអង្អែលថ្នមៗលេីសាច់ទ្រូងដ៏មាំមួយនោះ។
នាងចាប់ផ្តើមដោះសម្លៀកបំពាក់បង្ហាញនូវរាងយ៉ាងស្រឡូនដែលពេលនោះអុីប៉ូហាក់បីដូចជាដឹងខ្លួនមកតិចៗនឹងសម្លឹងមេីលមនុស្សដែលនៅចំពោះមុខដឹងច្បាស់ថាពេលនេះនាយត្រូវថ្នាំជូឆឹងហេីយ ចាញ់បោកមនុស្សល្បិចច្រើនទាល់តែបាន។
« យប់នេះបងត្រូវតែជារបស់អូន » នាងអោនមុខខិតមករកអុីប៉ូហើយក៏ញញឹមដោយក្តីតណ្ហានៅក្នុងខ្លួន យប់នេះនាងនឹងមានក្តីសុខប្រសិនបើនាងបាននៅជាមួយមនុស្សប្រុសដែរនាងស្រឡាញ់រាងកាយមួយនេះបេះដូងមួយនេះនឹងប្រគល់អោយមិនស្តាយ
« វ៉ាន់ឈីងនាងកុំអោយសោះ » អុីប៉ូខំប្រឹងហាមាត់និយាយដែលពេលនេះគ្មានកម្លាំងកំហែងឡើយ នាយបារម្ភណាស់ខ្លាចរាងកាយមួយនេះត្រូវមនុស្សស្រីផ្សេងលូកលាន់ទាំងដែលគ្មានចិត្តស្រឡាញ់។
ក្រឡេកមកមើលហុងសៀនវិញដែលបានខលទៅរកចាន់ទាំងញញឹមញែមដឹងច្បាស់ថាពួកគេប្រហែលមានក្តីសុខនេះគ្រាន់តែខលទៅរំខានតែបន្តិចប៉ុណ្ណោះ។
« អាឡូមានការអ្វី? » ចាន់និយាយ
« ក្តីសុខណាស់ណ៎រក្នុងសណ្ឋាគារប្រណីត »
« ហើយឯងនិយាយស្អីនឹងសណ្ឋាគារប្រណីតស្អីយេីងនៅក្នុងវីឡានៀក »
« ហាក...ចុះឯងមិនមែននៅក្នុងសណ្ឋាគារជាមួយអុីប៉ូទេមែនទេ? »
« ឆ្កួតហើយឯងនេះ »
« ចុះអុីប៉ូត្រូវអ្នកណានាំចូលសណ្ឋាគារបេីមិនមែនជាឯងនោះ? »
« អុីប៉ូត្រូវនាំចូលសណ្ឋាគារ? » ចាន់សួរទាំងភ្ងាក់ផ្អេីល
« មែនហើយគឺអម្បាញ់មិញនេះឯងយើងស្មានតែជាឯងទេីបយេីងខំប្រឹងញញឹម »
« ច្បាស់ជាមានរឿងមិនល្អហើយឯងឆាប់ត្រឡប់ទៅសណ្ឋាគារមួយនោះមុនយេីងហើយផ្ញើទីតាំងមកអោយយើងមក »
« អូខេៗ »
ពួកគេកាត់ផ្តាច់ទំនាក់ទំនងហុងសៀនក៏អោយមីងយៀកបេីកឡានត្រឡប់ទៅសណ្ឋាគារយ៉ាងប្រញាប់ ឯចាន់ក៏បេីកឡានចេញយ៉ាងលឿនដោយគិតក្នុងចិត្តដឹងច្បាស់ថាជាអ្នកណាបានធ្វើរឿងមួយនេះ។
« ថោកទាបណាស់វ៉ាន់ឈីង!! » ចាន់និយាយទាំងក្តាប់ដៃ ដែលឃើញស្អាតប៉ុន្តែនាងបែរជាមានចារឹកដ៏ថោកទាបបែបនេះមិនសមជាមនុស្សស្រីសូម្បីតែបន្តិចសោះ។
ផាំង ~ ផាំង
« បងអុីប៉ូបេីកទ្វារ » វ៉ាន់ឈីងខំប្រឹងគោះទ្វារនៅពេលដែលអុីប៉ូបានចាប់នាងឃុំក្នុងបន្ទប់ទឹក នាងត្រូវប្រេីកម្លាំងរុញចេញអោយបានព្រោះអុីប៉ូបន្តិចទៀតតតាំងលែងកើតហើយ
« ..... » អុីប៉ូមិននិយាយអ្វីនាយក្តៅក្រហល់ក្រហាយក្នុងខ្លួនខ្លាំងណាស់ នាយទប់កម្លាំងរុញវ៉ាន់ឈីងលែងជាប់ហើយមនុស្សស្រីមាឌតូចបែបនេះទប់មិនឈ្នះគួរតែដឹងហើយថានាយខ្សោយខ្លាំងប៉ុណ្ណា។
ទីបំផុតវ៉ាន់ឈីងក៏នៅតែចេញបាននាងក៏រុញអុីប៉ូទៅលើគ្រែហើយក៏អង្អែលលេីដេីមទ្រូងថ្នមៗនឹងបម្រុងចាប់ផ្តេីមសកម្មភាពស្រាប់តែ.....
ផាំង ~ ~
សម្លេងទ្វារបេីកបានបន្លឺឡើងពេលនោះទាំងចាន់មីងយៀកនឹងហុងសៀនបានចូលមកដែលធ្វេីអោយវ៉ាន់ឈីងនាំភ្ងាក់ផ្អេីលយ៉ាងខ្លាំង មិននឹកស្មានថាគេដឹងកន្លែងមួយនេះ ទាំងដែរអុីប៉ូជិតបានឡើងឋានសួគ៌ជាមួយនាងហើយ។
សូមរង់ចាំទស្សនាភាគបន្ត.....❤️💚✨
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
