WangGroup
   ងឺត ~ ~
   សម្លេងចាប់ហ្វ្រាំងឡានបានបន្លឺឡេីងកំលោះចាស់ជូឆឹងចុះចេញពីក្នុងឡានទាំងទឹកមុខកំណាចលូកដៃចូលហោប៉ៅហើយក៏ញញឹមចុងមាត់យ៉ាងកំណាចមុននឹងដេីរចូលទៅ ដែលនឹងមានរឿងខ្លះត្រូវនិយាយជាមួយអគ្គនាយ។
   តុក ~ តុក
   « អញ្ជើញចូល » សម្លេងគោះទ្វារបានបន្លឺឡើងអុីប៉ូរវល់ការងារមិននិយាយអ្វីច្រេីនហើយក៏អនុញ្ញាតអោយចូល។
   ទទួលបានការអនុញ្ញាតហើយជូឆឹងក៏ដេីរចូលមកពេលនោះអុីប៉ូក៏ដាក់ភ្នែកមកមេីលនឹងក្រោកឈរឡើងមិននឹកស្មានថាបានជួបគេម្តងទៀតសោះ គេប្លែកខ្លាំងណាស់ការស្លៀកពាក់យ៉ាងសមរម្យ ដែលបានធ្វើការជាមួយលោកសៀជាឪពុករបស់វ៉ាន់ឈីង។
   « ជួបគ្នាម្តងទៀតហើយវ៉ាងអុីប៉ូ » នាយនិយាយទាំងពាត់ដៃចូលគ្នា ដោយក្រសែភ្នែកកំណាចកំពុងតែសម្លឹងមើលទៅវិញទៅមកដោយគ្មានអ្នកណាព្រមចាញ់
   « ឯងស្រាប់តែបង្ហាញខ្លួនតេីមានគោលដៅអ្វី? » អុីប៉ូដេីរទៅឈរទល់មុខនឹងមិនបូរបាច់ច្រើនក៏សួរចំៗតែម្តង ប្រសិនបើគេមកលេងនាយគឺមិនមែនទេព្រោះពួកគេទាំងពីរគឺសត្រូវនឹងគ្នា
   « ចាំបាច់អ្វីត្រូវប្រាប់ឯង!! » ជូឆឹងក៏សេីចឡើងនឹងដេីរទៅផ្អែកនឹងតុធ្វើការរបស់អុីប៉ូដោយពួកគេទាំងពីរមានគំនុំធំណាស់ដែលមិនអាចដោះស្រាយបានហើយមកដល់សព្វថ្ងៃនេះពួកគេគឺដូចទឹកនឹងភ្លើងអញ្ចឹង
   « ជួបមុខឯងច្បាស់ជាគ្មានរឿងល្អ » អុីប៉ូគ្មានអារម្មណ៍ក្នុងការនិយាយជាមួយ ព្រោះបេីជួបមុខគេចូលចិត្តតែនិយាយដដែល ទាំងដែលនាយបញ្ជាក់ហើយបញ្ជាក់ទៀត តែប្រុសចាស់ម្នាក់នេះនៅតែមិនផ្លាស់ប្តូរគំនិត
   « ត្រូវហើយឯងជួបខ្ញុំច្បាស់ជាគ្មានរឿងល្អ ដូចកាលឆ្នាំនោះអញ្ជឹងមកពីហ័រលីងជួបឯងទេីបគ្មានរឿងល្អដែរនោះអី ឯងភ្លេចហើយឬ? » ជូឆឹងក្តាប់ដៃយ៉ាងមាំ នាយនឹកឃើញដល់រឿងឆ្នាំនោះដែលនាយត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ស្រស់ៗនៅនឹងមុខនឹងមាត់ គឺមានវត្តមានរបស់វ៉ាងអុីប៉ូដែរ គឺមានតែគេម្នាក់នេះហើយជាជនសង្ស័យ
   « ហ័រលីងមិនមែនខ្ញុំសម្លាប់ ឯងឃើញតែនឹងភ្នែកដេីរចោតប្រកាន់អ្នកដទៃបែបនេះមែនទេ?ឯងដឹងច្បាស់ថានាងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយប៉ូលិសក៏និយាយដែរថាមិនជាប់ពាក់ព័ន្ធជាមួយយេីង » អុីប៉ូលឺហើយហួសចិត្តជួបទាំងប៉ុន្មានដងគេចូលចិត្តរំលឹករឿងមួយនេះរហូត ទាំងដែរប៉ូលិសបានសន្និដ្ឋាននឹងធ្វើការពិនិត្យអ្វីអស់ហើយនៅឡើយតែប្រុសម្នាក់នេះដែលសង្ស័យលេីនាយ
   « យេីងមិនជឿហេីយក៏អាចនិយាយបានដែរថាឯងសូកលុយបិតមាត់ប៉ូលិស ពេលនោះគឺយើងបានឃើញផ្ទាល់ភ្នែកថាឯងបុកសម្លាប់ហ័រលីង » និយាយទាំងតឹងសរសៃក.ដាក់គ្នា មនុស្សដូចនាយមិនចេះសន្និដ្ឋានផ្តេសផ្តាសឡើយបេីមិនឃើញសម័យនេះហើយគឺលុយអាចធ្វើអ្វីគ្រប់យ៉ាង
   « ឯងឆាប់ចេញទៅបេីគ្មានរឿងអ្វីនិយាយក្រៅពីរឿងមួយនេះទេ » អុីប៉ូសំខោកដេញជូឆឹងទាំងកំហឹង នាយទ្រាំមិនបានក្នុងការនិយាយជាមួយមនុស្សដែលគ្មានហេតុផលបែបនេះឡើយ ហើយគ្រប់យ៉ាងបានបញ្ជាក់អស់ហើយថានាយគឺស្អាតស្អំ តែគេនៅតែមិនជឿ
   « មែនហើយនៅមានរឿងមួយទៀតគឺវ៉ាន់ឈីងខឹងនឹងឯងណាស់នាងត្រៀមលេងល្បែងជាមួយឯងហើយមានតែឯងប៉ុណ្ណោះត្រូវតែទទួលយកវា ហើយក្រុមហ៊ុនឯងក៏រលាយដែរប្រសិនបើឯងមិនធ្វើតាម ឪពុកម្តាយរបស់នាងនឹងត្រៀមចុះមកហេីយពេលនោះឯងនឹងដកខ្លួនចេញមិនរួចទេ » មុននឹងដេីរចេញទៅជូឆឹងក៏ប្រាប់រឿងមួយនេះអោយអុីប៉ូបានដឹងរួចជាស្រេចល្បែងដ៏ធំមួយនោះនឹងត្រៀមដំណើរការហើយ អ្នកលេងក៏ពិបាក ហើយចង់ចាកចេញក៏រឹតតែពិបាកមានតែជម្រើសមួយគឺខ្លួនឯងផ្ទាល់ប៉ុណ្ណោះជាអ្នកសម្រេច
   « ពុទ្ធោអើយ!!! » ជូឆឹងចេញទៅបាត់អុីប៉ូតប់ប្រមល់ជាខ្លាំងនឹងលេីកកែវកាហ្វេមកផឹកដែលលឺសម្តីប្លែករបស់គេនោះដែលធ្វើឲ្យនាយសឹងតែផ្ទុះខួរក្បាលបែកបាត់ទៅហើយ ល្បែងស្អី?ទទួលយកស្អីទៅ?ក្រមហ៊ុនរលាយស្អី?តេីអ្នកណាអាចពន្យល់បាន?។
   ដេីរចេញទៅទាំងអំណាចជូឆឹងបានខលទៅរកអ្នកណាម្នាក់មិនដឹងថាពួកគេនិយាយអ្វីខ្លះទេ ហើយក៏ងក់ក្បាលថែមទាំងត្រូវដៃត្រូវជេីងគ្នាខ្លាំងណាស់ ប្រុសចាស់ម្នាក់នេះពិបាកគិតដល់មែន។
   ពេលនោះអុីប៉ូមានអារម្មណ៍ថាវិលមុខអស់កម្លាំងនាយខ្សោយយ៉ាងខ្លាំង បន្តិចមកក៏ស្រាប់តែដាក់ក្បាលនឹងតុភ្លឹងសន្លប់លេងដឹងខ្លួនអ្វីរហូតដល់មានមនុស្សពីរនាក់បានមកយកនាយចេញទៅ ឬមួយជូឆឹងដាក់ថ្នាំងសន្លប់ក្នុងកែវកាហ្វេ?។

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now