ZhanZhan Restaurant
ទំនាក់ទំនងរបស់មីងយៀកនឹងហុងសៀននៅតែដដែលពួកគេចេះតែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់នៅជិតគ្នាខ្វះគ្នាមិនបានពេលខ្លះបេីចាន់មិនត្រឡប់មកវិញពួកគេបានគេងជាមួយគ្នាទៀតផង។
ហាងភ្ញៀវចូលកាន់តែច្រើនពួកគេទាំងពីរជួយគ្នារួមទាំងមានបុគ្គលិកនៅក្នុងនោះយ៉ាងរហ័សរហួនហើយពេលខ្លះក៏បានលឺពាក្យសរសេីរចេញពីមាត់បុគ្គលិកគ្រប់គ្នាដែលធ្វើការនៅក្នុងហាង បេីស្វីតនៅកន្លែងសាធារណៈបែបនឹងមិនអោយមានអ្នកសរសេីរយ៉ាងម៉េច។
សឺត ~ ~
« មេីស!!មិនចេះខ្មាស់អ្នកដទៃសោះ » ថ្ពាល់ដែលសររលោងរបស់ហុងសៀនត្រូវបានមនុស្សប្រុសជាទីស្រឡាញ់ឆ្មក់ថេីបដែលកំពុងតែឆុងកាហ្វេដោយសារតែភ្ញៀវថមថយខ្លះហើយទេីបមានពេលបានសម្រាកខ្លះ
« ថេីបដេីម្បីអោយមានកម្លាំងជួយអូននោះអី បងស្រលាញ់អូនហេតុអ្វីបងត្រូវខ្មាស់គេ? » មីងយៀកអស់សំណើចឡើងនឹងខ្នាញ់ខ្លាំងណាស់ ប្រសិនបើបានបែបនេះរហូតទោះបីជាត្រូវធ្វើអ្វីហត់យ៉ាងណាក៏មិនរុញរាដែល
« ហិហិ » ហុងសៀនសេីចស្ញេសដែលមនុស្សប្រុសដែលខ្លួនស្រឡាញ់បែបនេះរហូតល្អណាស់រស់នៅមួយជីវិតព្រមប្រគល់បេះដូងនឹងរាងកាយមួយនេះដោយមិនស្តាយប្រសិនគេនៅតែស្រឡាញ់ខ្លួនមេីលថែខ្លួនទោះបីជាទៅថ្ងៃខាងមុខយ៉ាងណាក៏ដោយ។
ហេម ~ ~
សម្លេងក្រហេមបានបន្លឺឡើងពួកគេទាំងពីរបែរទៅមេីលយ៉ាងលឿនឃើញថាចាន់កំពុងតែឈរពត់ដៃនឹងឃេីញសកម្មភាពគ្រប់យ៉ាង ហេីយក៏ញញឹមដាក់គ្នាយ៉ាងខ្ជិបធ្វើម៉េចលាក់បានបេីចាន់ឃើញអស់ហើយ។
« ទីបំផុតព្រមមកមេីលហាងហើយហ៎េស? » ហុងសៀនចងចិញ្ចើមសួរដឺដងទៅកាន់ចាន់ដែលខ្លួនជាម្ចាស់ហាងបាត់ខ្លួនបាត់ទុកអោយមិត្តភក្តិម្នាក់នេះធ្វើការម្នាក់ឯងកណ្តោចកណ្តែងឯកា
« មកមេីលម្តងខ្លាចមិត្តភក្តិលួចលាក់ហាងបាត់ » ចាន់មិនព្រមចាញ់ឡើយក៏បោះសម្តីដឺដងទៅវិញនឹងដេីរទៅកន្លែងកាហ្វេដេីម្បីឆុងផឹក ដែលឆ្លៀតសម្លក់មុខពួកគេទាំងពីរនាក់ដូចសត្រូវតាំងពីពេលណា
« យេីងវាមិនលក់ទេព្រោះហាងនេះមិត្តរបស់យើងនេះវាស្រឡាញ់ណាស់ » ហុងសៀនគ្រវីក្បាលហួសចិត្ត មិនហ៊ានគិតទេបេីហាងមួយនេះធ្លាក់ទៅក្នុងដៃរបស់អ្នកដទៃព្រោះវាជាហាងដែលខ្លួននឹងមិត្តបានបង្កើតវាឡើង អនុស្សាវរីយ៍ច្រើនណាស់ដែលឆ្លងកាត់ជាមួយគ្នា
« ហើយឯងនឹងអ្នកប្រុសមីងយៀកទាក់ទងគ្នាតាំងពីពេលណាបេីមិនដែលសូវឃើញជួបគ្នាសោះនឹង » ចាន់ចាប់ផ្តើមទៅសួរឬសគល់ស្នេហារបស់ពួកគេវិញម្តងឃើញថាផ្អែមល្ហែមណាស់ ទាក់ទងគ្នាតាំងពីពេលណាក៏មិនដឹងបេីខ្លួនមិនមកឃើញមិនដឹងឡើយ
« វែងឆ្ងាយណាស់យើងមិនរៀបរាប់ទេប៉ុន្តែឯងបានឃើញហើយថាពួកយើងស្រឡាញ់គ្នា » ហុងសៀនកាន់ដៃមីងយៀកយ៉ាងជាប់ ទំនាក់ទំនងដែលកេីតឡេីងដោយមិនបានព្រៀងទុកដឹងត្រឹមថាបេះដូងរត់រកគ្នា តម្រូវការរបស់ពួកយើងគឺដូចគ្នា ស្រឡាញ់មនុស្សប្រុសដូចគ្នាក៏បានអោយតែមានសុភមង្គល
« មិនរៀបរាប់ក៏ហីចុះសង្ឃឹមថាពួកគេនឹងស្រឡាញ់គ្នាបែបនេះរហូតចុះយើងមានតែជួយគាំទ្រ » ចាន់ញញឹមយ៉ាងស្រស់ឃើញមិត្តភក្តិមានមនុស្សល្អកំដរបែបនេះគឺទុកចិត្ត ទោះបីជាអនាគតយ៉ាងម៉េចត្រូវបែកគ្នាពេលណាក៏មិនដឹងក៏សង្ឃឹមថាពួកគេនឹងរស់នៅយ៉ាងមានសុភមង្គល។
ពួកគេសំណេះសំណាលគ្នាលឺតែសម្លេងសេីចក្អាកក្អាយ នេះហើយពេលវេលាដែលពួកយើងបានជួបជុំគ្នាទោះបីជាមានមិត្តតែម្នាក់ក៏មិត្តមួយនេះហើយតែងតែនៅកំដរឆ្លងកាត់ឧបសគ្គរហូតមក។
ŞİMDİ OKUDUĞUN
រឿង : អ្នកប្រុសធំ✨(END)
Romantizmវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
