ថ្ងៃថ្មី.....
WangGroup
ព្រះអាទិត្យចាប់ផ្តេីមរះហើយគូរស្នេហ៍មួយគូកំពុងតែគេងអោបគ្នាយ៉ាងមានក្តីសុខ។ពេលនោះអុីប៉ូបានបេីកភ្នែកនាយក៏ញញឹមស្រស់អោនទៅថេីបសក់ដ៏រលោងនឹងក្រអូបរបស់ចាន់ដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់ ហើយក៏ដេីរទៅចូលបន្ទប់ទឹកបាត់ទៅ។
ផាំង ~ ផាំង
សម្លេងគោះទ្វារបានបន្លឺឡើងពេលនោះហើយដែលធ្វើឲ្យចាន់ភ្ងាក់ឡើងទាំងមិនទាន់ស្រួលបួលក៏រៀបចំរឹកពាដេីម្បីទៅបេីកទ្វារ ទាំងមិនដឹងថាទាំងណាទាំងដែលអុីប៉ូនៅក្នុងបន្ទប់ទឹក។
ក្រាក ~ ~
« បងអុី..... » វ៉ាន់ឈីងញញឹមនិយាយឡើងតែពេលនោះអ្នកបេីកទ្វារគឺជាចាន់ទៅវិញ
« នាងមករកស្អីទាំងព្រឹកនឹង? » ចាន់ចងចិញ្ចើមសួរទៅកាន់នាងដែលស្លៀកពាក់ស្អាតបាតកាន់របស់ញុាំយកមកយ៉ាងទំនងប្រហែលចង់ទាក់ទងនឹងសង្សាររបស់គេហើយ
« អៃ ~ ហេតុអ្វីឯងនៅទីនេះ?ហើយនៅពាក់ខោអាវរបស់បងអុីប៉ូទៀតចំជាមិនចេះខ្មាស់គេមែន អាមនុស្សមុខក្រាស់ » វ៉ាន់ឈីងសម្លក់មុខចាន់ដូចចង់ស៊ីសាច់ហុតឈាមអ្វីដែលធ្វើឲ្យនាងកាន់តែខឹងគឺការស្លៀកពាក់គឺជាខោអាវរបស់អុីប៉ូទាំងអស់
« អ្នកណាមុខក្រាស់អោយប្រាកដ?នាងសាកសួរអុីប៉ូសាកមេីលថាខ្ញុំពេញចិត្តនៅទីនេះឬក៏ត្រូវគេបង្ខំហើយពួកយើងពិតជាផ្អែមល្ហែមណាស់យប់មិញនេះ » ចាន់និយាយដឺដងហេីយពាក្យសម្តីចុកៗដែលនិយាយយ៉ាងផ្តេសផ្តាសធ្វេីអោយវ៉ាន់ឈីងគិតដល់ឋានព្រះច័ន្ទហេីយក៏ព្រឺសម្បុរ
« អៃ ~ អាឆ្កួត អារោគចិត្ត អាឡប់ » វ៉ាន់ឈីងមិនសុខចិត្តកន្ត្រំជេីងយ៉ាងទាំងស្រែកខ្លាំងៗដែលចាន់និយាយប្រៀបដូចជាដុតកម្តៅនៅក្នុងខ្លួននាងចេះតែខ្លាំងទៅៗ។
ពេលនោះអុីប៉ូរៀបចំខ្លួនក៏ដេីរមកក៏ឃើញពួកគេពីរនាក់កំពុងតែប្រឈមមុខដាក់គ្នាទាំងក្រសែភ្នែកកំណាចហើយនាយនឹងរងចាំមេីលពួកគេទាំងពីរបន្ត។
« បងសម្លាញ់មេីលនាងម្នាក់នេះចុះចូលមកបន្ទប់ពួកយើងទាំងព្រឹកតែម្ដងហើយ នាងសំខោកដាក់អូនទៀតនាងជាមនុស្សស្រីអាក្រក់ណាស់ » ចាន់រត់ទៅអោបអុីប៉ូហើយធ្វើកាយវិការម្ញិកម្ញក់ដូចកូនក្មេងមនុស្សពូកែសម្តែងដូចស៊ាវចាន់នេះ មិនអាចអោយនាងនៅចំពោះមុខយកឈ្នះបានឡើយ
« ឯង.... » ឃើញបែបនេះវ៉ាន់ឈីងគាំងនិយាយមិនចេញហេីយកំហឹងក្នុងខ្លួនចេះតែឆាបឆេះឡើងខ្លាំងជាងមុនរហូតដល់ចង់ចេញមកក្រៅទៅហើយ
« អ្នកណាអនុញ្ញាតអោយកូនសោរនាងចូកមកក្នុងបន្ទប់នេះ?ខ្ញុំស្អប់ណាស់អ្នកដែលមករំខានពេលវេលាផ្ទាល់ខ្លួនរបស់ខ្ញុំ » អុីប៉ូស្តីអោយនាងខ្លាំងៗ ដែលដឹងហើយថាពេលវេលាផ្ទាល់ខ្លួនរបស់នាយមិនត្រូវការមានអ្នករំខាននេះនាងចូលមកដោយចិត្តឯងមិនចេះគោរពសិទ្ធិអ្នកដទៃពេកហើយ ធ្វើបែបនេះស្មានតែនាយចូលចិត្តមែនទេ?
« ទោះបីជាយ៉ាងណាក៏អូនចូលមកទាល់តែបាន កុំបន្ទោសកូនចៅបងអីព្រោះអូនបង្ខំគេអោយយកមកអោយអូន ហើយអូនមកគឺដេីម្បីយកអាហារពេលព្រឹកអោយបង » នាងខំប្រឹងទប់កំហឹងហើយនិយាយមួយៗយ៉ាងស្រទន់កែវភ្នែកដែលពោរពេញដោយគំនុំ ពួកគេទាំងពីរនាក់នេះគឺដឺនាងពេកហើយប៉ុន្តែនាងគឺមិនព្រមចុះចាញ់ដាច់ខាតវ៉ាងអុីប៉ូត្រូវតែជារបស់នាងតែម្នាក់គត់
« មិនដឹងជាដាក់អ្វីខ្លះទេញុាំហើយឈឺពោះក៏មិនដឹងផង » ចាន់ពេបមាត់បន្តិចហើយនិយាយមេីលងាយទាំងដឺ មនុស្សស្រីម្នាក់នេះមិនទាន់ស្គាល់ខ្លួនច្បាស់ឡើងមិនដឹងថាស៊ាវចាន់នៅចំពោះមុខគឺជាមនុស្សយ៉ាងណា ប៉ះហើយគឺរលាក នេះមិនមែនតួស្លូត
« ឯងកុំចេះតែនិយាយមាត់ចង្រៃដូចឯងទុកសុីអាចម៍ទៅ » វ៉ាន់ឈីងសម្លក់មុខចាន់ដែលនិយាយបង្ខូចម្ហូបរបស់នាងទាំងដែលខំប្រឹងធ្វើយ៉ាងល្អដោយយកចិត្តទុកដាក់ ធ្វើឱ្យមនុស្សដែលនាងស្រឡាញ់គឺបន្ថែមតែក្តីស្រឡាញ់ដែលមានតែប៉ុណ្ណោះ
« កុំនិយាយជាមួយសង្សារខ្ញុំបែបនេះអោយសោះម្ហូបរបស់នាងខ្ញុំទទួលយក ហើយចាប់ពីពេលនេះទៅបេីហ៊ានមេីលងាយសង្សាររបស់ខ្ញុំនាងនឹងមានរឿងមិនខាន » អុីប៉ូលឺបែបនោះក៏តបទៅនាងទាំងកំហឹង ស្រឡាញ់ថ្នាក់ថ្នមដូចកែវភ្នែកហើយនាងជាអ្នកដទៃបែរជាហា៊នប្រេីសម្តីអាក្រក់ដាក់បែបនេះអ្នកណាទ្រាំបាន?
« អៃ ~ បងអុីប៉ូហេតុអ្វីបងនិយាយបែបនេះ? ~ អា » នាងខឹងកន្ត្រំជេីងដែលសូម្បីតែអុីប៉ូក៏កាន់ជេីងគេដែលនាងមកនេះគឺមកអោយពួកគេទាំងពីរស្តីអោយទៅវិញអារម្មណ៍ល្អទាំងព្រឹកទាំងប៉ុន្មានបាត់រសាត់អស់នៅតែមានកំហឹងជាប់ខ្លួនទៅវិញ
« អញ្ចឹងចេញបានហើយ » អុីប៉ូរាដៃទៅផ្លូវចេញដេីម្បីអោយនាងប្រញាប់ចេញទៅនាយមានការរវល់ មិនមានពេលនឹងនិយាយជាមួយ ហើយកុំអោយបណ្តូលចិត្តនៅដែលនៅជិតប្រច័ណ្ឌហើយខឹងនាយម្តងទៀត។
វ៉ាន់ឈីងដាក់របស់ញុាំនៅលើសាឡុងហើយក៏ដេីរចេញទៅពាំនាំកំហឹងយ៉ាងច្រើនឥតគណនា នាងក្តាប់ដៃយ៉ាងមាំត្រូវតែសន្យានឹងខ្លួនឯងថាមនុស្សដែលនាងស្រឡាញ់គឺមិនអាចធ្លាក់ទៅលេីដៃអ្នកផ្សេង។
បេីនាងមិនបានអ្នកណាក៏មិនបានដូចគ្នា!!!
ពេលវ៉ាន់ឈីងចេញទៅបាត់ចាន់ក៏បែរមេីលមុខអុីប៉ូនឹងដេីរទៅអង្គុយលេីសាឡុងដែលរបស់ញុាំរបស់នាងត្រូវបានអុីប៉ូទទួលយកអ្នកណាមិនខឹង។
« អូនខឹងនឹងបងដែលយករបស់ញុាំទាំងនេះមែនទេ?បងទទួលយកក៏បងមិនញុាំដែរគឺបងយកអោយកូនចៅកុំឲ្យគេចំណាយលុយទិញតែប៉ុណ្ណោះ អូនកុំយល់ច្រឡំលេីបងអី » អុីប៉ូដេីរទៅអង្គុយជិតហើយក៏អោបថ្នមៗដេីម្បីលួងលោមចិត្តនឹងប្រាប់ហេតុផលដែលនាយទទួលយកកុំអោយចាន់ប្រច័ណ្ឌ ទឹកមុខមិនល្អបែបនេះបេីមិនលួងលោមច្បាស់ជារត់គេចពីមុខនាយមិនខាន មិនចង់ឃើញសភាពដូចម្សិលមិញទេ
« អោយតែដូចមាត់បងនិយាយ » ចាន់ពាត់ដៃចូលគ្នាក៏អស់សំណើចបន្តិច មុនដំបូងគឺប្រច័ណ្ឌខឹងមែនពេលដែលគេបកស្រាយច្បាស់លាស់បែបនេះទេីបបានធូរចិត្តបន្តិច។
អុីប៉ូក៏យករបស់ញុាំទាំងនោះចេញទៅក្រៅដេីម្បីអោយកូនចៅហើយក៏ដេីរត្រឡប់មកមកវិញក៏ថេីបថ្ពាល់ចាន់មួយខ្សឺតដែលធ្វើឲ្យម្ចាស់សាម៉ីខ្លួនអៀនយ៉ាងខ្លាំងនេះមកស្វីតទាំងព្រឹកតែម្តងហេីយ។
« បានថេីបអូនបែបនេះបងមានកម្លាំងចិត្តធ្វើការណាស់ហើយក៏ខំប្រឹងសន្សំលុយអោយបានច្រើនដេីម្បីស្តីដណ្តឹងកូនប្រុសត្រកូលស៊ាវធ្វើជាភរិយាដែរ រងចាំបងណាអូនសម្លាញ់ » នាយញញឹមស្រស់ដែលរាល់ថ្ងៃនេះខំប្រឹងធ្វើការហើយសន្សំលុយដេីម្បីដណ្តឹងប្រពន្ធនាយមិនអាចទុកយូរបានទេស្អាតបែបនេះខ្លាចអ្នកដទៃឃើញហើយចាប់អារម្មណ៍ចាប់យកបាត់អោយនាយធ្វើយ៉ាងម៉េច
« ហិហិ ~ អូននឹងរងចាំតែកុំយូរពេកណា » ចាន់លឺបែបនោះក៏សេីចស្ញេញលេីកដំបូងហើយដែលអុីប៉ូនិយាយបែបនេះពិតជារំភើបខ្លាំងណាស់ខួរក្បាលគិតដល់ថ្ងៃនេះទៅហើយ
« អូយាយចឹងអូនទៅមេីលអុីនៀនមិត្តបងនៅឯមន្ទីរពេទ្យផងណាព្រោះបងមានការងាររវល់មិនបានទៅជាមួយអូនឡើយ » តាមពិតនាយមិនចង់អោយចាន់ទៅម្នាក់ឯងឡើយប៉ុន្តែការងារច្រើនបេីចេះតែទុកបញ្ហានឹងចេះតែច្រើននាយមានតែធ្វើអោយរួចស្រេចទេីបចំណាយពេលសប្បាយតាមក្រោយ មានតែដាច់ចិត្តអោយចាន់ទៅម្នាក់ឯង
« បាទអូននឹងទៅ » ចាន់ងក់ក្បាលយល់ហើយគម្រោងព្រឹកនេះក៏ចង់ទៅមេីលអុីនៀននៅឯមន្ទីរពេទ្យដែរ ទោះបីជាមិនស្គាល់គ្នាក៏ទៅសួរសុខទុក្ខជំនួសអុីប៉ូ។

មន្ទីរពេទ្យ....
អុីនៀនឃេីញថារៀងស្រស់បស់ជាងមុនហើយពួកគេនិយាយគ្នាពីអតីតកាលហើយការយល់ច្រឡំទាំងប៉ុន្មានក៏បានដោះស្រាយប៉ុន្តែអ្វីដែលលាក់ទុកគឺលីវយីងមកប្រាប់ឡើយថាជំងឺមហារីកនោះនៅតែជាប់ខ្លួននៅឡើយ។
« តេីជំងឺមហារីករបស់អូនយ៉ាងម៉េចហើយ? » អុីនៀនសួរសំណួរមួយនេះឡើយព្រោះតែពួកគេបានបែកគ្នានៅពេលដែលលីវយីងនៅតែមានជំងឺដ៏អាក្រក់មួយនេះជាប់ខ្លួនពេលនេះដឹងជាហេីយឬនៅ
« វាមិនអីទេឈប់និយាយពីវាទៅ » លីវយីងខំប្រឹងញញឹមបន្លប់ ទោះបីជាដឹងហើយថាជំងឺមួយនេះចេះតែប្រឈមមុខនឹងហានិភ័យកាន់តែខ្លាំងក៏មិនអាចអោយអ្នកណាបានដឹង ការស្លាប់នៅខាងមុខហើយមិនដឹងថាពេលណា
« បេីមិនអីល្អហើយបងមិនចង់បាត់បង់អូនទេ » នាយញញឹមចាប់ដៃអង្អែលថ្នមៗ ជំងឺមួយនេះកាលនៅវិទ្យាល័យគឺនាយខ្លាចបាត់បង់លីវយីងខ្លាំងណាស់ ហើយឃើញគេធម្មតាបែបនេះក៏សប្បាយចិត្ត។
ពេលនោះលោកហ្វឹងអ្នកស្រីហ្វឹងនឹងឈូអុីងបានចូលមកហើយក៏ដេីរទៅរកកូនប្រុសឃើញគេបានមកធម្មតាជាងមុនបែបនេះក៏សប្បាយចិត្ត។
« លោកប៉ាខ្ញុំអរគុណលោកប៉ាខ្លាំងណាស់ » អុីនៀននិយាយទៅកាន់ឪពុកទាំងក្តុកក្តួលទោះបីជាបានជួបលីវយីងម្តងទៀតគាត់មិនបានជំទាស់ឡើយថែមទាំងទទួលយកទៀត គាត់នឹងគាំទ្រពួកយើងទាំងពីរ លោកប៉ាមួយរូបនេះល្អពេកហើយ!!
« អោយតែពួកឯងសប្បាយចិត្តប៉ាក៏សប្បាយចិត្ត ប៉ាគ្រាន់តែសង្ឃឹមថាពួកឯងនឹងរស់នៅជាមួយគ្នាអោយមានក្តីសុខ » លោកហ្វឹងចាប់ថ្ពាល់កូនអង្អែលថ្នមៗ គាត់បានទទួលស្គាល់តាំងពីយូរមកហើយ ដេីម្បីអោយកូនមានក្តីសុខគាត់នឹងធ្វើគ្រប់យ៉ាង ក្នុងនាមជាឪពុកឃើញកូនលំបាកមិនកេីតឡើយ
« បងត្រូវឆាប់ជាណាពួកយើងនឹងដេីរលេងជាមួយគ្នា » ឈូអុីងនិយាយទាំងទឹកភ្នែករលីងរលោងនាងស្រឡាញ់បងប្រុសណាស់ ព្រោះបងប្រុសម្នាក់នេះតែងតែមេីលថែនាងជានិច្ច នាងរស់នៅមិនអាចខ្វះបានឡើយ
« បាទបានប្អូនស្រីល្អរបស់បង » នាយញញឹមស្រស់ដាក់ទៅប្អូនស្រី តាំងពីតូចមកបាននាងម្នាក់នេះហេីយនៅកំដរលេងជាមួយនឹងលេីកទឹកចិត្តគ្រប់ពេលវេលា។
ពេកនោះចាន់ក៏មកដល់ដូចគ្នាហើយក៏សួរសុខទុក្ខអ្នកជំងឺជំនួសអុីប៉ូថែមទាំងមានរបស់មកផ្ញេីក៏ឆ្លៀតនិយាយគ្នាលេងជាមួយចាស់ទុំដេីម្បីបង្កើតបរិយាកាសអោយសប្បាយរីករាយ ពេលនេះគឺពោរពេញទៅដោយក្តីសុខ។

សូមរង់ចាំទស្សនាភាគបន្ត.....❤️💚✨

រឿង : អ្នកប្រុសធំ✨(END)Where stories live. Discover now