វីឡាត្រកូលស៊ូ
នារីតូចច្រឡឹងវ៉ាន់ឈីងកំពុងតែដេីរចូលទៅក្នុងវីឡាទាំងអារម្មណ៍មិនល្អ។មកដល់ភ្លាមអារម្មណ៍ល្អទាំងប៉ុន្មានក៏បាត់អស់បន្ទាប់ពីបានជួបមនុស្សដែលនាងស្រឡាញ់។
« អ្នកណាគេធ្វើអោយក្មួយរបស់ពូមានទឹកមុខមិនល្អបែបនេះ » ជូឆឹងអង្គុយនៅលើសាឡុងនឹងមេីលទៅកាន់ក្មួយដែលដេីរចូលមកក៏អស់សំណើចឡើង មិនដឹងថាទៅធ្វើអ្វីខ្លះបានជាត្រឡប់មកវិញក្លាយជាបែបនេះ
« លោកពូកុំមកនិយាយដឺដងខ្ញុំ » វ៉ាន់ឈីងដេីរទៅអង្គុយជិតជូឆឹងនឹងចាក់តែផឹកដេីម្បីរំងាប់អារម្មណ៍ ហើយក៏ដកដង្ហើមធំមិនចង់គិតទេព្រោះអារម្មណ៍មិនល្អកាន់តែខ្លាំងជាងនេះទៀត
« ឯងទៅរកវ៉ាងអុីប៉ូមែនទេ?គេមិនស្រឡាញ់ឯងទេពូប្រាប់ហើយ » ជូឆឹងសួរចំគោលដៅនឹងដាស់តឿនហើយដាស់តឿនទៀតគ្មានថ្ងៃអ្នកប្រុសធំដូចជាវ៉ាងអុីប៉ូស្រឡាញ់ក្មួយនាយនោះទេ ហើយការតាមស្រឡាញ់របស់នាងក៏មិនមែនឥឡូវនេះដែរគឺតាំងពីយូរណាស់មកម៉្លេះ
« ខ្ញុំមិនខ្វល់ខ្ញុំត្រូវតែស្រឡាញ់គេអោយបានទោះបីជាគេស្រឡាញ់មនុស្សប្រុសក៏ដោយបេីខ្ញុំមិនបានកុំសង្ឃឹមថាអ្នកណាបាន » វ៉ាន់ឈីងនិយាយទាំងក្តាប់ដៃមាំនាងមិនអាចអោយមនុស្សប្រុសដែលនាងស្រឡាញ់គេចផុតពីកណ្តាប់ដៃបានឡើយទោះបីជាត្រូវធ្វើអ្វីគ្រប់បែបយ៉ាងក៏ដោយ
« វ៉ាងអុីប៉ូស្រឡាញ់មនុស្សប្រុស? » លឺបែបនោះជូឆឹងភ្ងាក់ផ្អើលណាស់ទេីបសួរបញ្ជាក់
« មែនហើយគេគឺស្រឡាញ់ស៊ាវចាន់នោះហើយ ខ្ញុំខឹងណាស់ ខ្ញុំមិនអោយពួកគេសមតាមបំណងឡើយ » ក្រសែភ្នែករបស់នាងយ៉ាងកំណាចគុំពួកគេដោយមិនអាចអោយរស់បានសុខ វ៉ាងអុីប៉ូគឺត្រូវតែជារបស់នាងតែម្នាក់
« ស៊ាវចាន់ចឹងហ៎េស? » ជូឆឹងញញឹមចុងមាត់ហាក់បីដូចជាមានសង្ឃឹមក្នុងការធ្វើអ្វីមួយដោយ ប្រហែលជាចាន់នេះហើយជានុយធំក្នុងការកំចាត់អុីប៉ូបានដោយងាយ ស៊ាវចាន់គឺជាចំណុចសំខាន់
« យ៉ាងម៉េចពូបម្រុងញ៉ែស៊ាវចាន់មែនទេ?ខ្ញុំហៅពូថាពូហេីយមិនចេះយកប្រពន្ធសោះហើយ ~ ហិហិ » វ៉ាន់ឈីងសម្លក់មុខជូឆឹងហើយក៏ឆ្លៀតនិយាយលេងដេីម្បីបង្កើតបរិយាកាសអោយសប្បាយរីករាយខានជួបគ្នាយូរហើយគួរតែនិយាយរឿងល្អ
« ឯងកុំមកចេះយ៉ាងណាក៏ពូមិនស្រឡាញ់គេម្នាក់ឯងដែរ » ជូឆឹងបោះសម្តីដឺដងទៅវិញ មិនមែនមិនចង់យកប្រពន្ធទេប៉ុន្តែគឺរកមិនឃើញហើយមិនត្រូវចិត្តលើអ្នកណាម្នាក់សោះ។
BINABASA MO ANG
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
