ក្រឡេកមកមើលអុីប៉ូដែលមុជទឹករួចនាយដេីរចេញមកមានតែកន្សែងរុំចង្កេះប៉ុណ្ណោះនឹងចាប់ទូរស័ព្ទហើយក៏ខលទៅរកសំណព្វចិត្តទាំងស្នាមញញឹមនៅតែមិនអាចរលុបនឹកណាស់ចង់ជួបមិនចង់បែក។
« អាឡូ ~ យប់ហើយបងគួរតែសម្រាកម៉េចខលមកអូន? » ចាន់លេីកទទួលហើយនិយាយ
« ព្រោះបងនឹកអូនពេក »
« អៃ!!ហេតុអ្វីបងមិនពាក់អាវមកធ្វើអ្វីបែបនេះ? »
« ហាសហា ~ បងទេីបតែមុជទឹករួចមិញនោះទេទេីបខលទៅរកអូន!យ៉ាងម៉េចអៀនធ្វើអ្វីបេីនេះសង្សារអូនតេីបងអោយមេីលតាមចិត្តចុះ »
« អូនមិនចង់ឃើញទេ...អូននៅមុជទឹកសិនហើយបាយៗGoodNightជួបគ្នាថ្ងៃស្អែក »
« បាយៗ ~ GoodNightbaby!ស្អែកជួបគ្នា! »
ទូរស័ព្ទផ្តាច់ទំនាក់ទំនងអុីប៉ូក៏ញញឹមខ្ជិបហើយក៏ដាក់ខ្លួនទៅលើពូកបម្រុងគេងពេលនោះស្រាប់តែទូរស័ព្ទបានលឺសម្លេងអ្នកណាផ្ញើសារមកនាយក៏បេីកមេីលហើយចម្លែកយ៉ាងខ្លាំងព្រោះមិនដឹងថាជាអ្នកណាសារមកកាន់នាយធ្វើដូចធ្លាប់ស្គាល់គ្នាទៀតផង។
ការផ្ញើសារនោះ÷
- វ៉ាងអុីប៉ូអូននឹកបងណាស់
- បងចាំអូនណា
- បន្តិចទៀតពួកយើងគុំតែបានជួបគ្នាហើយអូនសប្បាយចិត្តណាស់។
« អ្នកណា? » អុីប៉ូចងចិញ្ចើមទាំងមិនអស់ចិត្តដែលមនុស្សចម្លែកផ្ញើសារមកនាយទាំងកណ្តាលអាធ្រាត្របែបនេះហេីយក៏មិនខ្វល់ខ្វាយច្រើននឹងបិតទូរស័ព្ទគេងបាត់ទៅរងចាំស្អែកមកដល់ទៅជួបមនុស្សដែលនាយស្រឡាញ់។
ថ្ងៃថ្មី....
រាងក្រាស់មិនទាន់ទៅយកចាន់ឡើយនាយជិះឡានតម្រង់ទៅរកកន្លែងចាស់ដែលជាកន្លែងឃុំមនុស្សម្នាក់ទុកដែលនាយចង់ឲ្យវាសារភាព។
« ឯងប្រាប់បានហើយឬនៅថាអ្នកណាជួលឯងអោយមកសម្លាប់យេីង? » នាយយកដៃផ្ញេីយចង្កាគេីមបុរសម្នាក់នោះឡេីងមកលេីនេះជាលេីកទីពីរហេីយដែលនាយសួរ ប្រហែលជាលែងអត់ធ្មត់ទៀតហើយ
« យេីងនៅតែមិនប្រាប់ទោះបីជាឯងសួរមួយមុឺនដងទៀតក៏យេីងនៅតែមិនប្រាប់ដែរលឺហើយឬនៅ ~ ហាសៗ » បុរសម្នាក់នោះនិយាយទាំងស្នាមញញឹមគួរអោយខ្លាចរអាហេីយក៏សេីចយ៉ាងខ្លាំងមិនមានការខ្លាចសូម្បីតែបន្តិច មនុស្សចំពោះមុខទោះបីជាមានអំណាចឋានះធំប៉ុណ្ណានៅតែមិនព្រមចុះចាញ់
« បេីឯងមិនប្រាប់ក៏មិនអីដែរ!ពួកឯងព្រួតគ្នាវាយអោយវារស់ដូចជាស្លាប់ចាំបញ្ចូនទៅពួកប៉ូលីសហេីយថាវាជាអ្នកជក់ថ្នាំ ស្មានតែឯងម្នាក់ធ្វើអ្វីយើងបានមែនទេ?មនុស្សម្នាក់ធ្វើការមិនបានសម្រេចច្បាស់ជាមានមនុស្សម្នាក់ទៀតចេញមកមិនខាន » ត្រូវចាំថាវ៉ាងអុីប៉ូជាអ្នកប្រុសធំត្រកូលវ៉ាងចង់ប៉ះពាល់គឺពិបាកនាយមិនអោយរឿងនេះបញ្ចប់ដោយងាយៗទេត្រូវតែចាប់អ្នកបញ្ជាពីក្រោយខ្នងវាអោយទាល់តែបានទេីបស្ងប់ចិត្ត។និយាយចប់នាយក៏ដេីរតម្រង់ទៅរកឡានហេីយក៏បេីកចេញទៅ។
នៅក្នុងខ្លួនពេលនេះកំពុងតែគិតដល់រឿងមួយទៀតដែលមានមនុស្សផ្ញើសារមកយ៉ាងចម្លែក។ស្មុកស្មាញណាស់មិនដឹងថាបញ្ហាស្អីចេះទេនាយនឹងដោះស្រាយវាអោយបានបេីមិនអញ្ចឹងវានឹងអាចធ្វើឱ្យនាយស្ពឹកក្បាលចូលបន្ទប់សង្គ្រោះបន្ទាន់ឥឡូវហើយ។
អុីប៉ូបានមកយកចាន់នាយក៏អង្គុយភ្លឹកទាល់តែចាន់ចូលមកដល់ថេីបមួយខ្សឺតទេីបនាយបែរជាឈប់គិតហើយញញឹមបានស្រស់បស់មកវិញ។
« បងកំពុងភ្លឹកគិតអ្វីនឹង? » ចាន់សួរឡើងទាំងឆ្ងល់ព្រោះអុីប៉ូមិនដែលបែបនេះទេថ្ងៃនេះគឺរៀងចម្លែកបន្តិចហើយ
« អរគ្មានអ្វីទេតោះយើងប្រញាប់ទៅ » នាយញញឹមបន្លប់កុំឱ្យចាន់បារម្ភរឿងមួយនេះនាយត្រូវតែអោយកូនចៅសេុីបមេីលអោយដឹងកាន់តែច្បាស់ មនុស្សម្នាក់នេះមានបំណងអ្វីអោយពិតប្រាកដ?នាងជាប្រុសឬស្រីមិនអាចទុកចិត្តបាន។
« ចាំទៅដល់អូននឹងឆុងកាហ្វេដ៏សែនឆ្ញាញ់អោយបងផឹកវាគឺឆ្ងាញ់ជាងរាល់ដងទៅទៀត »
« បាទអូនសម្លាញ់ »
ពួកគេជិះឡានផងនិយាយផងបង្កើតអារម្មណ៍អោយសប្បាយរីករាយដែលអុីប៉ូពេលនេះមានក្តីសុខរឿងផ្សេងទុកមួយឡែកសិននាយចំណាយពេលនិយាយជាមួយបណ្តូលចិត្តរហូតដល់ក្រុមហ៊ុន។
សូមរង់ចាំទស្សនាភាគបន្ត.....❤️💚✨
ESTÁS LEYENDO
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
