យប់ជ្រៅហើយអុីប៉ូទេីបជូនចាន់មកដល់ខាងមុខហាងមុននឹងចេញទៅនាយថេីបញក់ញីទាំងខ្នាញ់មិនចង់ឃ្លាតសោះហើយចង់ឲ្យពេលនេះព្រឹកខ្លាំងណាស់ចង់ឃើញមុខចាន់គ្រប់ពេលវេលាគ្រប់វិនាទី។
« មនុស្សរោគចិត្តដូចបងនេះថេីបមិនចេះឆ្អែតសោះ » ចាន់សម្លក់មុខអុីប៉ូទាំងខ្នាញ់តាំងពីស្រឡាញ់គ្នាមកថ្ពាល់មួយនេះមិនដឹងថេីបប៉ុន្មានដងទេបន្តិចទៀតច្បាស់ជាខូចមិនខាន
« បងថេីបព្រោះបងស្រឡាញ់មិនមែនរោគចិត្តចាំបងចាប់រំលោភអូនសិនចាំនិយាយថាបងរោគចិត្ត » នាយចងចិញ្ចើមនិយាយដឺទៅកាន់ចាន់ដែលចេះតែនិយាយផ្តេសផ្តាសទាំងដែលថេីបថ្ពាល់សោះជាសង្សារនឹងគ្នាមិនចាំបាច់អៀនដល់ថ្នាក់នេះ
« ខ្ជិលនិយាយជាមួយបងណាស់ » និយាយហើយចាន់ចាក់សោរចូលទៅក្នុងហាងបាត់សម្តីរបស់អុីប៉ូធ្វើឱ្យរាងកាយមួយនេះព្រឺសម្បុរខ្លាំងណាស់ និយាយស្អីមិនចេះខ្មាស់អៀងមាត់សោះហើយលោកអេីយ។
អុីប៉ូជិះចេញទៅបាត់ឡានមួយទៀតបានមកឈប់។ចាន់បានមេីលក៏ឃើញហុងសៀនជាមួយមនុស្សប្រុសម្នាក់បេីទាយមិនខុសទេគឺមីងយៀកនោះហេីយឆ្ងល់ខ្លាំងណាស់ពួកគេមានទំនាក់ទំនងអ្វី?
ឃើញពួកគេនិយាយគ្នាទាំងស្នាមញញឹមហេីយឡានក៏បេីកចេញទៅហុងសៀនក៏បេីកទ្វារចូលមកខាងក្នុងហាងដែលឃើញចាន់ឈរបែបនេះក៏ភ័យយ៉ាងខ្លាំងស្មានតែខ្មោចទេតេី។
« ចាន់ឯងចង់សម្លាប់ខ្ញុំមែនទេ?ភ័យលួសព្រលឹងស្លាប់ហើយ » ហុងសៀនដកដង្ហើមញាប់ទាំងភ័យអម្បាញ់មិញនេះមេីលមួយភ្លែតឃើញឈរដូចមារ៉ាកាំងបេីមិនភ្ងាក់នឹងភ័យគឺចម្លែកហើយ ខ្វះកន្លែងឈរណាស់មែនទេ?
« ឯងលួចទាក់ទងជាមួយមីងយៀកតាំងពីពេលណាម៉េចមកប្រាប់អោយយើងដឹងផង » ចាន់ចម្រិតសួរហុងសៀន ខានជួបមិត្តយូរបែរជាមានទំនាក់ទំនងជាមួយមនុស្សប្រុស បេីទាយមិនខុសច្បាស់ជាមានចិត្តលេីគ្នាហើយ
« គឺថ្មីៗនេះទេ!ចុះឯងជាមួយនឹងអុីប៉ូនោះយ៉ាងម៉េចហេីយ? » ហុងសៀនមិនបានបកស្រាយប្រាប់ច្រើននឹងសួរបកទៅវិញមេីលទៅស្ងាត់ៗប្រហែលត្រូវអុីប៉ូចាប់ខ្វៃហេីយក៏មិនដឹង
« ខ្ញុំនឹងអុីប៉ូដូចឯងឃើញស្រាប់ហើយ » ចាន់ឆ្លើយទាំងញញឹមញញែម
« ទីបំផុតឯងអាចបំបែកបេះដូងថ្មរបស់អ្នកប្រុសធំនោះបានហើយឯងពូកែខ្លាំងណាស់ដឹងទេ » ហុងសៀនលឺបែបនោះក៏សប្បាយចិត្តជំនួសមិត្ត អ្វីដែលខ្លួនបានគិតទុកគឺកេីតឡេីងពិតមែនហើយចាន់គឺធ្វើបានមែន
« ហាសហាមនុស្សពូកែដូចយេីងមានអ្វីពិបាក » ចាន់អស់សំណើចដែលគ្រាន់តែព្យាយាមនៅជិតអុីប៉ូក៏បំបែកបេះដូងថ្មនោះបានដោយងាយ ការបំបែកមួយនោះក៏ពាក់ព័ន្ធនឹងក្តីស្រឡាញ់ដែលខ្លួនមានដែរ។
ពួកគេដេីរកាន់ដៃគ្នាចូលទៅក្នុងហាងក៏និយាយពីនេះពីនោះក៏អស់សំណើច។អ្នកទាំងពីរភាគច្រេីនតែងតែសម្រាកនៅហាងព្រោះព្រឹកបាននៅទីនេះស្រាប់ខ្ជិលទៅវិញទៅមក។
YOU ARE READING
រឿង : អ្នកប្រុសធំ✨(END)
Romanceវ៉ាងអុីប៉ូអ្នកប្រុសធំត្រកូលវ៉ាងត្រូវបានគេស្គាល់ថាជាអ្នកប្រុសបេះដូងថ្ម!មិនចេះស្រឡាញ់!មិនស្គាល់ស្នេហា រឹតតែមិនខ្វាយខ្វល់ពីរឿងស្នេហាទៀត...ប៉ុន្តែស្នាមថើបរបស់កំពូលមនុស្សស៊ាវចាន់ធ្វើឲ្យគេមានអារម្មណ៍ថាអស្ចារ្យជាស្នាមថើបដែលធ្វើឲ្យចងចាំរហូតមិនអាចបំភ្លេច! តេ...
