មន្ទីរពេទ្យ....
   ទោះបីជាទ្រាំយ៉ាងណាក៏មកដល់ពេលនេះលីវយីងនៅតែមកចូលមន្ទីរពេទ្យដេីម្បីពិនិត្យអាការះជំងឺរបស់ខ្លួនដែលមិនដែលមានអ្នកណាបានដឹងឡើយ។
   « ជំងឺមហារីករបស់ឯងចេះតែរីកលូតលាស់ដល់ដំណាក់កាលចុងក្រោយហេីយ និយាយតាមត្រង់ចុះបេីឯងព្យាបាលយូរណាស់ច្បាស់ជាយូរហើយប៉ុន្តែហេតុអ្វីឯងទុកមកដល់ដំណាក់កាលចុងក្រោយបែបនេះ? » គ្រូពេទ្យពិភាក្សាជាមួយលីវយីងដែរគាត់ដឹងថាគេមានជំងឺនេះយូរដែលហេីយប៉ុន្តែគេបែរជាបាត់ខ្លួនពេលនេះបង្ហាញនឹងត្រឡប់មកវិញជាមួយមហារីកដំណាក់កាលចុងក្រោយទៅវិញគឺគាត់កាន់តែមានអារម្មណ៍ពិបាកចិត្តជំនួស
   « ការព្យាបាលអស់លុយច្រើនណាស់គ្រូពេទ្យក៏ដឹងខ្ញុំគ្មានជម្រើសទេហើយក៏មិនចង់បំផ្លាញលុយអ្នកដទៃដែលមកព្យាបាលដែរ មានលុយបន្តិចបន្តួចទិញថ្នាំលេបទៅបានហើយ » លីវយីងញញឹមខ្សោះដោយសារតែជំងឺមហារីកនេះស្រួលព្យាបាលមែនទេ?បេីស្រួលមែនក៏អស់លុយចំណាយដែរគ្រាន់តែនិយាយរឿងនេះនឹកឃេីញដល់មនុស្សម្នាក់ដែលហ៊ានចំណាយគ្រប់យ៉ាងមកលេីខ្លួនដោយមិនស្តាយ ប៉ុន្តែមិនអាចធ្វើបែបនោះបានទេលុយរបស់អ្នកដទៃមិនមែនលុយរបស់យើង
   « ហុឹម...ស្រេចតែឯងនិយាយទេយកថ្នាំទៅលេបហើយរស់នៅដោយរីករាយចុះកុំគិតច្រើននាំតែពិបាកចិត្តអី បេីមានលុយព្យាបាលគ្រប់ពេលណាឯងគួរតែឆាប់មកព្យាបាលមកពេទ្យសម័យនេះទំនេីបណាស់ទោះបីជាមហារីកឯងដំណាក់កាលចុងក្រោយក៏មានសង្ឃឹមដែរ » គ្រូពេទ្យដកដង្ហើមធំដោយមិនអាចនិយាយអ្វីប្រាប់អ្នកជំងឺបានច្រើនគ្រាន់តែប្រាប់អោយស្រេចប៉ុណ្ណោះព្រោះជំងឺនេះជាជំងឺដែលពិបាកព្យាបាលហើយទុកយូរគឺបណ្តាលឲ្យស្លាប់បាន
   « បាទ! » លីវយីងងក់ក្បាលហើយក៏យកថ្នាំដេីរចេញទៅថាមិនចង់គិតទេប៉ុន្តែខួរក្បាលចេះតែគិតរឿងយ៉ាងច្រើន តេីទ្រាំដល់ពេលណា?ជំងឺមួយនេះឈឺខ្លាំងពេលណាក៏មិនដឹង រស់នៅពេលនេះប្រៀបដូចជារងចាំសេចក្តីស្លាប់ទៅហើយ។

   ពេលវេលាដេីរលឿនណាស់តែមួយភ្លែតសោះពេលនេះល្ងាចបាត់ទៅហើយឯអុីប៉ូក៏បេីកឡាននាំចាន់តាមសន្យាថានឹងដេីរលេងមិនមែនតែមួយកន្លែងតាមដងវិថីដ៏ធំនឹងឆ្ពោះទៅកាន់កន្លែងដែលចង់ទៅ។
   « ថ្ងៃនេះអូនសប្បាយចិត្តណាស់ » ចាន់ញញឹមខ្ជិបដាក់អុីប៉ូចំណាយពេលវេលាដេីរលេងយ៉ាងមានក្តីសុខ ថ្ងៃនេះជាថ្ងៃល្អបំផុតដែលត្រូវចងចាំទុក ព្រោះបណ្ដូលចិត្តនាំដេីរលេងក្នុងនាមជាសង្សារលេីកដំបូង
   « បងក៏សប្បាយចិត្តដែរ » ដៃនាយចាប់កាន់ដៃរាងតូចយ៉ាងណែនហេីយក៏មានក្តីសុខដូចគ្នា នេះហើយរស់ជាតិស្នេហាដែលនាយបានស្គាល់ជាលើកដំបូង ស្នេហាដែលពោរពេញដោយភាពស្រស់បំព្រងជួបហើយចង់ជួបរហូត។
   ទីបំផុតក៏មកដល់អាចមេីលឃេីញសំណង់ផ្ទះបុរាណចាស់ៗនៅជាប់គ្នានឹងការរៀបចំយ៉ាងប្រណិតឯតាមដងផ្លូវដេីរមិនសូវមានមនុស្សដេីរច្រេីនជួនកាលឃេីញទូកបុរាណមួយបានបណ្តែតខ្លួនតាមទឹកហូរដែលមានភ្ញៀវយ៉ាងច្រេីនបានអង្គុយមេីលទេសភាពយ៉ាងត្រជាក់ភ្នែក។ដោយកន្លែងបែបនេះជាកន្លែងបុរាណមួយយ៉ាងពេញនិយម(អ្នកដែលធ្លាប់មេីលរឿងបែបសម័យសាធារណរដ្ឋចិនច្បាស់ជាស្គាល់កន្លែងបែបនេះ)។
   « មិននឹកស្មានថាបងនាំអូនមកកន្លែងបែបនេះសោះ » ចាន់សប្បាយចិត្តដែលបានមកកន្លែងកម្សាន្តបុរាណបែបនេះកន្លែងដែលមនុស្សធ្លាប់ថតរឿងហើយពេលនេះគឺបានឃើញពិតប្រាកដផ្ទាល់ភ្នែកហេីយ
   « បងចូលចិត្តទីនេះព្រោះទីនេះមានរបស់ញុាំឆ្ងាញ់ៗច្រេីនណាស់តែមុននឹងញុាំពួកយេីងទៅដេីរលេងបន្តិចសិនទៅ » និយាយហើយនាយក៏កាន់ដៃចាន់នឹងដេីរលេងនៅទីនេះអោយអស់ចិត្តតែម្តង ព្រោះទីនេះមិនងាយមានពេលបានមកឯណា។
    ពួកគេទាំងពីរដេីរលេងគ្រប់កន្លែងហើយក៏ស្តាប់មនុស្សវ័យចំណាស់ៗរៀបរាប់ពីប្រវិត្តកន្លែងមួយនេះយ៉ាងជកចិត្ត។ពួកគេគយគន់មិនជិនណាយហេីយក៏បន្តជិះទូកដេីរលេងមេីលទេសភាពដូចភ្ញៀវដទៃរួចក៏បន្តដំណេីរទៅកន្លែងដេីមឈេីគូរស្នេហ៍នឹងចាប់ផ្តេីមសរសេរអក្សរដាក់នឹងបន្ទះឈេីស្រាលរួចចងនឹងអំបោះក្រហមផ្អឹបនឹងគ្នាហេីយចងទៅនឹងមេឃឈេី ហើយចាប់ផ្តើមបិតភ្នែកអធិដ្ឋាន។
    « អូនសរសេរអ្វីខ្លះមិញនេះ? » អុីប៉ូបេីកភ្នែកមកវិញហើយសួរចាន់ មិនដឹងថាសរសេរអ្វីខ្លះប៉ុន្តែឃើញអក្សរតូចល្អិតច្រើនណាស់
    « ប្រាប់បងនាំតែមិនស័ក្តិសិទ្ធិ » និយាយចប់ចាន់ពត់ដៃទៅក្រោយហេីយក៏ដេីរចេញទៅបាត់ ដែលអុីប៉ូឃើញបែបនោះក៏អស់សំណើចទេីបដេីរទៅតាមក្រោយនេះដេីរលឿនដូចរន្ទះអញ្ចឹង។
    បន្ទាប់មកពួកគេបានចំណាយពេលវេលាដេីម្បីតែងខ្លួនបែបបុរាណនៅក្នុងសម័យសាធារណរដ្ឋចិន។ឈុតមួយៗមានលក្ខណះពិសេសដោយអុីប៉ូពាក់អាវសនឹងអាវធំវាលក្លៀកពណ៍ខ្មៅឯចាន់ពាក់អាវវែងពណ៍សាច់ប្រៀបដូចជាមនុស្សសម័យសាធារណរដ្ឋចិនពិតៗ។
    « អូនស្អាតណាស់! » អុីប៉ូភ្លឹកមេីលសម្រស់របស់ចាន់ពេលតែងខ្លួនបែបនេះគឺរឹតតែស្អាតថែមទៀត
    « បងក៏ស្អាតដែរ! » ចាន់អស់សំណេីចបន្តិចហើយក៏សរសើរអុីប៉ូវិញព្រោះតែគេពេលនេះប្រៀបដូចជាលោកម្ចាស់ដែលនៅក្នុងសម័យនោះខ្លាំងណាស់។
    តែងខ្លួនរួចពួកគេបានទៅថតរូបទុករួចហេីយបណ្តេីរគ្នាចេញទៅខាងក្រៅដែលធ្វេីអោយមនុស្សគ្រប់គ្នាចាប់អារម្មណ៍ហេីយស្ញេីចសរសេីរសឹងតែគ្រប់គ្នា។

              សូមរងចាំទស្សនាភាគបន្ត.....💚❤️✨

រឿង : អ្នកប្រុសធំ✨(END)Onde histórias criam vida. Descubra agora